backup og meta

ទាចទឹក ក្រៅពីបូមទឹកចេញពីពោះ មានវិធីអីផ្សេងព្យាបាលអត់?

ទាចទឹក ក្រៅពីបូមទឹកចេញពីពោះ មានវិធីអីផ្សេងព្យាបាលអត់?

ទាច​ទឹក ជា​ជំងឺ​ម្យ៉ាង​ដែល​ធ្វើ​ឲ្យ​ពោះ​ឡើង​ធំ​ខុស​ធម្មតា ទាល់​តែ​បូម​ទឹក​ពី​ក្នុង​ពោះ​ចេញ ទើប​អាការៈ​អ្នក​ជំងឺ​ធូរ​ស្បើយ​បន្តិច។ កើត​​ទាច​​ទឹក​មក​ពី​អ្វី? ក្រៅ​ពី​បូម​ទឹក​ចេញ​ពី​ពោះ មាន​វិធី​អី​ផ្សេង​ដើម្បី​ព្យាបាល​ទាច​ទឹក​ទេ?

១. អ្វី​ទៅ​ជា​​ទាច​ទឹក?

បើ​តាម​ការ​បក​ស្រាយ​​របស់​មន្ទីរពេទ្យ​កាល់ម៉ែត ទាច​ទឹក​គឺ​ជា​វត្តមាន​របស់​ទឹក​នៅ​ក្នុង​ស្រោម​ពោះ វា​កើត​ឡើង​ដោយ​ការ​ជ្រាប​ចេញ​ពី​សរសៃ​ឈាម​តូចៗ នូវ​សារធាតុ​រាវ ដែល​មាន​ទំហំ​តូច​ទៅ​ក្នុង​ស្រោម​ពោះ ដោយសារ​តែ​ការ​កើន​ឡើង​នូវ​សម្ពាធ​នៅ​ក្នុង​សរសៃ​ឈាម​តូចៗ ឬ​បាតុភូត​រលាក​នៅ​ក្នុង​ស្រោម​ពោះ។

ទាច​ទឹក​ជា​រោគ​សញ្ញា​មួយ ដែល​គេ​ជួប​ប្រទះ​ញឹក​ញាប់​ចំពោះ​អ្នក​ដែល​មាន​ជំងឺ​ក្រិន​ថ្លើម ហើយ​វា​​ក៏​អាច​ជា​រោគ​សញ្ញា​របស់​ជំងឺ​មួយ​ចំនួន​ទៀត​ដូច​ជា របេង​ស្រោម​ពោះ មហារីក​ស្រោមពោះ មហារីកក្រពះ និង​ដុំ​ដៃ​ស្បូន ។ល។

២. ក្រៅ​ពី​បូម​ទឹក​ចេញ​ពី​ពោះ មាន​វិធី​អី​ផ្សេង​ព្យាបាល​ទាច​ទឹក​ទេ?

នៅ​ស្រុក​ខ្មែរ​ទាច​ទឹក​ត្រូវ​គេ​ជួប​ប្រទះ​ជា​ញឹក​ញាប់​លើ​អ្នក​ជំងឺ​ក្រិន​ថ្លើម។ វត្តមាន​របស់​ទាច​ទឹក​បញ្ជាក់​ថា សភាព​ជំងឺ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ ដែល​ទាមទារ​ការ​ព្យាបាល​ត្រឹម​ត្រូវ និង​ហ្មត់ចត់។ ដោយសារ​ភាព​ធ្ងន់ធ្ងរ​របស់​ជំងឺ​ក្រិន​ថ្លើម អ្នក​ជំងឺ​មួយ​ចំនួន​តូច​​ដែល​មាន​ទាច​ទឹក អាច​ស្លាប់​ក្នុង​រយៈពេល​​ខ្លី ទោះ​បី​ជា​មាន​ការ​ព្យាបាល​ត្រឹម​ត្រូវ​តាម​បែប​វេជ្ជសាស្ត្រ​ក៏​ដោយ។

បែប​នេះ​​ទើប​​បង្កើត​ជា​ពាក្យ​ចចាមអារ៉ាម​ថា ការ​បូម​ទឹក​ចេញ​ពី​ពោះ​នៅ​ពេល​មាន​ទាច​ទឹក អាច​ឲ្យ​អ្នក​ជំងឺ​ឆាប់​ស្លាប់ ដែល​ជំនឿ​នេះ​គឺ​ជា​កំហុស​មួយ​ដ៏​ធំ។

ការ​ព្យាបាល​ទាច​ទឹក​គឺ​គេ​ប្រើ​ថ្នាំ​ដែល​ធ្វើ​ឲ្យ​អ្នក​ជំងឺ​បត់​ជើង​តូច​បាន​ច្រើន ដែល​អាច​ជួយ​ឲ្យ​ទាច​ទឹក​អាច​ថយ​ចុះ​ទៅ​វិញ​រហូត​ដល់​អស់។ ប៉ុន្តែ​ថ្នាំ​នេះ​អាច​ក្លាយ​ទៅ​ជា​គ្រោះ​ថ្នាក់​ទៅ​វិញ បើ​យើង​មិន​បាន​ធ្វើ​រោគ​វិនិច្ឆ័យ​ច្បាស់​លាស់។ ឧទាហរណ៍ ក្នុង​ករណី​អ្នក​ជំងឺ​ក្រិន​ថ្លើម មាន​ទាច​ទឹក យើង​អាច​ឲ្យ​ថ្នាំ​បញ្ចុះ​ទាច​ទឹក​គាត់​បាន លុះ​ត្រា​តែ​ទឹក​ទាច​របស់​គាត់​មិន​មាន​មេរោគ។

បើ​ទាច​ទឹក​មាន​មេរោគ ហើយ​​យើង​ប្រើ​ថ្នាំ​បញ្ចុះ​ដោយ​មិន​ដឹង នោះ​​វា​នឹង​ធ្វើ​ឲ្យ​ជំងឺ​របស់​គាត់​មាន​សភាព​កាន់​តែ​ធ្ងន់ អាច​រហូត​​មាន​គ្រោះថ្នាក់​ដល់​ជីវិត។ ម្យ៉ាង​វិញ​ទៀត ប្រសិន​បើ​ទឹក​ទាច មិន​បាន​បូម​ចេញ​នោះ​ទេ នៅ​ពេល​ដែល​វា​មាន​ចំនួន​កាន់​តែ​ច្រើន អ្នក​ជំងឺ​នឹង​តឹង​ពោះ​ខ្លាំង​ពិបាក​ទ្រាំ ពិបាក​ដក​ដង្ហើម លើស​ពី​នេះ​ទៅ​ទៀត ក្នុង​រយៈពេល​វែង ទាច​ទឹក​អាច​ធ្វើ​ឲ្យ​ផ្ចិត​អ្នក​ជំងឺ​ប៉ោង​លៀន​ចេញ​មក​ក្រៅ ទី​បំផុត​អាច​ធ្លាយ និង​ជ្រាប​ទឹក​ចេញ។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

30/12/2019

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

មហារីកពោះវៀនធំ ជាមូលហេតុចម្បងនាំឲ្យមនុស្សពេញវ័យស្លាប់ច្រើនជាងគេ

សញ្ញាព្រមានទាំង៥នៅលើផ្ទៃមុខ និងក អាចបញ្ជាក់ពីជំងឺមហារីកសួត


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Dec 30, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម