ជំងឺដុះដុំសាច់លើស្រោមខួរ សម្ដៅលើដុំសាច់លេចចេញឡើងពីស្រោមខួរ ដែលជាស្រទាប់គ្របខួរក្បាល និងខួរឆ្អឹងខ្នង។ ភាគច្រើនដុំសាច់នេះ កម្រវិវត្តទៅជាដុំមហារីកណាស់។ ស្ថានភាពជំងឺនេះ ត្រូវកំណត់ផ្អែកលើការប្រែប្រួល និងប្រភេទដុំសាច់ជាដុំស្លូត ឬដុំកាច។
ដុះសាច់លើស្រោមខួរ ភាគច្រើនកើតលើស្រ្តីវ័យចំណាស់ ប៉ុន្តែក៏អាចកើតលើប្រុសៗគ្រប់វ័យ រួមនឹងក្មេងៗផងដែរ។ ជាទូទៅមិនត្រូវការព្យាបាលភ្លាមៗទេ នៅពេលដុំសាច់មិនទាន់មានសញ្ញា ឬរោគសញ្ញាអ្វីពិសេសនោះ គ្រាន់តែយើងត្រូវតាមដានរៀងរាល់ពេលប៉ុណ្ណោះ។
១. រោគសញ្ញាមានអ្វីខ្លះ?
រោគសញ្ញាកើតមានជាញឹកញាប់ដូចជា៖
– ប៉ះពាល់ទៅលើគំហើញ (ខ្សោយភ្នែក) មើលមិនសូវច្បាស់ ឃើញរូបភាពជាន់គ្នា
– ឈឺក្បាល
– ស្ដាប់មិនសូវឮ
– បាត់ការចងចាំ
– មិនសូវដឹងក្លិន
– ប្រកាច់
– ខ្សោយដៃជើង
រោគសញ្ញាដុំសាច់លើស្រោមខួរជាធម្មតាចាប់ផ្ដើមវិវត្តបណ្ដើរៗ និងអាចប្រែប្រួលនៅពេលដំបូង អាស្រ័យលើកន្លែងដែលកើតពិសេសខួរក្បាល ហើយកម្រកើតនៅលើខួរឆ្អឹងខ្នងណាស់។ យ៉ាងណានៅតែអាចនៅមានរោគសញ្ញាខ្លះ មិនបានរៀបរាប់ខាងលើ ដូច្នេះបើមានចម្ងល់ណាមួយ យើងត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យ។
២. គួរទៅជួបពេទ្យពេលណា?
បើមានរោគសញ្ញាដូចបានរៀបរាប់ខាងលើ ឬមានចម្ងល់យើងគួរទៅពិភាក្សាជាមួយគ្រូពេទ្យ។ មនុស្សគ្រប់រូបពុំមានរោគសញ្ញាដូចៗគ្នាទេ វិធីល្អបំផុតត្រូវទៅពិភាក្សាជាមួយគ្រូពេទ្យ។
ស្វែងរកកន្លែងសង្គ្រោះបន្ទាន់ក្នុងករណី៖
– ប្រកាច់ភ្លាមៗ
– ការចងចាំ និងគំហើញចាប់ផ្តើមប្រែប្រួល
ដូចគ្នាដែរ យើងត្រូវណាត់ជួបគ្រូពេទ្យ បើមានរោគសញ្ញាប៉ះពាល់ ដូចជាកាន់តែឈឺក្បាលខ្លាំងឡើងៗជាដើម។
ទោះយ៉ាងណា មកទល់ពេលនេះ អ្នកស្រាវជ្រាវនៅមិនទាន់ដឹងពីមូលហេតុច្បាស់លាស់នៅឡើយទេ ប៉ុន្តែគ្រូពេទ្យគ្រាន់ដឹងថា ជំងឺនេះបង្កឡើង ក្រោយកោសិកាខ្លះក្នុងស្រោមខួរមានការប្រែប្រួល ធ្វើឲ្យភ្នាសការពារជុំវិញខួរក្បាល និងខួរឆ្អឹងខ្នងមិនអាចបញ្ជាបាន ជាហេតុធ្វើឲ្យដុះដុំសាច់។ ប៉ុន្តែក៏អាចកើតឡើងដោយសារកត្តាហ្សែន មជ្ឈដ្ឋានជុំវិញខ្លួន អ័រម៉ូន និងកត្តាមួយចំនួនទៀត។
[embed-health-tool-bmi]