ទោះបីជាផ្លែទំពាំងបាយជូរ មិនជាប់ក្នុងបញ្ជីតារាងអាហារងាយបង្កអាលែកហ្ស៊ី ដូចជាទឹកដោះគោ ស្រូវសាឡី និងគ្រាប់ផ្លែឈើ មួយចំនួនក៏ដោយ ក៏មានក្មេងមួយចំនួននៅតែអាចអាលែកហ្ស៊ីនឹងទំពាំងបាយជូរដែរ។
ជួនកាលក្មេងៗខ្លះមិនបានអាលែកហ្ស៊ីទៅនឹងផ្លែទំពាំងបាយជូរទេ តែអាលែកហ្ស៊ី នឹងសារធាតុជាប់នៅផ្លែទំពាំងបាយជូរទៅវិញទេ មានដូចជាពពួកផ្សិតដែលលូតលាស់លើផ្លែទំពាំងបាយជូរ និងប្រភេទថ្នាំសម្លាប់សត្វល្អិតដែលគេប្រើលើទំពាំងបាយជូរជាដើម។ បើប៉ាម៉ាក់ គិតថាកូនមានបញ្ហាអាលែកហ្ស៊ីជាមួយនឹងផ្លែទំពាំងបាយជូរ គួរនាំកូនទៅជួបគ្រូពេទ្យដើម្បីពិនិត្យឲ្យបានត្រឹមត្រូវ។
១. មូលហេតុបង្កអាលែកហ្ស៊ី
ប្រូតេអ៊ីននៅក្នុងអាហារអាចបង្កឲ្យមានប្រតិកម្មអាលែកហ្ស៊ី។ យើងអាចគិតថាទំពាំងបាយជូរមិនមែនជាអាហារផ្ទុកប្រូតេអ៊ីនទោះទេ តែការពិតផ្លែទំពាំងបាយជូរមួយពែង មានផ្ទុកប្រូតេអ៊ីន១,០៩ក្រាម ដែលបរិមាណនេះគ្រប់គ្រាន់អាចធ្វើឲ្យមានប្រតិកម្មអាលែកហ្ស៊ីបាន។
ប្រូតេអ៊ីនចម្បងបង្កអាលែកហ្ស៊ីក្នុងផ្លែទំពាំងបាយជូរ គឺ Lipid Transfer Proteins(LTP) ដែលជាប្រូតេអ៊ីនមាននៅក្នុងផ្លែឈើ និងអាហារធ្វើពីផ្លែឈើ។ ប្រព័ន្ធភាពស៊ាំឆ្លើយតប និងប្រតិកម្មខ្លាំងជ្រុល ទៅនឹងសារធាតុមិនបង្កគ្រោះថ្នាក់ ដូចជាប្រូតេអ៊ីនក្នុងអាហារ ហើយអ្នកមានបញ្ហាអាលែកហ្ស៊ី នឹងផលិតអង់ទីករ ដែលបញ្ចេញសារធាតុវាយប្រហារទៅលើធាតុបង្កអាលែកហ្ស៊ីទាំងនោះ។
២. រោគសញ្ញាអាលែកហ្ស៊ីនឹងផ្លែទំពាំងបាយជូរ
រោគសញ្ញាអាលែកហ្ស៊ីទៅនឹងផ្លែទំពាំងបាយជូរប្រហាក់ប្រហែលគ្នាទៅនឹងធាតុបង្កអាលែកហ្ស៊ីផ្សេងទៀតដែរ។ រោគសញ្ញាទាំងនោះរួមមានឡើងកន្ទាលត្រអាក ក្អក រមាស់ ដកដង្ហើមឮដូចហួច ហៀរសម្បោរ ឬតឹងច្រមុះ និងកើតហឺតជាដើម។
បើជាអាលែកហ្ស៊ី មាត់វិញ ក្មេងនឹងចេញរោគសញ្ញាដូចជាហើមបបូរមាត់ បំពង់ក និងបរិវេណជុំវិញមាត់ រមាស់បំពង់ក និងមានអារម្មណ៍ថាមិនស្រួលនៅអញ្ចាញធ្មេញ និងភ្នែកផងដែរ។ ក្នុងករណីកើតមានអាលែកហ្ស៊ីធ្ងន់ធ្ងរ នឹងមានចេញរោគសញ្ញា ដូចជាសម្ពាធឈាមធ្លាក់ចុះ ឡើងកន្ទាលត្រអាក ហើមមុខ ហើមបំពង់ក និងពិបាកដកដង្ហើម ជាដើម។
៣. ចំណុចគួរចងចាំ
ក៏អាចមានដែរក្មេងខ្លះអាលែកហ្ស៊ីទៅនឹងប្រភេទផ្លែទំពាំងបាយជូរណាមួយ តែមិនអាលែកហ្ស៊ីនឹងផ្លែទំពាំងបាយជូរប្រភេទផ្សេងនោះទេ។ ដូចគ្នាដែរ ក្មេងអាលែកហ្ស៊ីទៅនឹងប្រភេទណាមួយនៃទំពាំងបាយជូរ ក៏អាលែកហ្ស៊ីទៅនឹងប្រភេទទំពាំងបាយជូរផ្សេងទៀត រួមទាំងផលិតផលធ្វើពីទំពាំងបាយជូរ និងស្រាទំពាំងបាយជូរផងដែរ។ បើសិនជាកូនយើងមានបញ្ហាអាលែកហ្ស៊ីនឹងផ្លែទំពាំងបាយជូរ សូមកុំឲ្យកូនញ៉ាំផលិតផលធ្វើពីទំពាំងបាយជូរ បើមិនទាន់មានការធ្វើតេស្តអាលែកហ្ស៊ីនោះទេ។
[embed-health-tool-bmr]