backup og meta

៥ សំណួរ មានអ្នកសួរញឹកញាប់បំផុតពាក់ព័ន្ធនឹងជំងឺមហារីក

៥ សំណួរ មានអ្នកសួរញឹកញាប់បំផុតពាក់ព័ន្ធនឹងជំងឺមហារីក

មហារីក​ជា​ជំងឺ​កាច​សាហាវ ដែល​សម្លាប់​មនុស្ស​ច្រើន​ជាង​គេ លំដាប់​ទី២នៅ​លើ​ពិភពលោក។ ដោយហេតុថា ជំងឺ​មហារីក​មាន​ច្រើន​ប្រភេទ កាច​សាហាវ​ផង​នោះ ម្នាក់ៗ​កាល​បើ​ឮ​ឈ្មោះ​ជំងឺ​នេះ​ហើយ​តែង​តែ​តក់​ស្លុត ហើយ​អ្នក​ខ្លះ​ក៏​បាន​ដឹង​ព័ត៌មាន​ច្រើន​អំពី​ជំងឺ​មហារីក ខណៈ​មួយ​ចំនួន​ទៀត​មិន​សូវ​ជា​ដឹង​ប៉ុន្មាន​នោះ​ទេ។ ខាងក្រោម​នេះ​ជា​សំណួរ​ដែល​មាន​អ្នក​សួរ​ញឹក​ញាប់​ញាប់​បំផុត​ពាក់​ព័ន្ធ​នឹង​ជំងឺ​មហារីក ដែល​ក្រុម​ការងារ​យើង​បាន​សាកសួរ​ទៅ​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត អ៊ាវ សុខា ឯកទេស​ជំងឺ​មហារីក។

សំណួរ១៖ មហារីក​ជា​ជំងឺ​ត​ពូជ​មែន​ទេ?

វេជ្ជបណ្ឌិត៖ ជំងឺ​មហារីក​ប្រភេទ​ភាគច្រើន​មិន​មាន​មូលហេតុ​ពិត​ប្រាកដ​នោះ​ទេ លើក​លែងតែ​ជំងឺ​មហារីក​មាត់​ស្បូន ក្រពះ ថ្លើម​ប្រភេទ B, C តែ​បើ​តាម​ការ​សិក្សា​ស្រាវជ្រាវ​បាន​រក​ឃើញ​នូវ​កត្តា​មួយ​ចំនួន​ដែល​ជំរុញ​ឲ្យ​កើត​មាន​ជំងឺ​មហារីក ក្នុង​នោះ​ក៏​មាន​កត្តា​តំណពូជ ឬ​ហ្សែន ដែល​ផ្តល់​ឲ្យ​កើត​មហារីក​បញ្ជូន​ពី​មួយ​ជំនាន់​មួយ​ទៅ​មួយ​ជំនាន់ ដូច​ជា​ជីដូន​ជីតា​បញ្ជូន​មក​ម្តាយ​ឪពុក រួច​បញ្ជូន​មក​កូនតៗ​គ្នា។ មានន័យថា ម្តាយ​ឪពុក ឬ​ជីដូន​ជីតា​មាន​ជំងឺ​មហារីក នោះ​កូន​ចៅ​មាន​ហានិភ័យ​ប្រឈម​នឹង​ជំងឺ​មហារីក​ដូច​ពួកគាត់​ដែរ។

ហេតុអ្វីលោកអ្នកគួរគិតគូរអំពី អត្ថប្រយោជន៍ព្យាបាលជំងឺធ្ងន់ធ្ងរ?

សំណួរទី២៖ ជំងឺ​មហារីក​ព្យាបាល​ជា​អត់?

វេជ្ជបណ្ឌិត៖ តាម​ពិតទៅ ​ជំងឺ​មហារីក​បើ​សិន​ជា​យើង​​រក​ឃើញ​​នៅ​ដំណាក់កាល​ដំបូងៗ អាច​នឹង​ព្យាបាល​ជា​ភាគរយ​ខ្ពស់។ និយាយ​មែន​ទែន​ទៅ ជំងឺ​មហារីក​ដំណាក់​កាលទី៤ ធ្ងន់ធ្ងរ​ជាង​គេ ប៉ុន្តែ​ក៏​មិន​មាន​ន័យថា អាច​ព្យាបាល​បាន​ទាំង​អស់​នោះ​ទេ ដំណាក់​កាល​ជា​រឿង​មួយ​ហើយ ប៉ុន្តែ​កត្តា និង​លក្ខណៈ​ជីវសាស្ត្រ​របស់​មេរោគ​មហារីក​មួយៗ​រឹត​តែ​សំខាន់​ជាង​ដំណាក់​កាល​ហ្នឹង​ទៅ​ទៀត។ ជំងឺ​មហារីក​មាត់​ស្បូន មាន​ឱកាស​ព្យាបាល​បាន​ច្រើន​គួរសម មហារីក​សុដន់ ការ​ព្យាបាល​ជា​ច្រើន​​ជាង​ជំងឺ​មហារីក​មាត់​ស្បូន សឹង​៦០-៧០% មហារីក​សួត​ព្យាបាល​ជា​ប្រមាណ​ជា ១០%ប៉ុណ្ណោះ ព្រោះ​អី​អ្នក​ជំងឺ​មក​ពេទ្យ​នៅ​ដំណាក់​កាល​ដែល​ហួស​ពេល​ព្យាបាល​បាន ឯ​មហារីក​ក្រពះ-ពោះវៀនធំ អត្រា​ជា​សះ​ស្បើយ ប្រហែល​៤០% ចំណែក​ជំងឺ​មហារីក​ថ្លើម​អត្រា​ជា​សះស្បើយ​អត់​មាន​ទាល់​តែ​សោះ ការ​ព្យាបាល​គ្រាន់​តែ​ជា​ការ​ព្យាបាល​ដើម្បី​ពន្យារ​ជីវិត។

សំណួរទី៣៖ ជំងឺ​មហារីក​ប្រភេទ​ណា​កើត​ញឹក​ញាប់​ជាងគេ?

វេជ្ជបណ្ឌិត៖ នៅ​ស្រុក​ខ្មែរ​យើង ផ្អែក​តាម​ស្ថិតិ​តាម​មន្ទីរពេទ្យ​ធំៗ យើង​សង្កេត​ឃើញ​ថា មហារីក​ដែល​យើង​ជួប​ប្រទះ​ច្រើន​ជាង​គេ គឺ​ជំងឺ​មហារីក​មាត់​ស្បូន​លើ​ស្ត្រី បន្ទាប់​មក​ជំងឺ​មហារីក​សុដន់ ទី៣​គឺ​ជំងឺ​មហារីក​សួត ទី៤​មហារីក​ក្រពះ-ពោះវៀនធំ ហើយ​ទី៥​គឺ​ជំងឺ​មហារីក​ថ្លើម។

ចំណែក​នៅ​លើ​ពិភព​លោក បើ​តាម​របាយការណ៍​របស់​អង្គការ​សុខភាព​ពិភព​លោក នៅឆ្នាំ​២០០៨ ជំងឺ​មហារីក​សួត​ឈរ​នៅ​លំដាប់ទី១ បន្ទាប់​មាន​មហារីក​សុដន់ មហារីក​ពោះវៀន​ធំ មហារីក​ក្រពេញ​ប្រូស្តាត មហារីក​ស្បែក និង​មហារីក​ក្រពះ។

មហារីក

សំណួរទី៤៖ ក្មេង​អាច​កើត​ជំងឺ​មហារីក​ទេ?

វេជ្ជបណ្ឌិត៖ មិន​មែន​តែ​មនុស្ស​ចាស់​ទេ ក្មេង​ក៏​អាច​កើត​ជំងឺ​មហារីក​ដែរ ហើយ​វា​អាច​កើត​លើ​ក្មេង​គ្រប់​អាយុ​ទាំង​អស់។ ជំងឺ​មហារីក​កុមារ​ដែល​កើត​ញឹក​ញាប់​មាន​ដូចជា ជំងឺ​មហារីក​ឈាម​ស្រួច​ស្រាវ មហារីក​កូន​កណ្តុរ មហារីក​ខួរក្បាល មហារីក​ប្រព័ន្ធ​ប្រសាទ មហារីក​តម្រង​នោម

សំណួរទី៥៖ ធ្វើ​ម៉េច​ដើម្បី​ការពារ​ខ្លួន​ពី​ជំងឺ​មហារីក?

វេជ្ជបណ្ឌិត៖ ត្បិត​មហារីក​សាហាវ តែ​យើង​ម្នាក់ៗ​អាច​បង្ការ​មិន​ឲ្យ​កើត​ជំងឺ​នេះ​បាន ដោយ​ចាប់​ផ្តើម​ពី​ទម្លាប់​នៃ​ការ​រស់នៅ ហូបចុក ដូចជា​កុំ​ជក់បារី ត្រូវ​ញ៉ាំ​អាហារ​សុខភាព កុំ​ញ៉ាំ​សាច់ ខ្លាញ់​អាក្រក់​ច្រើន ឬ​ពពួក​អាហារ​ប្រៃ-ផ្អែម​ខ្លាំង ហាត់​ប្រាណ​ទៀង​ទាត់ ហោច​ណាស់​៣០នាទី/ថ្ងៃ កុំ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន​ពេក និង​ត្រូវ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​មហារីក​ដែល​មាន​វ៉ាក់សាំង ដូច​ជា​វ៉ាក់​សាំង​មហារីក​មាត់ស្បូន​ និង​រលាក​ថ្លើម​ប្រភេទ B។

ហេតុអ្វីលោកអ្នកគួរគិតគូរអំពី អត្ថប្រយោជន៍ព្យាបាលជំងឺធ្ងន់ធ្ងរ?

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

10/08/2021

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

កើតមហារីក ដល់ដំណាក់កាលទីប៉ុន្មានទើបអ្នកឈឺដឹង?

មហារីកថ្លើមអាចកើតស្ងាត់ៗ បើចេញសញ្ញាទាំងនេះគួរទៅជួបពេទ្យ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Aug 10, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម