តេស្តA1C ឬតេស្ត HbA1c ជាតេស្តទូទៅមួយគេធ្វើឡើងសម្រាប់វិនិច្ឆ័យថាមានកើតជំងឺទឹកនោមផ្អែមប្រភេទ១ ឬប្រភេទ២ ឬយ៉ាងណា។ បើសិនជាយើងកើតជំងឺទឹកនោមផ្អែមតេស្តនេះ ក៏ប្រើដើម្បីតាមដានថាយើងគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមបានល្អកម្រិតណា។ A1Cតេស្តគេអាចហៅម្យ៉ាងទៀតបានថា HbA1c តេស្តដែរ។