backup og meta

កុំបណ្ដោយរឿងធាត់​ ព្រោះអាចបង្ក​បញ្ហាធំ២ ឬ​លើស​នេះ

ត្រួតពិនិត្យដោយ ជីព ចិត្ត


អត្ថបទ​ដោយ មាន រតនា · កែ Nov 27, 2019

    កុំបណ្ដោយរឿងធាត់​ ព្រោះអាចបង្ក​បញ្ហាធំ២ ឬ​លើស​នេះ

    ធាត់ទ្រលុកទ្រលន់ជ្រុល ឬ​យើង​ហៅ​ថា​​ធាត់​​ពេក​ អាច​បង្ក​​ជា​​បញ្ហា​ដល់​ប្រព័ន្ធ​ដង្ហើម​បាន ដែល​ជា​ការ​មួយ គួរ​ប្រុង​ប្រយ័ត្ន​ ក្នុង​ការ​រក្សា​តុល្យភាព​ទម្ងន់​ខ្លួន ព្រោះ​ថា​អាច​បង្ក​ជា​បញ្ហា​មួយ​ចំនួនទៅថ្ងៃក្រោយ។

    ក្រុម​ការងារ​សាកលវិទ្យាល័យ Western Australia សហការ​ជា​មួយ​មន្ទីរ​ពេទ្យ Sir Charles Gairdner បាន​​រក​ឃើញ​​ជាលិកា​​ជាតិ​ខ្លាញ់ (Fatty Adipose Tissue) ដែល​កើត​មាន​ច្រើន លើ​អ្នក​ធាត់ ដែល​ជា​ហេតុ​បង្ក​ឲ្យ​ពួក​គេ​មាន​បញ្ហា​​​ដង្ហើម ពិសេស​​​​បញ្ហា​ទៅ​នឹង​បរិវេណ​សួត និង​ប្រព័ន្ធ​ដង្ហើម​ផ្សេង​ទៀត ដែល​​ឧស្សាហ៍​ធ្វើ​​ឲ្យ​កើត​មាន​ការ​​រលាក ដោយ​ការ​ផ្គត់​ផ្គង់​អុកស៊ីហ្សែន​ពុំ​បាន​គ្រប់​​គ្រាន់​សម្រាប់​រាង​កាយ។ ករណី​​នេះ អ្នក​ស្រាវជ្រាវ​ក៏​បាន​លើក​ឡើង​ថា ក៏​មាន​​ជាក់​ទាក់​ទង​ នឹង​ជំងឺ​ហឺត​ផង​ដែរ ប៉ុន្តែ​​តម្រូវ​ឲ្យ​មាន​​ស្រាវជ្រាវ​បន្ថែម។

    អត្ថបទ​ពាក់​ព័ន្ធ៖

    ចំពោះ​បញ្ហា​ខាង​លើ ករណី​ស្រាវជ្រាវ​ពី​មុន​ៗ ក៏​បាន​បង្ហាញ​ស្រដៀង​គ្នា​នេះ​ដែរ ជា​ហេតុ​នាំ​​ឲ្យ ក្រុម​អ្នក​ស្រាវជ្រាវ​ និង​ពេទ្យ​ជំនាញ​ ណែ​នាំ​ឲ្យ មាន​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​រក្សា​ទម្ងន់​ខ្លួន ឲ្យ​សម​ល្មម​ទៅ​នឹង​កម្ពស់ ពោល​គឺ​មិន​ឲ្យ​ធាត់​​​​​លើស​ទម្ងន់​ខ្លាំង​ ដែល​អាច​បង្ក​ឲ្យ​មាន​បញ្ហា​ ជាតិ​ខ្លាញ់​​បង្អាក់​ប្រព័ន្ធ​ដង្ហើម។ ចំពោះ​ការ​តាម​ដាន លើ​ទម្ងន់​ខ្លួន អ្នក​ជំនាញ​បាន​ ណែ​នាំ​ ឲ្យ​ពិនិត្យ​​មើល​តាម​រយៈ​ ការ​វាស់​សន្ទស្សន៍​ម៉ាស​របស់​រាង​កាយ BMI (Body Mass Index) ដោយ​ការ​​យក​ទម្ងន់​ (គិត​ជា​គីឡូក្រាម) ចែក​ជា​មួយ​នឹង​កម្ពស់ (គិត​ជា​ម៉ែត្រ​ការ៉េ Kg/m2) ដែល​ BMI នៅ​ចន្លោះ​​ពី​ ៣០​- ៤០ មាន​ន័យ​ថា គ្នា​យើង​មាន​បញ្ហា​ធាត់​លើស​ទម្ងន់ ហើយ​បើ​លើស​ពី​៤០​ មាន​ន័យ​​ថា យើង​មាន​ជំងឺ​ធាត់​ខ្លាំង​ (Morbid Obesity)៕ ​

    ក្នុង​ករណី​មាន​សំណួរ ​ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​​សូម​ពិគ្រោះ​​ និង​ប្រឹក្សា​យោបល​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ ​Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា មិនធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ជីព ចិត្ត


    អត្ថបទ​ដោយ មាន រតនា · កែ Nov 27, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម