backup og meta

ស្ទាបសុដន់រកដុំសាច់ជំងឺមហារីក​ខ្លួនឯង អាចជួយបានកម្រិតណាដែរ?

ស្ទាបសុដន់រកដុំសាច់ជំងឺមហារីក​ខ្លួនឯង អាចជួយបានកម្រិតណាដែរ?

សម័យ​មុន បច្ចេក​វិទ្យា​មិន​ទាន់​រីក​ចម្រើន​ខ្លាំង មាន​តែ​ការ​ពិនិត្យ​ស្ទាប​សុដន់​រក​ជំងឺ​មហារីក​ដោយ​ខ្លួន​ឯង​ប៉ុណ្ណោះ ទើប​អាច​ដឹង​ថា ស្ត្រី​មាន​ដុំ​អ្វី​ប្លែក​នៅ​សុដន់​ឬ​អត់? តើ​ការ​ស្ទាប​សុដន់​រក​ជំងឺ​មហារីក​ដោយ​ខ្លួន​ឯង អាច​ជួយ​បាន​កម្រិត​ណា? ចុះ​ឥឡូវ​បច្ចេក​វិទ្យា​ទំនើប ​មាន​តេស្ត​ផ្សេង​ទៀត​អ្វីខ្លះ ​ដែល​​ច្បាស់​​លាស់​​ជាង​​នេះ?

លោកស្រី​វេជ្ជបណ្ឌិត ថៃ សុវណ្ណារ៉ា ឯកទេស​រោគ​ស្ត្រី បម្រើ​ការងារ​នៅ Singapore Medical Center បាន​ឲ្យ​ដឹង​ថា ការ​ស្ទាប​សុដន់​ដោយ​ខ្លួន​ឯង ដើម្បី​រក​ជំងឺ​មហារីក ស្ត្រី​អាច​ពិនិត្យ​នៅ​ពេល​ក្រោយ​មករដូវ ៧-១០ ថ្ងៃ ដោយ ១ខែ ស្ត្រី​ត្រូវ​ពិនិត្យ​ខ្លួន​ឯង​ម្តង។ ការ​ស្ទាប​សុដន់ ស្ត្រី​អាច​ស្ទាប​ពេល​ងូត​ទឹក ពេល​ពាក់​អាវ ពេល​គេង​ក៏​បាន ដោយ​ដាក់​ម្រាម​ដៃ​ស្ទាប​ជុំវិញ​សុដន់ តែ​កុំ​ច្របាច់ តើ​មាន​ដុំ​អ្វី​ប្លែក​អត់? លោកស្រី​វេជ្ជបណ្ឌិតថា បើ​សិន​ជា​មាន​ដុំ យើង​អាច​ស្ទាប​ដឹង។

លោកស្រី​វេជ្ជបណ្ឌិត​បាន​បញ្ជាក់បន្ថែម​ទៀត​ថា សូម​កុំ​មាន​ការ​ភាន់​ច្រឡំ នោះ​ជា​តិចនិក​ស្ទាប​សុដន់​រក​ជំងឺ​មហារីក មិនមែន​ច្របាច់​នោះ​ទេ កាល​ណា​យើង​ច្របាច់​សុដន់ យើង​នឹង​ឃើញ​ដុំ​ហើយ ដែល​ដុំ​នោះជា​ដុំ​ក្រពេញ​ទឹកដោះ​ប៉ុណ្ណោះ។

តាម​ការ​អះ​អាង​របស់​លោកស្រី​វេជ្ជបណ្ឌិត ថៃ សុវណ្ណារ៉ា ការ​ពិនិត្យ​សុដន់​ដោយ​ខ្លួន​ឯង មិន​អាច​រក​ឃើញ​ជំងឺ​មហារីក​សុដន់​បាន ១០០% ទេ បើ​សិន​ជា​យើង​ស្ទាប​មិន​ច្បាស់ ឬ​ស្ទាប​ឃើញ​ដុំ​អ្វី​ប្លែក យើង​អាច​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​ពិនិត្យ​អេកូ​បន្ថែម​ទៀត នេះ​ក្នុង​ករណី​ស្ត្រី​អាយុ​ក្រោម ៤០ ឆ្នាំ។

ចំពោះ​ស្ត្រី​អាយុ លើស​ពី ៤០ ឆ្នាំ បច្ចុប្បន្ន​នេះ​មាន​មធ្យោបាយ​មួយ​ទៀត ដើម្បី​ធ្វើ​តេស្ត​រក​ជំងឺ​មហារីក​សុដន់ គឺការ​ថត​គាប​សុដន់ ដោយ​ម៉ាស៊ីន Mommography ដែល​ជា​ការ​ថត X-ray សុដន់។

វេជ្ជបណ្ឌិត ថៃ សុវណ្ណារ៉ា
វេជ្ជបណ្ឌិត ថៃ សុវណ្ណារ៉ា ឯកទេសរោគស្ត្រី

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Breast self-exam, or regularly examining your breasts on your own – https://www.breastcancer.org/symptoms/testing/types/self_exam

Breast Self-Exam

https://moffitt.org/cancers/breast-cancer/faqs/how-to-do-a-self-breast-exam/

https://www.singaporecancersociety.org.sg/get-screened/breast-cancer/breast-self-examination.html

https://medlineplus.gov/ency/article/001993.htm

កំណែ​ប្រែបច្ចុប្បន្ន

27/01/2022

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

ធ្វើម៉េចដឹងថា មហារីកសុដន់ឈានដល់ដំណាក់កាលចុងក្រោយ? (វីដេអូ)

វះកាត់ពង្រីកដើមទ្រូងញឹកញាប់ អាចកើតមហារីកសុដន់ (វីដេអូ)


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jan 27, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម