backup og meta

អ្នក​ជំងឺ​មហារីក​តម្រង​នោម​ គប្បី​ជៀសវាង​អាហារ​ទាំង​នេះ​​​​​​​​​​​​​​​​

អ្នក​ជំងឺ​មហារីក​តម្រង​នោម​ គប្បី​ជៀសវាង​អាហារ​ទាំង​នេះ​​​​​​​​​​​​​​​​

​​តម្រង​នោម​មាន​តួនាទី​បញ្ចេញ​ចោល​ជាតិ​ទឹក​​ដែល​លើស​ និង​កាក​សំណល់​ចេញ​ពី​រាងកាយ​។​ ដូច​ទៅ​នឹង​សរីរាង្គ​ដទៃ​ផ្សេង​ទៀត​ដែរ​ តម្រង​នោម​ងាយ​នឹង​កើត​ជំងឺ​មហារីក​​។​ ​យ៉ាង​ណា​មិញ​ សម្រាប់​អ្នក​ដែល​កើត​ជំងឺ​មហារីក​តម្រង​នោម​ គប្បី​ដក​ចេញ​នូវ​អាហារ​មិន​ល្អ​សម្រាប់​តម្រង​នោម​ ដើម្បី​ជួយ​ឲ្យ​ការ​ព្យាបាល​ជំងឺ​មហារីក​មួយ​នេះ​ ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់​។

​១. អាហារ​​​មាន​សារធាតុ​Oxalate

អ្នក​ជំងឺ​មហារីក​តម្រង​នោម​ គប្បី​ជៀសវាង​អាហារ​ដែល​មាន​បរិមាណ​​សារធាតុ​oxalate​ខ្ពស់​ ពីព្រោះ​សារធាតុ​គីមី​មួយ​នេះ​អាច​​ជាប់​នៅ​តម្រង​នោម​ បង្កើត​បាន​ជា​ក្រួស​តម្រង​នោម​ និង​អាច​បង្ក​ឲ្យ​មាន​បញ្ហា​សុខភាព​ផ្សេង​ទៀត​ ដែល​អាច​ប៉ះពាល់​ដល់​ការ​ព្យាបាល​ជំងឺ​មហារីក​តម្រង​នោម​បាន​។​ សារធាតុoxalate​​មាន​នៅ​ក្នុង​បន្លែ​ស្លឹក​បៃតង​ ដូចជា​ស្ពៃ​ពួយ​ឡេង​ តៅហ៊ូ​​ គ្រាប់​ធញ្ញជាតិ​ តែ​ ​និង​ឆៃថាវ​ជាដើម​។

២. ប្រូតេអ៊ីនសត្វ

ទោះ​បី​ជា​ប្រូតេអ៊ីន​មាន​អត្ថប្រយោជន៍​​ក្នុង​ការ​​ថែទាំ​សាច់​ដុំ​ និង​បង្កើត​កោសិកា​ក៏​ពិត​មែន​ ប៉ុន្តែ​វា​បែរ​ជា​ផ្ដល់​ផល​ប៉ះពាល់​ចំពោះ​​អ្នក​ជំងឺ​មហារីក​តម្រង​នោម​ទៅ​វិញ​។ នៅ​ពេល​ដែល​យើង​ញ៉ាំ​អាហារ​ដែល​សំបូរ​ទៅ​ដោយ​ជាតិ​ប្រូតេអ៊ីន​ខ្ពស់​ សមាសធាតុ​គីមី​គឺ​អាស៊ីដ​អ៊ុយ​រិក​ អាច​កកកុញ​នៅ​ក្នុង​រាងកាយ​របស់​យើង​​ជា​ជាតិ​ពុល​ និង​​បណ្តាល​ឲ្យ​មាន​បញ្ហា​សុខភាព​ផ្សេង​​​ដូចជា​ជំងឺ​បេះដូង​ ឈឺ​សន្លាក់​ និង​សាច់​ដុំ​ចុះ​ខ្សោយ​ ដែល​ជះឥទ្ធិពល​មិន​ល្អ​​ដល់​អ្នក​ជំងឺ​មហារីក​តម្រង​នោម​។​ ​ពពួក​ប្រូតេអ៊ីន​សត្វ​មាន​នៅ​ក្នុង​សាច់​មាន់​ សាច់​ជ្រូក​ សាច់​គោ​ ទឹក​ដោះ​គោ​ ឈីស​ ពង់​មាន់​ និង​​សាច់​សត្វ​ដទៃ​ទៀត​។​

៣. អាហារ​​​មាន​ជាតិ​ប៉ូតាស្យូម​ខ្ពស់​ ​​​

​​​ជាមួយ​គ្នា​នេះ​ដែរ ប៉ូតាស្យូម​ដែល​លើស​នៅ​ក្នុង​រាងកាយ​របស់​យើង​អាច​ប៉ះពាល់​ដល់​ជំងឺ​មហារីក​តម្រង​នោម​។​ ជាក់​ស្ដែង​ ប៉ូតាស្យូម​​​ដឹក​នាំ​សាច់​ដុំ​ និង​មុខងារ​ចង្វាក់​បេះដូង​។​ ជា​លទ្ធផល​ នៅ​ពេល​ដែល​យើង​មាន​ប៉ូតាស្យូម​ច្រើន​ហួស​ប្រមាណ​ វា​​អាច​ធ្វើ​ឲ្យ​សាច់​ដុំ​ចុះ​ខ្សោយ​ ព្រម​ទាំង​កើត​មាន​ជំងឺ​សរសៃ​ឈាម​បេះដូង​ ដែល​អាច​ធ្វើ​ឲ្យ​ការ​ព្យាបាល​ជំងឺ​មហារីក​តម្រង​នោម​កាន់​តែ​ស្មុគស្មាញ​ថែម​ទៀត​។ អាហារ​ដែល​​មាន​ជាតិ​ប៉ូតាស្យូម​ខ្ពស់​ រួម​មាន​ផ្លែ​ប័រ​ សូកូឡា​ ផ្លែ​លម៉ើ ផ្កា​ខាត់​ណា​បៃតង​ ទឹក​ដោះ​គោ​ និង​ចេក។ល។​

មហារីកតម្រងនោម២

៤. អាហារ​មាន​ជាតិ​ផូស្វ័រ​

​ប្រសិនបើ​យើង​មាន​ជំងឺ​មហារីក​តម្រង​នោម​ ឬ​ជំងឺ​ដែល​ពាក់ព័ន្ធ​ ការ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ផូស្វ័រ​អាច​ធ្វើ​ឲ្យ​ស្ថានភាព​ជំងឺ​កាន់​តែ​យ៉ាប់យ៉ឺន​។ នៅ​ពេល​ដែល​យើង​ញ៉ាំ​អាហារ​ប្រភេទ​នេះ​ រាងកាយ​របស់​យើង​មិន​អាច​​បញ្ចេញ​ចោល​ជាតិ​គីមី​បាន​ត្រឹមត្រូវ​ឡើយ​។​ កត្តា​នេះ​អាច​បណ្ដាល​ឲ្យ​យើង​​ចុះ​ខ្សោយ​ ឈឺ​សន្លាក់​ និង​​ដាក់​សម្ពាធ​នៅ​តម្រង​នោម​។​ អាហារ​ដែល​មាន​សំបូរ​ទៅ​ដោយ​​ជាតិ​ផូស្វ័រ​មាន​ដូចជា​​ថ្លើម​ សណ្ដែក​ សូកូឡា​ ទឹក​ដោះ​គោ​ជូរ​ ទឹក​ដោះ​គោ​ និង​ឈីស​។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.livestrong.com/article/491577-foods-to-not-eat-with-kidney-cancer/

https://www.nkfm.org/help-information/kidney-cancer

កំណែ​ប្រែបច្ចុប្បន្ន

05/05/2021

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ May 05, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម