backup og meta

ក្រៅពីឫសដូងបាត បត់ជើងមានឈាម ក៏អាចជាសញ្ញានៃជំងឺកាចមួយនេះដែរ

ក្រៅពីឫសដូងបាត បត់ជើងមានឈាម ក៏អាចជាសញ្ញានៃជំងឺកាចមួយនេះដែរ

មាន​មនុស្ស​មួយ​ចំនួន​មិន​បាន​ចាប់​អារម្មណ៍​ខ្លំាង​ពេក​ទេ ពេលបត់​ជើង​ធំ​ឃើញ​មាន​ចេញ​ឈាម​មក​ជាមួយ ព្រោះ​ភាគ​ច្រើន​គិត​ថា វា​បណ្ដាល​មក​ជំងឺ​ឫស​ដូង​បាត​ប៉ុណ្ណឹង​ឯង ប៉ុន្តែ​ក្រៅ​ពី​ជំងឺ​នេះ វា​ក៏​អាច​ជា​សញ្ញា​នៃ​ជំងឺ​កាច​សាហាវ​មួយ​ទៀត​ដែរ។

ចំពោះ​បញ្ហា​នេះ លោក​សាស្រ្តាចារ្យ​វេជ្ជបណ្ឌិត អ៊ុង ចក្រាវុធ ឯក​ទេស​ផ្នែក​ជំងឺ​ថ្លើម ក្រពះ ពោះវៀន បាន​បក​ស្រាយ​ឲ្យ​ដឹង​ថា “អ្នក​ជំងឺ​ភាគ​ច្រើន គិត​ថា​បត់​ជើង​មក​ឈាម ទាក់ទង​នឹង​ជំងឺ​ឫស​ដូង​បាត តែ​តាម​ពិតមិនប្រាកដថា ជាជំងឺឫសដូងទេ។ ការ​បត់​ជើង​ចេញ​មក​មាន​ឈាម​មិន​មែន​មាន​តែ​ជំងឺ​ឫសដូង​បាត​មួយ​មុខ​ទេ គឺ​អាច​មាន​ជំងឺ​មហារីក​ពោះ​វៀន​ ​ដែល​យើង​ត្រូវ​មាន​ការ​ប្រយ័ត្ន’។

ក្រៅ​ពី​ការ​បត់​ជើង​មាន​ឈាម រោគ​សញ្ញា​នៃ​ជំងឺ​មហារីក​ពោះ​វៀន​រួម​មាន៖

– ស្រក​គីឡូ​ដោយ​ឯក​ឯង

– ឈឺ​ពោះ​នៅ​ពេល​យប់

– ទល់លាមក ឬរាករូសញឹកញាប់

– អស់កម្លាំង ខ្សោយ មានអារម្មណ៍ថាហត់ៗ

– ស្លេកស្លាំង

– តឹងពោះ ជាដើម។

លោក​វេជ្ជបណ្ឌិត បាន​បន្ត​ថា ក្នុង​ករណី​ដែល​អ្នក​ជំងឺ​មាន​ចេញ​រោគ​សញ្ញា​ដែល​បាន​រៀប​រាប់​ខាង​លើ និង​មាន​វ័យ​ចំណាស់ ​(អាយុ​ចាប់​ពី៤៥​ឆ្នាំ​ឡើង) ត្រូវ​ធ្វើ​រោគ​វិនិច្ឆ័យ ដោយ​ការ​ឆ្លុះ​មើល​ពោះ​វៀន​ឲ្យ​បាន​ឆាប់​បំផុត ចៀសវាង​ពោះ​វៀន​អាច​មាន​បញ្ហា​ធ្ងន់ធ្ងរ ពី​ព្រោះ​ជំងឺ​មហារីក​ពោះ​វៀន អាច​ព្យាបាល​ជា​សះស្បើយ គ្មាន​បញ្ហា​អី​ដែល​គួរ​ឲ្យ​ស្មុគ​ស្មាញ​ទេ ប្រសិន​បើ​ទទួល​បាន​ការ​ព្យាបាល​ទាន់​ពេល​វេលា។​

អត្ថបទពាក់ព័ន្ធ៖

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់​ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

08/06/2020

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ទំពាំងបាយជូរក្រៀមផ្ដល់ថាមពល ល្អចំពោះថ្លើម ពោះវៀន

ចេញរោគសញ្ញាទាំងនេះ បញ្ជាក់ថាពោះវៀនមានបញ្ហាហើយ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jun 08, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម