backup og meta

ក្រោយបាយថ្ងៃត្រង់​​ចេះតែងងុយគេង​ពិបាកធ្វើការ សាកតិចនិក​នេះជួយ​ដោះស្រាយ​បាន

ក្រោយបាយថ្ងៃត្រង់​​ចេះតែងងុយគេង​ពិបាកធ្វើការ សាកតិចនិក​នេះជួយ​ដោះស្រាយ​បាន

នៅ​ថ្ងៃ​ធ្វើ​ការ​ក្រោយ​បាយ​ថ្ងៃ​ត្រង់​គ្នា​យើង​ខ្លះអាចមាន​អារម្មណ៍ថា​​ងងុយគេង ដែលនេះ​មក​ពី​កម្រិត​គ្លុយកូស​ អ័រម៉ូន cortisol និង​អ័រម៉ូន​អាំងស៊ុយលីន​មាន​ការ​ធ្លាក់​ចុះ​។ ដោយសារ​នៅ​កន្លែង​ធ្វើ​ការ​មិន​អនុញ្ញាត​ឲ្យ​យើង​គេង​ក្នុង​ម៉ោង​ធ្វើ​ការ​ តើយើង​អាចដោះស្រាយ​បែបណាបាន​? ប៉ុន្មាន​វិធី​ខាងក្រោម​នេះ​អាច​ជួយ​យើង​​បង្កើន​ថាមពល​បាន និង​បង្ការ​ភាព​ហត់នឿយ​នៅ​ពេល​រសៀល​ផងដែរ។

. អាហារ​សម្រន់

ការ​ញ៉ាំ​អាហារ​សម្រន់​ពេល​រសៀល​អាច​ផ្តល់​សារធាតុ​ចិញ្ចឹម និង​ថាមពល​ដល់​រាងកាយរបស់​យើង។ ប៉ុន្តែ​យក​ល្អ​យើង​គួរ​ជ្រើសរើស​អាហារ​សម្រន់​ឲ្យ​បាន​ត្រឹមត្រូវ​ដើម្បី​ទទួល​បាន​ថាមពល។​ យើង​អាច​ជ្រើសរើស​អាហារ​សម្រន់​ដែល​មាន​ប្រូតេអ៊ីន និង​Complex Carbs។ ប្រូតេអ៊ីន​ជួយ​បង្កើន​ថាមពល និង​ធ្វើ​ឲ្យ​ឆ្អែត។ Complex Carbs មាន​ជាតិ​សរសៃ​ខ្ពស់ និង​បង្ការ​ការ​ឡើង​ខ្លាំង​នៃ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម។ យើង​អាច​សាក​ញ៉ាំ​អាហារ​សម្រន់​​ដូចជា​ការ៉ុត យ៉ាអួ Greek គ្មាន​ជាតិ​ខ្លាញ់ ឬ​ផ្លែឈើ។ ក្រៅពី​នេះ​យើង​​អាច​ញ៉ាំ​សូកូឡា​ខ្មៅ​ដែល​មាន​ជាតិ​កាកាវ​យ៉ាង​តិច​៦០%​ ដែល​មាន​ជាតិ​កាហ្វេអ៊ីន និង​អាច​ជួយ​ដល់​ការ​ផ្ចង់​អារម្មណ៍​បាន។ អាហារ​សម្រន់​ដែល​គួរ​ចៀសវាង​មាន​ស្ករគ្រាប់ ភេសជ្ជៈ​មាន​ជាតិ​ផ្អែម ឬ​បង្អែម និង​អាហារ​មាន​ជាតិ​ខ្លាញ់​ច្រើន។

. ផឹក​កាហ្វេ ឬ​តែ

ជាតិ​កាហ្វេអ៊ីន​ក្នុង​បរិមាណ​តិច​អាច​ជួយ​កម្ចាត់​​ភាព​ហត់​នឿយនៅ​ពេល​រសៀល​បាន​ព្រោះ​ជាតិ​កាហ្វេអ៊ីន​ជួយ​ដាស់​ស្មារតី និង​បង្កើនការផ្ចង់​អារម្មណ៍។ នៅ​ពេល​ឆុង​កាហ្វេ ឬ​តែ យើង​គួរ​ប្រយ័ត្ន​ទៅ​លើ​ការ​បន្ថែម​ស្ករ​ ព្រោះ​ស្ករ​ច្រើន​អាច​ធ្វើ​ឲ្យ​យើង​មានអារម្មណ៍ថា​​ហត់​នៅ​ពេល​ក្រោយទៅវិញ​។ ដូចនេះ​ប្រើ​ស្ករ​ក្នុង​កម្រិត​តិចតួច​ ឬ​មិន​ប្រើ​តែ​ម្ដង។ គួរ​បញ្ជាក់​ដែរ​ថា​គួរ​កំណត់​​កម្រិត​កាហ្វេអ៊ីន​ដែល​យើងផឹកផង​ដែរ។ ការសិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា​ការ​ផឹក​កាហ្វេ​ពីរ​ទៅ​បី​ពែង​ក្នុង​មួយ​ថ្ងៃ​គឺ​មិន​មាន​ផល​ប៉ះពាល់​សម្រាប់​មនុស្ស​ពេញ​វ័យ​ទេ។

អត្ថបទពាក់ព័ន្ធ៖ ការសិក្សាអាមេរិក រកឃើញថា ផឹកកាហ្វេ លើស ៣កែវ បណ្ដាលឲ្យឈឺក្បាលប្រកាំង

. ស្តាប់​ចម្រៀង

ការ​ស្តាប់​ចម្រៀង​ដែល​យើង​ចូលចិត្ត​អាច​ជួយ​ឲ្យ​យើងមាន​ថាមពល ជាពិសេស​ចម្រៀង​ចង្វាក់បែប​កន្រាក់អារម្មណ៍​។ យើង​​អាច​ស្តាប់​ចម្រៀង​ដោយ​ប្រើ​កាស​ចៀស​វាង​រំខាន​ដល់​អ្នក​ដទៃ។ ការ​ស្តាប់​ចម្រៀង​​អាច​ជួយ​ឲ្យ​ខួរក្បាល​ផ្ចង់​អារម្មណ៍​បានល្អ​ផង​ដែរ​។

. លុប​លាង​មុខ

ការ​លុប​លាង​មុខ និង​ក ​ដោយ​ប្រើ​ទឹក​ត្រជាក់​អាច​ជួយ​កាត់បន្ថយ​ភាព​តានតឹងបាន។ ការ​សិក្សា​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា​ទឹក​ត្រជាក់​អាច​ជួយ​ដាស់​ស្មារតី និង​ផ្ចង់​អារម្មណ៍​បានល្អ។ នៅ​ពេល​យើង​មាន​អារម្មណ៍​ថា​ងងុយ​គេងយើង​​អាច​លុបលាង​មុខ​នឹង​ទឹក​ត្រជាក់​រហូត​ដល់យើង​​មាន​អារម្មណ៍​ថា​ស្វាងល្អ​។ ការ​សិក្សា​ដដែល​នោះ​បាន​បង្ហាញ​ថា​ការ​ងូត​ទឹក​ត្រជាក់​ពេល​ព្រឹក​អាច​ជួយ​ដាស់​ស្មារតី​ និង​កាត់បន្ថយ​ភាព​តាន​តឹង​បាន​ល្អ​ជាង​ទឹក​ក្ដៅ។

. ការ​គេង​ថ្ងៃ

អំឡុងពេល​សម្រាក​អាហារ​ថ្ងៃ​ត្រង់ ប្រសិនជា​យើង​អាច​ឆ្លៀត​គេង​ថ្ងៃ​រយៈពេល​១៥ទៅ​២០នាទីគឺ​គ្រប់គ្រាន់​ដើម្បី​បង្កើនកម្លាំង​ឡើងវិញ​ បង្កើន​ការប្រុងប្រយ័ត្ន និង​បង្កើន​ចលនា​សាច់ដុំ។

. សម្រាក​ និង​ងើបឡើង​ធ្វើ​ចលនា

ការ​ងើប​ឡើង​ធ្វើ​ចលនា​អាច​ជួយ​ដល់​ការ​ដាស់​ស្មារតី កាត់បន្ថយ​ភាព​តានតឹង និង​បន្ធូរអារម្មណ៍។ ប្រសិន​ជា​យើង​អង្គុយ​ធ្វើ​ការ​ជាប់​ពេញ​មួយ​ថ្ងៃ យើង​នឹង​ចុក​ក ឬ​ខ្នង។ ហេតុ​នេះ​ហើយ​ការ​ងើប​ឡើង​ធ្វើ​ចលនា​ជួយ​សម្រួល​សាច់​ដុំ​រាងកាយ។ ក្រៅ​ពី​ងើប​ឡើង​ធ្វើ​ចលនា យើង​អាច​សម្រាក​ដោយ​និយាយ​គ្នា​ជាមួយ​នឹង​មិត្ត​រួម​ការងារបន្តិច​មុន​បន្តការងារទៀត​​។ ការធ្វើដូចនេះ​​អាច​ជួយយើងឲ្យ​មាន​អារម្មណ៍​ស្រស់ស្រាយបាន​ខ្លះ​ដែរ​។

អត្ថបទពាក់ព័ន្ធ៖

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.wikihow.com/Boost-Your-Energy-Level-in-the-Afternoon

កំណែ​ប្រែបច្ចុប្បន្ន

07/05/2020

អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

ប៉ុន្មានវិធីនេះអាចដោះស្រាយបញ្ហាងងុយគេងក្រោយបាយថ្ងៃត្រង់

អាហារ៧មុខ​ផ្ដល់ថាមពលដល់អូនៗ ម៉ាក់ប៉ាកុំមើលរំលង


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ May 07, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម