មហារីកពងស្វាស

ចំណេះដឹងទូទៅ

មហារីកពងស្វាស

ការចែករំលែកបទពិសោធន៍ជាសះស្បើយពីជំងឺមហារីកពងស្វាស

លោក Shunsuke Miyatake ជាជនជាតិជប៉ុនដែលរស់នៅក្នុងប្រទេស កម្ពុជាបានដឹងថា គាត់មានជំងឺមហារីកពងស្វាសកាលពីខែសីហា ឆ្នាំ ២០២៤។ ដំណឹង​នេះ​ធ្វើឱ្យគាត់​មាន​ការ​ភ្ញាក់ផ្អើលជាខ្លាំង ​ដោយសារគាត់មានការរស់នៅល្អទៀងទាត់ រក្សាតុល្យភាពរវាងការងារ និងជិវិតផ្ទាល់ខ្លួន ដូចជាចូលចិត្តថតរូប និងលេងបាល់ទាត់ពីរដងក្នុងមួយសប្តាហ៍ជាដើម។ មួយវិញទៀត ភាគរយនៃការកើត​​ជំងឺ​មហារីក​ពងស្វាសលើបុរស​មាន​តែ ១% ប៉ុណ្ណោះ តែគាត់បែរជាកើតជំងឺនេះ។ លោក Miyatake ជាមនុស្សម្នាក់ក្នុងចំណោមមនុស្សប្រមាណ ២,៣ លាននាក់នៅអាស៊ីអាគ្នេយ៍ដែលរកឃើញថា កើតជំងឺមហារីក។ ករណីជំងឺមហារីកដែលកើតញឹកញាប់បំផុតមាន ជំងឺមហារីកសុដន់ ជំងឺមហារីកមាត់ស្បូន និងជំងឺមហារីកសួត។ ក្រោយពីឆ្លងកាត់ភាពតក់ស្លុត ភាពសោកសៅ កំហឹង និងការតាំងចិត្ត លោក Miyatake សម្រេចចិត្តប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកពងស្វាសដំណាក់កាល 2B របស់គាត់ ដោយស្វែងយល់អំពីស្ថានភាពជំងឺឱ្យបានច្រើនតាមតែអាចធ្វើទៅបាន។ លោក​បាន​ធ្វើការព្យាបាល​នៅ​ប្រទេស​កម្ពុជា បានសហការជាមួយ​វេជ្ជបណ្ឌិត​ជាច្រើន បានធ្វើ​ការ​វះកាត់ និងបាន​ព្យាបាល​ដោយ​ប្រើថ្នាំគីមី​ជាច្រើនវគ្គ។ ក្នុងអំឡុងពេលព្យាបាលជំងឺមហារីកពងស្វាស លោក Miyatake ប្រឈមមុខនឹងបញ្ហាជាច្រើនដូចជា ការកែប្រែរបបអាហារ ការស្វែងរកវេជ្ជបណ្ឌិតដែលយកចិត្តទុកដាក់ក្នុងការព្យាបាល និងទទួលស្តាប់កង្វល់របស់គាត់ និងការសម្រេចចិត្តថា គាត់ត្រូវបន្តធ្វើការព្យាបាលនៅក្នុងប្រទេសកម្ពុជាទៀត ឬបន្តការព្យាបាលនៅក្រៅប្រទេស។ លោក Miyatake បានឱ្យដឹងថា ការបង្ហាញការយកចិត្តទុកដាក់ និងលើកទឹកចិត្តគឺចាំបាច់ និងមាន​ឥទ្ធិពលណាស់សម្រាប់គាត់ក្នុងអំឡុងពេលធ្វើរោគវិនិច្ឆ័យ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ