backup og meta

ឈឺក្បាល ស្រវាំងភ្នែក ជាប្រចាំអាចជារោគសញ្ញាដុំសាច់ខួរក្បាល

ឈឺក្បាល ស្រវាំងភ្នែក ជាប្រចាំអាចជារោគសញ្ញាដុំសាច់ខួរក្បាល

ដុំ​សាច់​ខួរ​ក្បាល​អាច​កើត​លើ​មនុស្ស​គ្រប់​គ្នា ដោយ​មាន​ច្រើន​ទម្រង់ និង​ទំហំ ហើយ​រោគ​សញ្ញា​ដុំសាច់ខួរក្បាល​ក៏​មាន​ច្រើន​ដែរ​។ រោគ​សញ្ញា​ដុំ​សាច់​ខួរ​ក្បាល​ដែល​​គេ​អាច​ដឹង​បាន​គឺ​អាស្រ័យ​លើ​ទីតាំង​ដែល​វា​កើត​នៅ​​ផ្នែក​ណា​មួយ​នៃ​ខួរ​ក្បាល​។

ឧទាហរណ៍​ថា ដុំ​សាច់​មាន​ទី​តាំង​នៅ​កន្លែង​ខួរក្បាល​គ្រប់​គ្រង​ចលនា​ដៃ ឬ​គំហើញ នោះ​រោគ​សញ្ញា​អាច​មាន​ដូចជា​​ខ្សោយ​នៅ​ត្រង់​ដៃ ឬ​ខ្សោយ​គំហើញ​ជា​ដើម​។ យ៉ាង​ណា​ក៏​មាន​រោគ​សញ្ញា​ទូទៅ​មួយ​ចំនួន​ច្រើន​កើត​ឡើង​ជាង​រោគ​សញ្ញា​ផ្សេងទៀត​ពេល​មាន​ដុំ​សាច់​ខួរ​ក្បាល​។

១. ឈឺក្បាល​

អាការៈ​ឈឺ​ក្បាល​អាច​ជា​រោគ​សញ្ញា​ទូទៅ​នៃ​ជំងឺ​ផ្សេងៗ ហើយ​អាការៈ​នេះ​តែ​មួយ​មុខ​មិន​អាច​សន្និដ្ឋាន​បាន​ថា​ជា​ដុំ​សាច់​ខួរក្បាល​នោះ​ទេ។ ប៉ុន្តែ​យើង​គួរ​ទៅ​ជួប​ពេទ្យ​​​បើ​​ឈឺ​ក្បាល​បែប​​៖​

  • ឈឺក្បាល​ជាមួយ​នឹង​អារម្មណ៍​មិន​ស្រួល​ខ្លួន
  • ឈឺ​ក្បាល​បែប​មិន​ធ្លាប់​មាន​ពីមុន​មក
  • ឈឺ​ក្បាល​ធ្វើឲ្យ​ភ្ញាក់​ពី​គេង​នៅ​ពេល​យប់
  • ឈឺក្បាល​ធ្វើ​ឲ្យ​​ភ្នែក​ចាប់​ផ្ដើម​ព្រិល
  • ឈឺក្បាល​កាន់​តែ​អាក្រក់​ទៅ​ក្នុង​រយៈពេល​រាប់​អាទិត្យ ឬ​ខែ​​​​​​

ស្រវាំងភ្នែក

​២. បញ្ហា​ភ្នែក

ដុំ​សាច់​ខួរ​ក្បាល​ក៏​ធ្វើ​ឲ្យ​យើង​មាន​បញ្ហា​ភ្នែក​ផង​ដែរ ដែល​ធ្វើ​ឲ្យ​គំហើញ​របស់​យើង​ធ្លាក់​ចុះ ហើយ​​ការ​ប្រើ​វ៉ែន​តា​មិន​អាច​ជួយ​អ្វី​បាន​នោះ​ទេ​។ ពេល​ខ្លះ​គំហើញ​របស់​យើង​វិល​មក​រក​សភាព​ធម្មតា និង​ពេល​ខ្លះ​ក៏​ពិបាក​មើល​វិញ​ក៏​មាន​។ មួយ​វិញ​ទៀត ក៏​អាច​ធ្វើ​ឲ្យ​យើង​បាត់​បង់​សមត្ថភាព​មើល​ឃើញ​របស់​នៅ​ខាង​ចុង​នៃ​ភ្នែក​ដែល​អាច​ធ្វើ​ឲ្យ​យើង​ដើរ​បុក​របស់​នៅ​ខាង​ស្ដាំ ឬ​ខាង​ឆ្វេង​ដៃ​។ បញ្ហា​នេះ អាច​លេច​ចេញ​មក​ដូច​ជា​៖

  • ស្រវាំង​ភ្នែក
  • មាន​ស្នាម​នៅ​អណ្ដែត​ក្នុង​ភ្នែក
  • ​​​ពិបាក​មើល​របស់​នៅ​ឆ្ងាយ

ក្រៅពី​រោគ​សញ្ញា​ទាំង​ពីរ​នេះ នៅ​មាន​រោគ​សញ្ញា​មួយ​ចំនួន​ទៀត​ដូច​ជា​ ប្រកាច់ ស្ពឹក​លើ​​ផ្នែក​ណាមួយ​នៃ​រាង​កាយ ការ​ចងចាំ​ប្រែ​ប្រួល ឬ​ភ្លេចភ្លាំង ពិបាក​គិត​ ពិបាក​រក្សា​លំនឹង​ និង​ចង្អោរ ជា​ដើម។

ការ​ព្យាបាល​បញ្ហា​ដុំ​សាច់​ខួរក្បាល គឺ​អាស្រ័យ​លើ​ប្រភេទ​ដុំ​សាច់ ទី​តាំង​ដុំ​សាច់ និង​ស្ថាន​ភាព​សុខ​ភាព​អ្នក​ជំងឺ​ជាក់​ស្ដែង។ ដូច​នេះ បើ​យើង​មាន​រោគ​សញ្ញា​សង្ស័យ​ណា​មួយ គួរ​តែ​ប្រញាប់​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.cancerresearchuk.org/about-cancer/brain-tumours/symptoms

https://meyercancer.weill.cornell.edu/news/2016-12-22/7-warning-signs-brain-tumor-you-should-know

6 Brain Tumor Warning Signs You Should Know

កំណែ​ប្រែបច្ចុប្បន្ន

07/07/2021

អត្ថបទ​ដោយ ទូច សុខា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ឈឺក្បាលខ្លាំងព្រឹកៗ អាចជារោគសញ្ញាមួយនៃដុំសាច់ខួរក្បាល

កុំធ្វើហី! ឧស្សាហ៍ព្រិលភ្នែក ឈឺក្បាល អាចជាសញ្ញាជំងឺដុំសាច់ខួរក្បាល


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Jul 07, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម