ស្រីៗយើងខ្លះប្រហែលជាអន់ចិត្ដ ដោយសារតែបញ្ហាសុដន់យារធ្លាក់មិនអាចជៀសបាន។ វ័យកាន់តែចាស់ សុដន់របស់យើងចាប់ផ្ដើមបាត់បង់ជាតិកូឡាជែន និងភាពយឺតបន្តិចម្ដងៗ។ សុដន់យារធ្លាក់អាចកើតឡើងជាបញ្ហាតំណពូជដែរ។ ដូចនេះប្រសិនបើម៉ាក់របស់យើងមានសុដន់យារ នោះយើងខ្លួនឯងក៏អាចមានសុដន់យារដូចគ្នាដែរ។ លើសពីនេះថែមទៀតនៅមានទម្លាប់មិនល្អមួយចំនួន ដែលអាចធ្វើឲ្យសុដន់របស់យើងកាន់តែឆាប់យារធ្លាក់។
១- ពាក់អាវក្នុងមិនត្រូវទំហំ
មានមនុស្សស្រីជាច្រើននាក់ ដែលពាក់អាវក្នុងមិនត្រូវជាមួយទំហំទ្រូងរបស់ខ្លួន ហើយអ្នកទាំងនោះមិនបានគិតដល់ផលប៉ះពាល់នោះទេ។ អាវក្នុងរលុងដែលគ្នាយើងពាក់រាល់ថ្ងៃ គឺមិនអាចទ្រសុដន់បានឡើយ។ អាវក្នុងដែលរលុងនឹងធ្វើឲ្យសុដន់របស់យើងរលាក់ពេលដើរ នឹងធ្វើឲ្យស្បែកឆាប់យឺតរហូតធ្វើឲ្យសុដន់ធ្លាក់ និងយារ។ ដូចនេះយើងត្រូវតែប្រាកដថា ទិញអាវក្នុងជ្រើសយកទំហំដែលត្រូវជាមួយទ្រូងដើម្បីឲ្យទ្រសុដន់របស់យើងបានល្អ។
អត្ថបទពាក់ព័ន្ធ៖
- ចម្ងល់សំខាន់ៗទាំង ៦ ចាំបាច់ត្រូវដឹង ក្រោយព្យាបាលមហារីកសុដន់
- ស្រីៗ បើកាត់បន្ថយញ៉ាំខ្លាញ់បាន ដូចកាត់បន្ថយមហារីកសុដន់អ៊ីចឹង
- ម៉ាស្សា អាចជួយឲ្យដើមទ្រូងស្រីៗធំ ហើយស្អាត
២- ជក់បារី
ការជក់បារីគឺធ្វើឲ្យខូចខាតភាពយឺតរបស់ស្បែក ហើយក៏ធ្វើឲ្យសុដន់របស់យើងយារធ្លាក់ដូចគ្នា។ លើសពីនេះទៀតនោះ ការជក់បារីក៏ធ្វើឲ្យប៉ះពាល់ដល់ការផលិតជាតិកូឡាជែន និងប៉ះពាល់ដល់ចរន្ដឈាមរត់ដូចគ្នា។ ពេលដែលសុដន់របស់យើងមិនមានជាតិកូឡាជែន និងឈាមរត់ទៅចិញ្ចឹមគ្រប់គ្រាន់ ស្បែកនឹងប្រែទៅជាយារ និងធ្លាក់ចុះលឿនជាងការវិវត្ដន៍ធម្មតា។
៣- ត្រូវកម្ដៅថ្ងៃ
ស្បែកនៅលើសុដន់របស់យើងក៏ត្រូវការការពារពីកាំរស្មីព្រះអាទិត្យ ដូចគ្នាទៅនឹងស្បែកមុខ និងករបស់យើងដូចគ្នា។ ប្រសិនបើយើងមិនបានការពារស្បែកសុដន់បានល្អ ជាពិសេសគឺចន្លោះរវាងសុដន់ទាំងសងខាង ហើយបណ្ដោយឲ្យប៉ះពាល់ជាមួយពន្លឺព្រះអាទិត្យ នោះនឹងធ្វើឲ្យសុដន់របស់យើងរលាក ចាស់ជាងវ័យ ហើយជាលទ្ធផលសុដន់នឹងប្រែទៅជាជ្រួញ និងយារធ្លាក់។
អត្ថបទពាក់ព័ន្ធ៖
- កំពុងពពោះ ស្រាប់តែសុដន់ប្រែប្រួលខុសប្រក្រតី គួរធ្វើតេស្តចាំបាច់ទាំងនេះ
- ម៉េចបានចុងសុដន់ប្រែពណ៌ក្រមៅ ហើយធ្វើម៉េចទើបស៊ីជម្ពូវិញ?
៤- ហាត់ប្រាណខ្លាំងពេក
ពេលដែលយើងរត់ ឬហាត់ប្រាណទៅមកខ្លាំងៗពេក នឹងធ្វើឲ្យប៉ះពាល់ដល់សុដន់របស់យើង។ នេះមិនមែនមានន័យថាយើងមិនចាំបាច់ឈប់ហាត់ប្រាណ ដើម្បីការពារកុំឲ្យប៉ះពាល់ដល់រូបរាងសុដន់នោះទេ។ យើងគ្រាន់តែពាក់អាវក្នុងដែលទ្រសុដន់បានល្អ នៅពេលហាត់ប្រាណបានហើយ។ ការបត់បែនដងខ្លួនក៏អាចប៉ះពាល់ដូចគ្នា។ យើងត្រូវតែព្យាយាមធ្វើឲ្យខ្នងរបស់យើងត្រង់ពេលដើរ ដើម្បីឲ្យសុដន់អាចពើងមកខាងមុខ និងធ្វើឲ្យយើងមានភាពជឿជាក់ដែរ។
អត្ថបទពាក់ព័ន្ធ៖ ឧស្សាហ៍អស់កម្លាំងដោយសារមហារីកដោះ នេះជាវិធីដោះស្រាយ
៥- ញ៉ាំអាហារមិនល្អ
ការសម្រកគីឡូ និងឡើងគីឡូម្ដងហើយម្ដងទៀតគឺជាការដាក់សម្ពាធដល់ស្បែករបស់យើង ជាពិសេសគឺស្បែកលើសុដន់នេះតែម្ដង។ ពេលយើងស្រកគីឡូ ជាលិកាស្បែកត្រូវការរយៈពេលខ្លះដើម្បីរួញមកវិញ ហើយប្រសិនបើយើងនៅតែបន្តឡើងគីឡូ ស្បែកចាំបាច់ត្រូវយឺតជាងមុន ដើម្បីឲ្យសមស្របជាមួយគីឡូដែលទើបនឹងឡើង។ ពេលស្បែករួញ និងយឺតខ្លាំងពេក គឺមិនល្អសម្រាប់ស្បែកនោះទេ។ រឿងដែលល្អបំផុតគឺរក្សាទម្ងន់របស់យើងឲ្យថេរ ដោយអាចញ៉ាំអាហារមានសារធាតុចិញ្ចឹមត្រឹមត្រូវ។
៦-ពិសារគ្រឿងស្រវឹងច្រើនពេក
ការទទួលទានជាតិអាល់កុលចូលក្នុងខ្លួនក្នុងបរិមាណបន្តិចបន្តួចគឺល្អសម្រាប់សុខភាព ប៉ុន្តែការញ៉ាំច្រើនខ្លាំងពេកគឺមិនល្អសម្រាប់សុខភាពរបស់យើងនោះទេ។ ពិសារគ្រឿងស្រវឹងច្រើនពេកមិនត្រឹមតែធ្វើឲ្យស្បែកបាត់បង់ភាពយឺតតែមួយមុខនោះទេ វាក៏ធ្វើឲ្យស្បែកខូចខាតបានទៀតផង។ ប្រសិនបើយើងមិនចង់ខូចស្បែក ឬមានសុដន់យារធ្លាក់ទេនោះ យើងត្រូវពិសារគ្រឿងស្រវឹងក្នុងបរិមាណសមស្របមួយបានហើយ។
អត្ថបទពាក់ព័ន្ធ៖
- ស្រីៗប្រយ័ត្នកើតមហារីកមិនដឹងខ្លួន បើនៅតែមានទម្លាប់អាក្រក់ទាំងនេះ
- អ៊ីស្រាអែលរកឃើញដើមហេតុបង្កមហារីកសុដន់ អាចជាពន្លឺព្យាបាលថ្មី
- ន៎ុះ! បារាំងចេញបម្រាមមិនឲ្យវះកាត់ពង្រីកសុដន់ ព្រោះតែ…
- ស្រីៗគួរដឹង! នេះជាថ្នាំអាចបង្ការមហារីកសុដន់
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]