backup og meta

ស្រីៗ មកដឹងពីរោគសញ្ញា និងដំណាក់កាលនៃការវិវត្តន៍ជំងឺមហារីកទ្វារមាស

ស្រីៗ មកដឹងពីរោគសញ្ញា និងដំណាក់កាលនៃការវិវត្តន៍ជំងឺមហារីកទ្វារមាស

ជំងឺមហារីក​ទ្វារ​មាស គឺ​ជា​មហារីក​ដែល​ប៉ះ​ពាល់​ដល់​ផ្នែក​ខាង​ក្រៅ​នៃ​តំបន់​ប្រដាប់​ភេទ​របស់​ស្ត្រី។ ជំងឺ​មហារីក​នេះ​មិន​សូវ​កើត​មាន​ទេ បើ​ប្រៀប​ទៅ​នឹង​មហារីក​ដទៃ​ទៀត​នៃ​ប្រដាប់​បន្តពូជ​ដូច​ជា មហារីក​អូវែ ឬ​មហារីក​ស្បូន។

ចំពោះ​ជំងឺ​មហារីក​ទ្វារមាស​នេះ គ្រូ​ពេទ្យ​មិន​ទាន់​រក​ឃើញ​មូល​ហេតុ​នៅ​ឡើយ។ ជា​ទូទៅ​មហារីក​កើត​ឡើង​ដោយ​សារ​ការ​មាន​បម្រែបម្រួល​​ហ្សែន​ដែល​កោសិកា​ធម្មតា​វិវត្ត​ទៅ​ជា​កោសិកា​មហារីក​ដោយ​លូត​លាស់ និង​បំបែក​កូន​ចៅ​យ៉ាង​ឆាប់​រហ័ស។ ក្រៅ​ពី​នេះ​កោសិកា​ទាំង​នេះ​បំផ្លាញ​កោសិកា​ដែល​នៅ​ជុំវិញ ​ហើយ​រាល​ដាល​ទៅ​សរីរាង្គ​ផ្សេង​ទៀត។ តែ​កត្តា​ហានិភ័យ​នៃ​ការ​វិវត្ត​ជា​ជំងឺ​មហារីក​កើន​ឡើង​ដោយ​លក្ខខណ្ឌ​ដូច​ជា អាយុ​ច្រើន ដំបៅ​​ជាលិកា​ទ្វារ​មាស ដែល​បណ្ដាល​ឲ្យ​រមាស់ និង​រលាក​ទ្វារមាស​ជាប់​រហូត ការ​ឆ្លង​មេរោគ​វីរុស ជក់​បារី​ខ្លាំង។ល។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត ច័ន្ទ រស្មី ឯកទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី។

រោគ​សញ្ញា​ជំងឺ​មហារីក​ទ្វារមាស

  • ការ​ឡើង​ក្រហម ឬ​ការ​ផ្លាស់​ប្ដូរ​នៃ​បបូរ​ទ្វារមាស
  • ច្រើន​តែ​បណ្ដាល​ឲ្យ​មាន​ដុំ​ពក​មើល​ទៅ​មិន​ធម្មតា ឬ​មាន​ដំបៅ​ពណ៌​ក្រហម ឬ​សាច់​ស្អុយ​ដែល​មិន​ជា​សះ​ស្បើយ
  • ជួន​កាល ដំបៅ​រាប​ស្មើ និង​មាន​បន្ទះ​នាំ​ឲ្យ​ខូច​ទ្រង់​ទ្រាយ​ម្ខាង ឬ​ទាំង​ពីរ។ ជាលិកា​ជុំ​វិញ​ខូច​ទ្រង់​ទ្រាយ។ ដុំ​អាច​មាន​ពណ៌​ខៀវ ខ្មៅ ឬ​ពណ៌​ត្នោត និង​លេច​ចេញ​ជា​រូបរាង​ផុស​ឡើង​ផុត​ស្បែក។ ដំបៅ​ខ្លះ​មើល​ទៅ​ដូច​ជា សិរមាន់។
  • ដុំ​សាច់​ដុះ ឬ​ដំបៅ​អាច​បណ្ដាល​ឲ្យ​មាន​ការ​ហូរ​ឈាម ឬ​ការ​ហូរ​ទឹក​រម្អិលចេញ​មក​ក្រៅ។

វេជ្ជបណ្ឌិត​រូប​នេះ​បន្ត​ថា ក្រុម​គ្រូពេទ្យ​កំណត់​ដំណាក់​កាល​នៃ​ជំងឺ​មហារីក​ទ្វារមាស ដោយ​ផ្អែក​លើ​ទំហំ​ទី​តាំង និង​ថា​យើង​វា​បាន​រាលដាល​ដល់​កូន​កណ្ដុរ នៅ​ក្បែរ​នោះ​ដែល​ត្រូវ​បាន​កំណត់​ក្នុង​ពេល​វះ​កាត់​យក​ដុំ​សាច់​ចេញ។ ដំណាក់​កាល​ចាប់​ពី​ទី១ (ដំបូង​បំផុត) ដល់​ដំណាក់​កាល​ទី៤ (ដំណាក់​កាល​ចុង​ក្រោយ)

ដំណាក់​កាល​ទី​១៖ មហារីក​ត្រូវ​បាន​កំណត់​ចំពោះ​បបូរ​ទ្វារមាស ឬ​រន្ធគូថ (តំបន់​ចន្លោះ​ទ្វារមាស និង​រន្ធគូថ)

ដំណាក់​កាល​ទី២៖ មហារីក​បាន​រាលដាល​ដល់​ជាលិកា​ដែល​នៅ​ជាប់​គ្នា (ផ្នែក​ខាង​ក្រោម​នៃ​បង្ហួរ​នោម ឬ​ទ្វារមាស ឬ​រន្ធគូថ) ប៉ុន្តែ មិន​មែន​ដល់​កូន​កណ្ដុរ​ទេ

ដំណាក់​កាល​ទី៣៖ មហារីក​បាន​រាលដាល​ដល់​កូន​កណ្ដុរ​ប៉ុន្ដែ​មិន​ចាំ​បាច់​ដល់​ជាលិកា​ដែល​នៅ​ជាប់​នោះ​ទេ

ដំណាក់​កាល​ទី៤៖ មហារីក​បាន​រីករាល​បន្ថែម​ទៀត​ឧទាហរណ៍​ទៅ​ប្លោក​នោម​ផ្នែក​ខាង​លើ​នៃ​ទ្វារ​មាស ឬ​បង្ហួរ​នោម រន្ធគូថ កូន​កណ្ដុរ​នៅ​ឆ្ងាយ ឬ​នៅ​ខាង​ក្រៅ​អាង​ត្រគាក។

សម្រាប់​ការ​ព្យាបាល​ជំងឺ​មហារីក​ទ្វារ​មាស​អាច​ធ្វើ​ឡើង​ដោយ​មាន​ការ​វះកាត់ ការ​ប្រើ​ថ្នាំ​គីមី ឬ​ការ​ព្យាបាល​ដោយ​កាំរស្មី។ ហើយ​ភាគ​រយ​ព្យាបាល​ជំងឺ​មហារីក​នេះ​នៅ​ដំណាក់​កាល​ដំបូង​អាច​ជាះ​សះស្បើយ​ខ្ពស់ (៩០%) តែ​បើ​ទុក​ដល់​ដំណាក់​កាល​ចុង​ក្រោយ​ហើយ​នោះ​ភាគ​រយ​ជោគជ័យ​ក្នុង​ការ​ព្យាបាល​មាន​តែ ១៥%​ប៉ុណ្ណោះ។

មហារីកទ្វារមាស

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

07/04/2021

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

តិចនិក​​ងាយ​ៗ​ ​ការពារ​ខ្លួន​​ពី​សារធាតុ​​បង្ក​​ជា​ជំងឺ​មហារីកដ៏កាចសាហាវ

ប្រុសៗទម្លាប់ផឹកកាហ្វេ កាត់បន្ថយហានិភ័យកើតមហារីកក្រពេញប្រូស្តាត


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Apr 07, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម