មហារីកសុដន់ ជាជំងឺស្រីៗគ្នាយើងខ្លាចបំផុត ហើយក៏ឧស្សាហ៍កើតមានបំផុតដូចគ្នា ហេតុនេះអ្វីយើងអាចធ្វើបាន ដឹងពីកត្តាប្រឈម និងវិធីការពារ ទើបអាចចៀសផុត។ ដោយសារ ស្ថានភាពរាងកាយស្រីៗ ស៊ាំញ៉ាំជាងប្រុសៗ ជាហេតុនាំឲ្យមានកត្តាជាច្រើន អាចបង្កឲ្យគ្នាយើងប្រឈមជំងឺមហារីកសុដន់ ខណៈកត្តាសំខាន់បំផុតទាំង ៣ នាំឲ្យប្រឈមកើតជំងឺនេះ “Hello គ្រូពេទ្យ’ នឹងបញ្ជាក់ក្នុងអត្ថបទនេះ។
១- ទំនាក់ទំនងបម្រែបម្រែលអ័រម៉ូន និងជំងឺមហារីកសុដន់
កត្តាប្រឈមមុខជំងឺមហារីកសុដន់ អាចបណ្ដាលមកពីមូលហេតុច្រើនពិតមែន ប៉ុន្តែភាគច្រើននៃមូលហេតុ តែងធ្វើឲ្យមានបម្រែបម្រួលកម្រិតអ័រម៉ូនក្នុងខ្លួនស្រីៗ។ ឧទាហរណ៍ ស្រីៗមានវដ្ដរដូវច្រើន (មករដូវទាំងវ័យក្មេង និងអស់រដូវពេលគាត់អាយុច្រើន ឬមិនធ្លាប់ពពោះ)អាចប្រឈមកើត មហារីកដុសន់ ច្រើនជាងស្រីៗមានវដ្តរដូវតិច។ ចំណែកស្រីៗប្រើថ្នាំអ័រម៉ូនមួយចំនួន ដូចជា ថ្នាំពន្យារកំណើត ឬថ្នាំការពារពេលអស់រដូវ ក៏ប្រឈមជាមួយជំងឺមហារីកសុដន់ដូចគ្នា ប៉ុន្តែកត្តាប្រឈមមួយនេះ នឹងកាត់បន្ថយទៅវិញ ពេលយើងឈប់ប្រើថ្នាំអ័រម៉ូនទាំងអស់នោះ។ ផ្ទុយទៅវិញ ការបំបៅកូនដោយទឹកដោះ អាចជួយកាត់បន្ថយអត្រាប្រឈមជាមួយជំងឺមហារីកសុដន់ បានមួយភាគដែរ។
២- ទំនាក់ទំនងរវាងការពពោះ និងជំងឺមហារីកសុដន់
ស្រីៗពពោះរហូតគ្រប់ខែ និងមានវ័យក្រោម ២០ឆ្នាំ មានអាត្រាប្រឈមជំងឺមហារីកសុដន់ តិចជាងមនុស្សស្រីដែលពពោះគ្រប់ខែ អាយុពី ៣០-៣៥ ឆ្នាំឡើងទៅ។ ចំនួននៃការពពោះគ្រប់ខែរបស់ស្រីៗកាន់តែច្រើន អាត្រាប្រឈមមុខជាមួយជំងឺមហារីកសុដន់ ក៏ត្រូវបានកាត់បន្ថយកាន់តែច្រើនដូចគ្នា។
ផ្ទុយទៅវិញការពពោះគ្រប់ខែ នៅពេលមានអាយុលើសពី ៣០ឆ្នាំ គឺមានទំនាក់ទំនងខ្លាំងជាមួយអត្រាប្រឈមកើត មហារីកដុសន់ ច្រើនជាងគ្នាយើងមិនធ្លាប់ពពោះសោះ។ ចំណែកមូលហេតុនៅពីក្រោមកត្តាមួយនេះ នៅមិនទាន់អាចបកស្រាយឲ្យបានច្បាស់នៅឡើយទេ។
យើងបានដឹងហើយថា អ័រម៉ូនមនុស្សស្រី មានការប្រែប្រួលជាច្រើនអំឡុងពេលពពោះ ហើយបម្រែបម្រួលទាំងអស់នោះ ជួយឲ្យកោសិកាសុដន់ឆាប់ពេញវ័យ និងចាប់ផ្ដើមត្រៀមខ្លួនផលិតទឹកដោះសម្រាប់បំបៅកូន។ ដោយសារតែបម្រែបម្រួលទាំងនេះ ឱកាសបង្កឲ្យមានជំងឺមហារីកកាន់តែតិចទៅ។ យ៉ាងណា ការពពោះ អាចកាត់បន្ថយរយៈពេលវដ្ដរដូវយើងបាន បានន័យថា វាក៏ចូលរួមចំណែកធ្វើឲ្យស្រីៗប្រឈមមុខជាមួយជំងឺមហារីកសុដន់បានដូចគ្នា។ ប៉ុន្តែទោះ គេនៅតែមិនទាន់អាចបែងចែក រវាងការប្រឈមជំងឺមហារីក ទាក់ទងជាមួយកត្តាអាយុពពោះរបស់ស្រីៗបានច្បាស់លាស់នៅឡើយទេ។
អត្ថបទពាក់ព័ន្ធ៖
- ចម្ងល់សំខាន់ៗទាំង ៦ ចាំបាច់ត្រូវដឹង ក្រោយព្យាបាលមហារីកសុដន់
- ខ្លាច! ត្រូវចេះបង្ការផង ប្រយ័ត្នលាប់ឡើងវិញ
៣- ទំនាក់ទំនងរវាងការរលូតកូន និងជំងឺមហារីកសុដន់
រំលូតកូន អាចមានច្រើនវិធីសាស្ត្រដូចជា៖
– រលូតដោយខ្លួនឯង (Spontaneous abortion)
– ទារកស្លាប់ក្នុងពោះ (Stillborn birth) គេរាប់ពេលទារកស្លាប់ក្នុងអាយុ ៥ខែ នៃគភ៌
– រំលូតកូនដោយប្រើវិធីវេជ្ជសាស្រ្ដ (Induced abortion) ដើម្បីបញ្ចប់គភ៌ក្នុងផ្ទៃ។
គេបានសិក្សាទៅលើការរំលូតកូនទាំងអស់ដូចខាងលើ ដើម្បីរកមើលថា តើវាពិតជាទាក់ទងធ្វើឲ្យស្រីៗ ប្រឈមជាមួយជំងឺមហារីកសុដន់នៅថ្ងៃខាងមុខដែរ ឬអត់។
ក្នុងឆ្នាំ ២០០៣ វិទ្យាស្ថានជំងឺមហារីកអាមេរិក (NCI) បានធ្វើសន្និសីទ ដោយមានការចូលរួមពីអ្នកជំនាញផ្នែកពពោះ និងមហារីកដុសន់។ អ្នកជំនាញទាំងអស់ សុទ្ធតែបានពិនិត្យលើមនុស្ស និងលើសត្វ ដើម្បីរកមើលទំនាក់ទំនងរវាងការពពោះ និងជំងឺមហារីកសុដន់ ហើយក្នុងនោះក៏មានការសិក្សាពីការរំលូត និងរលូតកូនដូចគ្នា ដោយរកឃើញថា៖
– ការប្រឈមជាមួយជំងឺមហារីកសុដន់ គឺកើនឡើងក្នុងរយៈពេលខ្លី បន្ទាប់ពីពពោះគ្រប់ខែ។
– ការរំលូតកូន គឺមិនទាក់ទងជាមួយអត្រាប្រឈមជំងឺមហារីកសុដន់ឡើយ។
– ការរលូតកូន ក៏មិនមានទាក់ទងជាមួយអត្រាប្រឈមមុខជំងឺមហារីកសុដន់ដូចគ្នា។
ក្នុងឆ្នាំ ២០០៤ ក្រុមអ្នកស្រាវជ្រាវលើទំនាក់ទំនងអ័រម៉ូន និងមហារីកសុដន់ នៃសកលវិទ្យាល័យ Oxford ចក្រភពអង់គ្លេស ទទួលបានលទ្ធផលស្រាវជ្រាវចំនួន ៥៣ ធ្វើឡើងក្នុងប្រទេសចំនួន ១៦ ខុសៗគ្នា។ ការសិក្សាទាំងនោះ ផ្តោតលើស្រីៗ កើតជំងឺមហារីកសុដន់ ប្រហែល ៨៣០០០ នាក់។ បន្ទាប់ពីការវិភាគលើការសិក្សាទាំងនោះរួច អ្នកស្រាវជ្រាវសរុបសេចក្តីថា ការរំលូតកូន ឬរលូតកូន គឺមិនមានទំនាក់ទំនងករណីវិវត្ដ ទៅជាជំងឺមហារីកសុដន់ ចំពោះស្រីៗ។
[embed-health-tool-bmi]