backup og meta

ពិតអត់ញ៉ាំអាហារឆ្អិនជ្រុល អាចកើតជំងឺមហារីក?​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Jul 01, 2021

    ពិតអត់ញ៉ាំអាហារឆ្អិនជ្រុល អាចកើតជំងឺមហារីក?​

    កន្លង​មក​ប្រ​ហែល​ជា​គ្នា​យើង​បាន​ឮ​ហើយ​ថា​ការ​ញ៉ាំ​អាហារ​ចម្អិន​ឆ្អិត​ជ្រុល​ឬ​ខ្លោច​អាច​នាំ​ឲ្យ​កើត​ជំងឺ​មហារីក។ តើ​ការ​លើក​ឡើង​បែប​នេះ​ពិត​កម្រិត​ណា​ដែរ?

    តាម​ការ​សិក្សា​ស្រាវ​ជ្រាវ​​របស់​វិទ្យាស្ថាន​ជំងឺ​មហារីក​ធំ​ៗ​នៅ​ប្រទេស​អង់គ្លេស​បាន​បញ្ជាក់​ថា​វា​មិន​ទំនង​សោះ​ឡើង​ដែល​ថា​ការ​ញ៉ាំ​អាហារ​ចម្អិន​ឆ្អិន​ជ្រុល​ ឬ​ខ្លោច​មាន​ទំនាក់​ទំនង​នឹង​ការ​កើត​ជំងឺ​មហារីក​នោះ​​។​

    ​ដូច​គ្នា​ដែរ​ការសិក្សា​មួយ​ទៀត​របស់​អង្គការ​​​មូលនិធិ​អន្តរ​ជាតិ​សិក្សា​ស្រាវជ្រាវ​ជំងឺ​មហារីក​(WCRF)​បាន​សិក្សា​លើ​ស្រ្តី​៣៦៨ ០១០ នាក់​​នៅ​ប្រទេស​ក្នុង​ទ្វីប​អឺរ៉ុប​ចំនួន​១០​។ ការ​សិក្សា​នេះ​រក​មើល​លើ​ទំនាក់​ទំនង​រវាង​ការ​ញ៉ាំ​សារធាតុ acrylamideនិង​ជំងឺ​មហារីក​ក្រពេញ​អូវែ និង​ជំងឺ​ជំងឺ​មហារីក​ស្រទាប់​ស្បូន​។ សារធាតុ​​acrylamide គឺ ​ជា​សារធាតុ​គី​មី​ម្យ៉ាង​រក​ឃើញ​ក្នុង​ម្ហូប​អាហារ កាបូអ៊ីដ្រាត​នៅ​ក្នុង​នំប៉័ង ឬ​ដំឡូង ដែល​យើង​ចម្អិន​ក្នុង​សីតុណ្ហភាព​ក្ដៅ​ខ្លាំង​ និង​រយៈពេល​យូរ​។ សារធាតុ​នេះ​ក៏​គេ​ឃើញ​មាន​នៅ​ក្នុង​កាហ្វេ​ផង​ដែរ​។

    ញ៉ាំអាហារឆ្អិនជ្រុល

    ​តាម​រយៈ​ការ​សិក្សា​នេះ មិន​បាន​រក​ឃើញ​ពី​ទំនាក់​ទំនង​រវាង​ការ​ញ៉ាំ​អាហារ​មាន​សារធាតុ​​acrylamide និង​ជំងឺ​មហារីក​នោះ​ទេ​។ ប៉ុន្តែ​​ អ្នក​សិក្សា​មិន​ទាន់​អាច​កំណត់​បាន​ទេ​ថា ការ​ញ៉ាំ​អាហារ​មាន​សារ​​​acrylamide កម្រិត​ណា​មាន​សុវត្ថិភាព និង​កម្រិត​ណា​អាច​បង្ក​ហានិភ័យ​ទៅ​ជា​ជំងឺ​មហារីក​នោះ​។

    ​ទោះ​បី​ជា​​មាន​ភស្តុ​តាង​បង្ហាញ​បែប​នេះ​ក្ដី​តែ​ក៏​នៅ​តែ​មាន​កា​ជជែក​គ្នា​ និង​ត្រូវ​ការ​ការ​សិក្សា​បន្ថែម​ទៀត​លើ​ករណី​ញ៉ាំ​អាហារ​ប្រភេទ​នេះ។ ប៉ុន្តែ​អ្វី​ដែល​មាន​ភស្តុតាង​រឹង​មាំ​គឺ​ថា​របៀប​របប​នៃ​ការ​រស់​នៅ​​ទៅ​វិញ​ទេ ដែល​នាំ​ឲ្យ​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​មហារីក​។ ដើម្បី​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​មហារីក ត្រូវ​ឈប់ ឬ​កុំ​ជក់​បារី រក្សា​ទម្ងន់​ខ្លួន​ឲ្យ​នៅ​ល្អ​សម្រាប់​សុខភាព ចៀសវាង​ការ​ផឹក​គ្រឿង​ស្រវឹង និង​ហាត់​ប្រាណ​ឲ្យ​បាន​ទៀង​ទាត់​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Jul 01, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម