backup og meta

ហាត់ប្រាណអាចបង្ការជំងឺ​មហារីក​កើត​លើ​ស្រ្តី​មួយចំនួន​បាន​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Aug 10, 2021

    ហាត់ប្រាណអាចបង្ការជំងឺ​មហារីក​កើត​លើ​ស្រ្តី​មួយចំនួន​បាន​

    ការ​ហាត់​ប្រាណ​ជួយ​បង្ការ​ជំងឺ​មហារីក​? បើ​និយាយ​ដល់​ជំងឺ​មហារីក ​អ្នក​ណា​ក៏​ខ្លាច អ្នក​ណា​ក៏​បារម្ភ​ដែរ ប៉ុន្តែ​គ្នា​យើង​ដឹង​ទេ​ជំងឺ​មហារីក​មួយ​ចំនួន​អាច​បង្ការ​បាន​។ ជំងឺ​មហារីក​កើត​លើ​ស្រ្តី​មួយ​ចំនួន​ អាច​បង្ការ​បាន​តាម​រយៈ​ការ​ហាត់​ប្រាណ។ អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​មហារីក​ប្រហែល​ជា​ពាក់​កណ្ដាល​ត្រូវ​គេ​ជឿ​ថា​អាច​គេច​ផុត​ពី គ្រោះ​អាក្រក់​នេះ​បាន​បើ​សិន​ជា​បាន​អនុវត្ត​ទម្លាប់​រស់​នៅ​ល្អ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ស្ថាប័ន​ជំងឺ​មហារីក​សហរដ្ឋអាមេរិក​។

    តើ​ជំងឺ​មហារីក​កើត​លើ​ស្រ្តី​ណា​ខ្លះ​អាច​បង្ការ​បាន​ដោយ​ការ​ហាត់​ប្រាណ?​

    ១. ជំងឺ​មហារីក​ស្រទាប់​ស្បូន​

    ស្រ្តី​ដែល​បាន​ហាត់​ប្រាណ​១៥០​នាទី​ក្នុង​មួយ​សប្ដាហ៍ ឬ​ច្រើន​ជាង​នេះ អាច​កាត់​បន្ថយ​ហានិភ័យ​​កើត​ជំងឺ​មហារីក​ស្រទាប់​ស្បូន​បាន​៣៤​ភាគ​រយ​​ទាប​ជាង​អ្នក​ដែល​មិន​សូវ​ហាត់​ប្រាណ​។ នេះ​បើ​តាម​ការ​ស្រាវជ្រាវ​របស់​សកល​វិទ្យាល័យ​Yale។

    គណនា BMI-​រាងកាយ ទម្ងន់ និង​កម្ពស់ នៅទីនេះ

    ដូច​គ្នា​ដែរ ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​ថា​ស្រី​ៗ​មាន​សន្ទស្សន៍​មាស​រាង​កាយ(BMI)​ក្រោម ​២៥ អាច​កាត់​បន្ថយ​ហានិភ័យ​កើត​ជំងឺ​មហារីក​ស្រទាប់​ស្បូន​៧៣​ភាគ​រយ​ទាប​ជាង​ស្រ្តី​មិន​សូវ​ហាត់​ប្រាណ និង​មាន​សន្ទស្សន៍​ម៉ាស​រាង​កាយ​លើស​ពី​២៥​។ ស្រ្តី​ដែល​មាន​សន្ទស្សន៍​ម៉ាស​រាង​កាយ​ខ្ពស់​ជាង​២៥ ត្រូវ​គេ​ចាត់​ទុក​ថា​លើស​ទម្ងន់​ហើយ​។​

    ស្រ្តីហាត់ប្រាណ

    ២. ជំងឺ​មហារីក​សុដន់​

    ការ​សិក្សា​មួយ​ចុះ​ផ្សាយ​នៅ​ក្នុង​ព្រឹត្តិបត្រ​ស្រាវ​ជ្រាវ​ជំងឺ​មហារីក​សុដន់​ បាន​ឲ្យ​ដឹង​ថា​ស្រ្តី​មាន​ប្រ​វត្តិ​គ្រួសារ​កើត​ជំងឺ​មហារីក​សុដន់ អាច​កាត់​បន្ថយ​ហានិភ័យ​កើត​ជំងឺ​នេះ​រហូត​ដល់​២៥​ភាគ​រយ បើ​សិន​ជា​បាន​ហាត់​ប្រាណ​ជា​ប្រចាំ​២០​នាទី​ក្នុង​មួយ​ថ្ងៃ និង​រក្សា​របៀប​របប​រស់​នៅ​ល្អ​។

    ដូច​គ្នា​ដែរ​សម្រាប់​ស្រ្តី ក្រោយ​អស់​រដូវ បាន​ចូល​រួម​ការ​ហាត់​ប្រាណ​បែប​ប្រើ​កម្លាំង​ខ្លាំងៗ ក៏​បាន​ធ្វើ​ឲ្យ​មាន​ការ​ប្រែប្រួល​កម្រិត​​អ័រម៉ូន និង​ប្រូតេអ៊ីន ជា​លំដាប់ ធ្វើ​ឲ្យ​ថយ​ចុះ​អត្រា​ប្រឈម​កើត​ជំងឺ​មហារីក​សុដន់​ដែរ​។​​

    ចំពោះ​ស្រី​ៗ​ដែល​មាន​ផ្ទុក​កោសិកា​បំប្លែង​ខ្លួន​BRCA ដែល​អាច​ធ្វើ​ឲ្យ​មាន​ហានិភ័យ​កើត​មហារីក​សុដន់​ ការ​សិក្សា​មួយ​ចំនួន​បាន​ណែ​នាំ​ថា​ការ​ចាប់​ផ្ដើម​ហាត់​ប្រាណ​តាំង​ពី​វ័យ​ជំទង់ ជួយ​​​ពន្យារ​ការ​កើត​ជំងឺ​មហារីក​សុដន់ ប៉ុន្តែ​ថា​មិន​អាច​ការពារ​មិន​ឲ្យ​មាន​ការ​វិវដ្ដ​នៃ​ជំងឺ​នោះ​ទេ​។

    ៣. មហារីក​ក្រពេញ​អូវែ​

    ថ្វី​បើ​ត្រូវ​មាន​​ការ​សិក្សា​បន្ថែម​ទៀត តែ​ភស្តុតាង​ជា​ច្រើន​បាន​បញ្ជាក់​ថា​ការ​ហាត់​មាន​មាន​ទំនាក់​ទំនង​ក្នុង​ការ​កាត់​បន្ថយ​ជំងឺ​មហារីក​ក្រ​ពេញ​អូវែ​។ ការ​សិក្សា​រក​ឃើញ​ថា​ស្រ្តី​ហាត់​ប្រាណ​បែប​ប្រើ​កម្លាំង​ខ្លាំង​ៗ​ជា​ប្រចាំ​បាន​កាត់​បន្ថយ​ហានិភ័យ​កើត​ជំងឺ​មហារីក​ក្រ​ពេញ​អូវែ​រាល​ដាល បើ​ប្រៀប​ធៀប​ទៅ​នឹង​ស្រី​មិន​ធ្វើ​សកម្មភាព​រាង​កាយ​​ទៀង​ទាត់​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Aug 10, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម