យើងដឹងហើយថា ជំងឺរលាកថ្លើមប្រភេទ B អាចបង្កទៅជាជំងឺរ៉ាំរ៉ៃមួយដែលអាចគំរាមកំហែងទៅដល់អាយុជីវិតរបស់អ្នកជំងឺ។ ជំងឺរលាកថ្លើមនេះ ក៏អាចឆ្លងពីមនុស្សម្នាក់ទៅម្នាក់ដែរ បើយើងប្រើរបស់រួម ឬប៉ះពាល់ជាមួយអ្នកជំងឺដោយមិនប្រយ័ត្ន តែជំងឺរលាកថ្លើមប្រភេទB អាចព្យាបាល ដើម្បីឲ្យមេរោគរាលដាលកាន់តែខ្លាំង ទៅតាមដំណាក់កាលសំខាន់ៗនេះ។
តាមការផ្សព្វផ្សាយរបស់មន្ទីរពេទ្យ កាល់ម៉ែត ឲ្យដឹងថា នៅកម្ពុជាយើង វីរុសរលាកថ្លើមប្រភេទB មានអត្រាច្រើនជាង ហើយក៏ជាមូលហេតុចម្បងដែលបង្កជាមហារីកថ្លើម។ ការព្យាបាលជំងឺរលាកថ្លើម B នេះមាន ២ដំណាក់កាលសំខាន់គឺ៖
ដំណាក់កាលទី១៖ ការប្រើថ្នាំដើម្បីកំចាត់វីរុស មិនឲ្យមានវីរុសក្នុងឈាមទៀត ដែលជាទូទៅវាត្រូវការរយៈពេលចាប់ពី ៣-៦ខែ ទៅតាមបរិមាណនៃចំនួនវីរុស។ ប៉ុន្តែពេលដែលអស់វីរុសនេះ មិនមែនមានន័យថា អ្នកជំងឺបានជាសះស្បើយនោះទេ ព្រោះវានៅមានវីរុសនៅជាប់នឹងកោសិកាថ្លើមរបស់យើង ដែលវាអាចបង្កើតវីរុសមកវិញបានគ្រប់ពេល។
ដំណាក់កាលទី២៖ ការគ្រប់គ្រងកុំឲ្យមានវីរុសកើតឡើងវិញ។ ដំណាក់កាលនេះសំខាន់ណាស់ ដើម្បីទប់កុំឲ្យមានការផលិតវីរុសនេះចូលមកក្នុងឈាមវិញ ដែលអាចបង្កឲ្យខូចសាច់ថ្លើមបន្តទៀត។ ការព្យាបាលនេះ វាត្រូវការរយៈពេលយូរ អាចពី ១-៥ ឆ្នាំ ព្រោះវាអាស្រ័យលើប្រព័ន្ធការពាររបស់យើង ថាអាចបង្កើតអង់ទីករបានឬទេ (ជាទូទៅមានប្រហែល ៥%ប៉ុណ្ណោះ ដែលអ្នកជំងឺទទួលការព្យាបាល អាចមានការកកើតប្រព័ន្ធការពារវីរុសនេះ)។ បើអង់ទីករដុះ និងមានចំនួនគ្រប់គ្រាន់ទើបយើងអាចបញ្ឈប់ការព្យាបាលបាន។
មន្ទីរពេទ្យ កាល់ម៉ែត បានបញ្ជាក់ថា ជំងឺរលាកថ្លើមប្រភេទ B បង្កឡើងដោយមូលហេតុចម្បង ៣ គឺ៖
– វីរុសរលាកថ្លើមប្រភេទ B ឬC
– ការបរិភោគស្រាច្រើនហួសកម្រិតជាដើម
– ការប្រើប្រាស់ថ្នាំច្រើនហួសកម្រិត និងរយៈពេលវែង។
ទោះជាយ៉ាងណាក៏ដោយ បើកើតជំងឺរលាកថ្លើមប្រភេទ B ហើយ ប៉ុន្តែទទួលបានការតាមដានពិនិត្យ និងព្យាបាលបានត្រឹមត្រូវ គ្រូពេទ្យជំនាញអាចជួយព្យាបាលជំងឺថ្លើមបាន ដោយចៀសវាងពីការក្រិនថ្លើម និងមានដុំសាច់ក្នុងថ្លើម។
[embed-health-tool-bmi]