backup og meta

របបអាហារជួយកាត់បន្ថយហានិភ័យជំងឺមហារីក គ្រប់គ្នាគួរដឹង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Jun 22, 2021

    របបអាហារជួយកាត់បន្ថយហានិភ័យជំងឺមហារីក គ្រប់គ្នាគួរដឹង

    ថ្វីបើ​របប​អាហារ​សុខភាព​​មិន​អាច​ធានា​ថា​អាច​ការ​ពារ​យើង​មិន​ឲ្យ​កើត​ជំងឺ​មហារីក តែ​វា​ក៏​អាច​កាត់​បន្ថយ​ហានិភ័យ​កើត​ជំងឺ​កាច​សាហាវ​មួយ​នេះ​ដែរ​។ របប​អាហារ​មួយ​ចំនួន​ បើ​យើង​អាច​ធ្វើ​បាន​​ក៏​នឹង​ជួយ​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​មហារីក​ជាក់​លាក់​មួយ​ចំនួន​​។

    ១. ញ៉ាំ​បន្លែ​ និង​ផ្លែ​ឈើ

    គ្មាន​បន្លែ ឬ​ផ្លែ​ឈើ​តែ​មួយ​មុខ​ណា​មួយ​អាច​ជួយ​ការពារ​យើង​ពី​ជំងឺ​មហារីក​នោះ​ទេ​។ ប៉ុន្តែ​ការ​សិក្សា​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​ថា​របប​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​បន្លែ ផ្លែ​ឈើ​ចម្រុះ​ រួម​ទាំង​គ្រាប់​ធញ្ញជាតិ និង​ពពួក​សណ្ដែក បាន​ជួយ​កាត់​បន្ថយ​ហានិភ័យ​កើត​ជំងឺ​មហារីក​​ច្រើន​ប្រភេទ​។ ការសិក្សា​នៅ​ក្នុង​មន្ទីរ​ពិសោធន៍​បញ្ជាក់​ថា​បន្លែ ផ្លែ​ឈើ មាន​ផ្ទុក​វីតាមីន​ រ៉ែ និង​ phytochemicals អាច​មាន​ឥទ្ធិពល​ប្រឆាំង​នឹង​មហារីក​។​

    ​២. អាហារ​មាន​ជាតិ​ស្ករ និង​កាឡូរីទាប​

    ញ៉ាំ​អាហារ​មាន​ជាតិ​ស្ករ​តិច​ និង​កាឡូរី​ទាប អាច​មាន​ឥទ្ធិ​ពល​ដល់​ការ​រក្សា​ទម្ងន់​ឲ្យ​នៅ​ថេរ​ក្នុង​កម្រិត​សុខភាព​ល្អ​។ អាហារ​កែច្នៃ​ដូច​ជា​ដំឡូង​បំពង ដូណាត់​ ភេសជ្ជៈ​កំប៉ុង​មាន​ជាតិ​ស្ករ​ខ្ពស់ សុទ្ធ​តែ​ជាអាហារអាច​ធ្វើ​ឲ្យ​យើង​ឡើង​ទម្ងន់ តែ​មិន​មែន​ឡើង​ទម្ងន់​ក្នុង​ន័យ​សុខ​ភាព​ល្អ​នោះ​ទេ​។ អាហារ​ទាំង​នេះ​នឹង​ធ្វើ​ឲ្យ​យើង​មាន​ខ្លាញ់​នៅ​ក្បាល​ពោះ ក្បាល​ពោះ​ដុះ​ធំ នាំ​ឲ្យ​យើង​ប្រ​ឈម​ជំងឺ​ទឹកនោមផ្អែម ជំងឺ​បេះ​ដូង និង​ជំងឺ​មហារីក​មួយ​ចំនួន​។

    ដូច​គ្នា​ដែរ អង្គការ​សុខភាព​ពិភព​លោក​ក៏​បាន​បញ្ជាក់​ដែរ​ថា ការ​ញ៉ាំ​អាហារ​កែច្នៃ​ ឬ​សាច់​កែ​ច្នៃ​ច្រើន​ក៏​អាច​បង្កើន​ឱកាស​បន្ថែម​លើ​ហានិភ័យ​​កើត​ជំងឺ​មហារីក​​ជាក់​លាក់​មួយ​ចំនួន​ដែរ​។​

    រក្សាទម្ងន់ឲ្យនៅល្អ

    ៣. កាត់​បន្ថយ​ការ​ផឹក​គ្រឿង​ស្រវឹង​

    ការ​ផឹក​គ្រឿង​ស្រវឹង​ច្រើន និង​ក្នុង​រយៈ​ពេល​យូរ​ អាច​ធ្វើ​ឲ្យ​យើង​ប្រឈម​នឹង​ជំងឺ​មហារីក​ជាក់​លាក់​មួយ​ចំនួន​ដូច​ជា​មហារីក​សុដន់ ពោះ​វៀន​ធំ សួត តម្រង​នោម និង​ថ្លើម​។ បើ​សិន​ជា​យើង​​ជា​អ្នក​ផឹក​គ្រឿង​ស្រវឹង គួរ​កំណត់​ការ​ផឹក​ក្នុង​កម្រិត​សម​ល្មម អាច​មក​ត្រឹម​សា្របៀរ​មួយ​កំប៉ុង​ក្នុង​មួយ​ថ្ងៃ​សម្រាប់​មនុស្ស​ស្រី និង​ពីរ​កំប៉ុង​ក្នុង​មួយ​ថ្ងៃ​សម្រាប់​មនុស្ស​ប្រុស​។

    ​៤. រក្សា​ទម្ងន់​ខ្លួន​ឲ្យ​នៅ​ល្អ​

    ក្រៅពី​របប​អាហារ ការ​ហាត់​ប្រាណ​ជា​ប្រចាំ​​ក៏​ជួយ​ឲ្យ​រាង​កាយ​មាន​សុខភាព​ល្អ និង​ទម្ងន់​ខ្លួន​ល្អ​ផង​ដែរ​។ ការ​រក្សា​ទម្ងន់​ខ្លួន​ឲ្យ​នៅ​ថេរ​ក្នុង​កម្រិត​ត្រឹម​ត្រូវ អាច​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​មហារីក​ រួ​ម​មាន​មហារីក​សុដន់ មហារីក​ក្រពេញ​ប្រូស្តាត សួត ពោះ​វៀន​ធំ និង​មហារីក​តម្រង​នោម​។

    ​ការហាត់​ប្រាណ​ជា​ប្រចាំ អាច​ជួយ​គ្រប់​គ្រង​ទម្ងន់​បាន​ល្អ ហើយ​គេ​ជឿ​ថា​កាត់​ហាត់​ប្រាណ​បាន​ជួយ​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​មហារីក​ជាក់​លាក់​មួយ​ចំនួន​ដូច​ជា​មហារីក​សុដន់ និង​មហារីក​ពោះ​វៀន​ធំ​​ថែម​ទៀត​។

    ជា​ការ​ណែ​នាំ យើង​គួរ​ហាត់​ប្រាណ​​យ៉ាង​តិច​៣០នាទី​ក្នុង​មួយ​ថ្ងៃ ឬ១៥០​នាទី​ក្នុង​មួយ​សប្ដាហ៍​សម្រាប់​លំហាត់​ប្រាណ​កម្រិត​មធ្យម។ លំហាត់​ប្រាណ​ទាំង​នេះ​មាន​ដូច​ជា រត់ត្រឹកៗ ដើរ​ ជិះ​កង់ ហែលទឹក និង​រាំអេរ៉ូប៊ិក​ ជា​ដើម​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Jun 22, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម