backup og meta

អាលែកហ្ស៊ីធ្វើទុក្ខច្រមុះ អាចនាំឲ្យ​អស់កម្លាំង

គ្នា​យើង​ជួប​បញ្ហា​អាលែកហ្ស៊ី​ច្រមុះ​ច្បាស់ជា​ដឹង​ថា​រំខាន​កម្រិត​ណា និង​អាច​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា​អស់​កម្លាំង​ផង​ដែរ​។អាលែកហ្ស៊ី​កើត​ឡើង​ពេល​ដែល​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង​យល់​ច្រឡំ​លើ​សារធាតុ​ខាង​ក្រៅ​មួយ​ចំនួន​ថា​ជា​សារធាតុ​បង្ក​គ្រោះ​ថ្នាក់​ដល់​រាង​កាយ​។ សារធាតុ​បង្ក​ឲ្យ​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​នេះ​​ហៅ​ថា​អាលែកហ្ស៊ែន​។

​១. រោគសញ្ញា​អាលែកហ្ស៊ី

ក្នុង​ករណី​ជា​ច្រើន អាលែកហ្ស៊ី​ បាន​បង្ក​ការ​រំខាន​ដល់​ជីវិត​ប្រចាំ​ថ្ងៃ​របស់​យើង និង​​មាន​រោគ​សញ្ញា​កម្រិត​ស្រាល​មួយ​ចំនួន​ដូច​ជា រមាស់​ភ្នែក ក្អក កណ្ដាស់ រមាស់​ស្បែក និង​ហៀរ​សម្បោរ​ ជា​ដើម។ មនុស្ស​ជា​ច្រើន​ មាន​បញ្ហា​អាលែកហ្ស៊ី​អាច​ជួប​រោគ​សញ្ញា​កម្រិត​ស្រាល​ទាំង​នេះ។ ម្យ៉ាង​ទៀត ក៏​មាន​ដែរ អ្នក​ខ្លះ​អាច​មាន​អារម្មណ៍​ថា​អស់​កម្លាំង​ដោយ​សារ​អាលែកហ្ស៊ី​។

អាលែកហ្ស៊ី

២. អាលែកហ្ស៊ី​ធ្វើ​ឲ្យ​អស់កម្លាំង?​

ការ​មាន​ចេញ​រោគ​សញ្ញា​ដូច​ជា​រមាស់​ភ្នែក តឹង​ច្រមុះ ពិបាក​ដក​ដង្ហើម អាច​ធ្វើ​ឲ្យ​អ្នក​មាន​ញ្ហា​នេះ​ជួប​ការ​លំបាក​ក្នុង​ខ្លួន​។

ជាទូទៅ អាលែកហ្ស៊ី​កើត​ឡើង​ពេល​រាង​កាយ​មាន​ប្រតិកម្ម​ខ្លាំង​ជ្រុល​លើ​សារធាតុ​ខាង​ក្រៅ​ណាមួយ​ ដូច​ជា​ផ្សែង លម្អងផ្កា ឬ​ធូលី ជា​ដើម ដែល​នាំ​ឲ្យ​មាន​ប្រតិកម្ម​ខ្លាំង​ពី​រាង​កាយ​ ហើយ​នេះ​ជា​អ្វី​ដែល​រាងកាយ​យើង​ព្យាយាម​ឆ្លើយ​តប​ទៅ​នឹង​សារធាតុ​បង្ក​ទាំង​នោះ​។

ប្រព័ន្ធ​ភាព​ស៊ាំ ព្យាយាម​ផ្ដល់​ដំណឹង​ឲ្យ​ច្រមុះ​របស់​យើង​កណ្ដាស់​ ដើម្បី​កម្ចាត់​ធូលី ឬ​លម្អង​ផ្កា​ទាំង​នោះ​​ចេញ​មក​ក្រៅ ហើយ​ការ​ហូរ​ទឹក​ភ្នែក ក៏​ដូច​គ្នា​ដែរ​ដើម្បី​កម្ចាត់​សារធាតុ​បង្ក​ទាំ​ង​នោះ​ចេញ​ក្រៅ​ដូច​គ្នា​។

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

What Are Allergies and Why Do They Make You Feel So Bad?

https://www.mayoclinic.org/diseases-conditions/hay-fever/symptoms-causes/syc-20373039

https://www.allinahealth.org/allina-news/2014/05/why-do-allergis-make-us-feel-so-bad

https://www.menshealth.com/health/g19545176/how-to-ease-8-allergy-symptoms/?slide=2

កំណែ​ប្រែបច្ចុប្បន្ន

26/05/2021

អត្ថបទ​ដោយ ទូច សុខា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

អាលែកហ្ស៊ីនឹងថ្នាំពេទ្យ ធ្លាប់ជួបអត់? រោគសញ្ញាម៉េចខ្លះ?

ធ្វើម៉េចដឹងថាកំពុងឈឺភ្នែក ឬភ្នែកមានអាលែកហ្ស៊ី?


ពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ · និពន្ធដោយ ទូច សុខា បាន​ធ្វើ​បច្ចុប្បន្នភាព 26/05/2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម