backup og meta

កំពូលអាហារងាយរកទាំង ៥ ជួយបន្ថយហានិភ័យជំងឺមហារីក

កំពូលអាហារងាយរកទាំង ៥ ជួយបន្ថយហានិភ័យជំងឺមហារីក

ជំងឺ​មហារី​ក​ត្រូវ​បាន​គេ​ដឹង​ថា​ជា​មូល​ហេតុ​បង្ក​ធំ​មួយ​ក្នុង​ចំណោម​មូល​ហេតុ​ផ្សេងទៀត​ដែល​ធ្វើ​ឲ្យ​មនុស្ស​យើង​ស្លាប់​​ច្រើន​លើ​ពិពភ​លោក​។ កាល​ពី​ឆ្នាំ​២០១៧ មាន​ការ​ប៉ាន់​ប្រមាណថា​​មនុស្ស​៩,​៦​លាន​នាក់​ស្លាប់​ដោយ​សារ​ជំងឺ​មហារីក​ប្រភេទ​ផ្សេងៗ​គ្នា ក្នុង​នោះ​មនុស្ស​មាន​វ័យ​៧០​ឆ្នាំ​ឡើង​មាន​ប្រហែល​៤៦​ភាគ​រយ​។

ដើម្បី​បន្ថយ​​ហានិភ័យ​កើតជំងឺ​មហារីក យើង​គ្រប់​គ្នា​គួរ​ដាក់​​​បន្លែ​ងាយ​រក​ប៉ុន្មាន​ប្រភេទ​នេះ ចូល​ក្នុង​របប​អាហារ​។​

. ខាត់ណា​ខៀវ​

ខាត់​ណា​ខៀវ មាន​ផ្ទុក​សារធាតុ​ sulforaphaneដែល​តាម​ការ​សិក្សា​រក​ឃើញ​ថា​អាច​កាត់​បន្ថយ​ទំហំ និង​ចំនួន​កោសិកា​មហារីក​ដោះ បាន​រហូត​ដល់​៧៥​ភាគ​រយ​។

ដូច​គ្នា​ដែរ ការសិក្សា​លើ​សត្វ​កណ្ដុរ​បាន​រក​ឃើញ​ថា sulforaphaneក៏អាច​ជួយ​សម្លាប់​កោសិកា​មហារីក​ក្រ​ពេញ​ប្រូស្តាត និង​កាត់​បន្ថយ​ដុំសាច់បង្កជំងឺ​មហារីកបាន​ជាង​៥០​ភាគ​រយ​។

ការ​សិក្សា​មួយ​ចំនួន​ទៀត​បាន​រក​ឃើញ​ថា​ការ​ញ៉ាំ​បន្លែ​ដូច​ជា​ខាត់ណា​ខៀវ​បាន​ច្រើន ក៏​អាច​មាន​ទំនាក់​ទំនង​ក្នុង​ការ​កាត់​បន្ថយ​ហានិភ័យ​កើត​ជំងឺ​មហារីក​ពោះ​វៀន​ធំ​ផង​ដែរ​។​​

. ប៉េងប៉ោះ

ការ​សិក្សា​បាន​រក​ឃើញ​ថា​ ការ​ញ៉ាំ​ផ្លែ​ប៉េង​បោះ​ជា​ប្រចាំ​​ក៏​បាន​រួម​ចំណែក​ក្នុង​ការ​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​មហារីក​ក្រ​ពេញ​ប្រូស្តាត​។

គ្នា​យើង​អាច​បន្ថែម​ផ្លែ​ប៉េង​ប៉ោះ​ពីរ​ផ្លែ​ទៅ​ក្នុង​របប​អាហារ​ក្នុង​មួយ​ថ្ងៃ ដើម្បី​ទទួល​បាន​គុណ​ប្រ​យោជន៍​ទាំង​នេះ​។​

ប៉េងប៉ោះ

. រមៀត​

រមៀត​ត្រូវ​បាន​គេ​ដឹង​ជា​យូរ​មក​ហើយ​ថា​មាន​ផ្ទុក​សារធាតុ​សំខាន់ៗ​ជួយ​ដល់​សុខភាព​មនុស្ស​យើង ក្នុង​នោះ​​ក៏​មាន​សារធាតុ​ប្រឆាំង​ការ​រលាក​ ប្រ​ឆាំង​អុក​ស៊ីត​កម្ម និង​ប្រឆាំង​ផល​រំខាន​ដោយ​ជំងឺ​មហារីកផង​ដែរ​។​

ការ​សិក្សា​បាន​រក​ឃើញ​ថា​ រមៀត​មាន​សារធាតុ​ជួយ​បន្ថយ​ការ​រាលដាល​កោសិកា​មហារីក​ពោះវៀន​ធំ ដោយ​សារធាតុ​នៅ​ក្នុង​រមៀត​បាន​រំខាន​ដល់​អង់ហ្សីម​ដែល​ធ្វើ​ឲ្យ​មហារីក​លូត​លាស់​។

ដូច​គ្នា​ដែរ សារធាតុ​នៅ​ក្នុង​​រមៀត​ក៏​ជួយ​ពន្យឺត​ការ​លូត​លាស់​កោសិកា​មហារីក​សួត សុដន់ និង​ក្រពេញ​ប្រូស្តាត​ដូច​គ្នា​។

. ការ៉ុត​​

ការ​សិក្សា​ជា​ច្រើន​​បាន​រក​ឃើញ​ថា​ញ៉ាំ​ការ៉ុត​ច្រើន​មាន​ទំនាក់ទំនង​ក្នុង​ការ​កាត់​បន្ថយ​ហានិភ័យ​កើត​ជំងឺ​មាហា​រីក​មួយ​ចំនួន​។ ការ​សិក្សា​ចំនួន​ប្រាំ​បាន​រក​ឃើញ​ថា​ការ​ញ៉ាំ​ការ៉ុត​អាច​ជួយ​កាត់​បន្ថយ​ហានិ​ភ័យ​កើត​ជំងឺ​មហារីក​ក្រពះរហូត​ដល់​២៦​ភាគរយ​។

ការ​សិក្សា​ផ្សេងទៀត​បាន​រក​ឃើញ​ថា​ការ​ញ៉ាំ​ការ៉ុត​ជា​ប្រចាំ​ក៏​មាន​ទំនាក់​ទំនង​ក្នុង​ការ​កាត់​បន្ថយ​ការ​វិវត្ត​ទៅ​ជា​ជំងឺ​មហារីក​ក្រពេញ​ប្រូស្តាត​បាន​១៨​ភាគរយ​ដែរ​។

. ខ្ទឹម​ស​

សម្រាប់​គ្រឿង​ទេស​មួយ​ប្រភេទ​នេះ​វិញ មាន​ផ្ទុក​ធាតុ​សកម្ម​មួយ​ឈ្មោះ​ថា allicin ដែល​អាច​ជួយ​សម្លាប់​កោសិកា​មហារីក​។​ ការសិក្សា​មួយ​ចំនួន​បាន​រក​ឃើញ​ថា ការ​ញ៉ាំ​ខ្ទឹម​ស​ជា​​ប្រចាំ​បាន​ចូល​រួម​កាត់​បន្ថយ​ហានិភ័យ​កើត​ជំងឺ​មហារីក​បាន​។​

ការ​សិក្សា​ថ្មីៗ​ជា​ច្រើន​បាន​រក​ឃើញ​ថា​របប​អាហារ ពិតជា​បាន​រួ​ម​ចំណែក​យ៉ាង​ច្រើន​ដល់​​មនុស្ស​យើង​ក្នុង​ការ​កាត់​បន្ថយ​ហានិភ័យ​កើតជំងឺ​មហារីក​។ ដូចនេះ​ គ្នា​យើង​មិន​គួរ​រំលង​អាហារ​ងាយ​ៗ ដូច​បាន​រៀន​រាប់​ខាង​លើ​នោះ​ទេ​។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://ourworldindata.org/cancer

https://www.healthline.com/nutrition/cancer-fighting-foods#TOC_TITLE_HDR_13

https://www.webmd.com/cancer/features/seven-easy-to-find-foods-that-may-help-fight-cancer

កំណែ​ប្រែបច្ចុប្បន្ន

02/02/2021

អត្ថបទ​ដោយ ទូច សុខា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

តិចនិក​​ងាយ​ៗ​ ​ការពារ​ខ្លួន​​ពី​សារធាតុ​​បង្ក​​ជា​ជំងឺ​មហារីកដ៏កាចសាហាវ

កុំថាមិនអី ទល់លាមកយូរ អាចបង្កឲ្យកើតមហារីក


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Feb 02, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម