backup og meta

វីតាមីន និង​រ៉ែសំខាន់ៗទាំងនេះ ជួយ​ដោះស្រាយ​​បញ្ហាដំណេក

វីតាមីន និង​រ៉ែសំខាន់ៗទាំងនេះ ជួយ​ដោះស្រាយ​​បញ្ហាដំណេក

ក្រោយ​ពី​ធ្វើ​ការ​ពេញ​មួយ​ថ្ងៃ យើង​គ្រប់​គ្នា​ពិត​ជា​មាន​អារម្មណ៍​ថា​ហត់ និង​ចង់​សម្រាក។ ប៉ុន្តែ​នៅ​ពេល​ចូល​គេង យើង​ពិបាក​ក្នុង​ការ​គេង​ឲ្យ​បាន​លក់ ហើយ​នៅ​ពេល​គេង​លក់វិញ​​ បែរជាភ្ញាក់​ក្រោយ​ពី​គេង​បាន​ប៉ុន្មាន​ម៉ោង​ និង​មិន​អាច​គេង​លក់​ម្ដង​ទៀត​ទៅវិញ។ ការណ៍​នេះ​អាច​មក​ពី​របប​អាហារ​មិន​ត្រឹមត្រូវ​ដែល​មិនមាន​សារធាតុ​ចិញ្ចឹម​រាងកាយ​ត្រូវ​ការ​ក្នុង​ការ​ដំណើរការរបស់​រាងកាយ​។ អត្ថបទ​នេះ​នឹង​បង្ហាញ​គ្នា​យើង​ពីវីតាមីន និង​រ៉ែ​​សំខាន់ៗ​៧ប្រភេទ​ដែល​ជួយ​ឲ្យ​គ្នាយើង​គេង​លក់​ស្រួល និង​បង្កើន​ថាមពល​ដល់​រាងកាយ​ផងដែរ។

. វីតាមីន D

អ្នក​ជំនាញ​ជឿ​ថា​វីតាមីន D មិនមែន​ជា​វីតាមីន​ទេ តែ​ជា​អ័រម៉ូន​ដែល​រាងកាយ​ផលិត​ក្រោម​ជំនួយ​ពីពន្លឺ​ព្រះ​អាទិត្យ។ ការ​វិភាគ​ទៅ​លើ​ការ​សិក្សា​ជាច្រើន​បាន​ចេញ​ផ្សាយ​នៅ មជ្ឈមណ្ឌលព័ត៌មាន​ជាតិ​ស្ដី​ពី បច្ចេកវិទ្យាជីវសាស្ត្រ​របស់​អាមេរិក (National Center for Biotechnology Information) បាន​រក​ឃើញ​ថា​កង្វះ​វីតាមីន D មានទំនាក់ទំនង​ខ្ពស់​នឹង​ហានិភ័យ​បញ្ហា​ក្នុង​ការ​គេង ហើយ​អ្នក​ដែល​ទទួល​បាន​វីតាមីន D តិច​ជាង​ ២០ណានូក្រាម(ng)/មីល្លិលីត្រ ​អាច​បង្កើន​ហានិភ័យ​បញ្ហា​ក្នុង​ការ​គេង។យើង​អាច​ទទួល​បាន​វីតាមីន D ពី​អាហារបំប៉ន និង​ពន្លឺ​ព្រះអាទិត្យ។ អាហារ​ដែល​មាន​វីតាមីន D មាន​ស៊ុត ត្រីសាល់ម៉ុន ត្រីធូណា និង​ផ្សិត។

. វីតាមីន E

ការសិក្សា​ឆ្នាំ​២០១១​ ពីឥទ្ធិពលរបស់​វីតាមីន E ទៅ​លើ​ការ​ការពារ​ប្រព័ន្ធ​ប្រសាទ​បាន​បង្ហាញ​ថា​វីតាមីន E អាច​បង្ការ​ការ​គេង​មិន​គ្រប់គ្រាន់​ដែល​អាច​បង្កឲ្យ​ការ​ចងចាំ​ចុះ​ខ្សោយ ក៏​ដូចជា​រក្សា​លំនឹង​សកម្មភាពសារធាតុ​អុកស៊ីតកម្ម​នៅផ្នែក hippocampus នៅ​ក្នុង​ខួរក្បាល​នៅ​ពេល​គេង​មិន​គ្រប់គ្រាន់។ បន្ថែម​ពី​នេះ​ទៀត វីតាមីន E គឺ​ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​ការពារ​ជាលិកា​ពី​ពពួក​រ៉ាឌីកាល់​សេរី និង​ដើរ​តួនាទី​ជួយរក្សា​សុខភាព​ឲ្យល្អ​ពេល​ចាស់ទៅ។ វីតាមីន​នេះ​ក៏​ជួយ​រក្សា​ប្រព័ន្ធ​ភាពស៊ាំ​ឲ្យ​ខ្លាំង​ និង​សំខាន់​សម្រាប់​ការ​ផលិត​កោសិកា​គ្រាប់​ឈាម​ក្រហម រួមទាំង​ជួយ​រាងកាយ​ក្នុង​ការ​ប្រើប្រាស់​វីតាមីន K។ គ្រាប់​ផ្កាឈូករ័ត្ន និង​គ្រាប់​អាល់ម៉ុង​សុទ្ធ​តែ​មាន​វីតាមីន E

. វីតាមីន B

វីតាមីន B មាន​៨​ប្រភេទ​ដែល​សំខាន់​សម្រាប់​សុខភាព​។ ការ​សិក្សា​បាន​បង្ហាញ​ថា​ប្រភេទ​វីតាមីន B ដូចជា​វីតាមីន B3 B5 B6 B9 និងB12 អាច​ជួយ​សម្រួល​ដល់​ការ​ផ្គត់ផ្គង់ Tryptophan ដែល​ជួយ​រាងកាយ​ផលិត​អ័រម៉ូន​មេឡាតូនីន (Melatonin)។ អ័រម៉ូន​មេឡាតូនីន (Melatonin) ជា​អ័រម៉ូន​​ធ្វើ​ឲ្យ​យើងងងុយ​គេង។ ដើម្បី​ឲ្យ​រាងកាយ​ទទួល​បាន​វីតាមីន B យើង​អាច​ញ៉ាំ​ពពួក​គ្រាប់​ធញ្ញជាតិ (whole grain) សាច់ បន្លែ និង​ផ្លែឈើ។

. កាល់ស្យូម និង​ម៉ាញ៉េស្យូម

អ្នកជំនាញ​ជា​ច្រើន​បានណែនាំ​ឲ្យ​ញ៉ាំ​សារធាតុ​ទាំង​ពីរ​នេះ​មុន​ចូល​គេង​ព្រោះ​សារធាតុ​ទាំង​ពីរ​នេះ​មាន​តួនាទី​ក្នុង​ការ​កន្ទ្រាក់​សាច់ដុំ និង​ការ​បន្ធូរ​អារម្មណ៍។ អ្នកជំនាញ​​ជឿ​ថា​ការ​ខ្វះ​កាល់ស្យូម និង​ម៉ាញ៉េស្យូម​អាច​បង្ក​ឲ្យ​មាន​ការ​រំខាន​ដល់​ដំណេក​នៅ​ពេល​យប់ ហើយ​កាល់ស្យូម​ត្រូវ​ធ្វើ​ការ​ជាមួយ Tryptophan (អ័រម៉ូន​ដែល​ទាក់ទង​នឹង​ការ​ងងុយគេង) ដើម្បី​ផលិត​អ័រម៉ូន​មេឡាតូនីន​​ជួយ​ក្នុង​ការ​គេង។ ការ​គេង​មិន​ល្អ​ក្នុង​ករណី​ធ្ងន់ធ្ងរ​អាច​ជា​រោគសញ្ញា​ដំបូង​នៃ​កង្វះ​ជាតិ​ម៉ាញ៉េស្យូម។ របប​អាហារ​ដែល​សំបូរ​ដោយ​បន្លែ​បៃតង និងគ្រាប់​ធញ្ញជាតិ​អាច​ជួយ​ឲ្យ​ទទួល​បាន​កាល់ស្យូម និង​ម៉ាញ៉េស្យូម​គ្រប់គ្រាន់។

. អាស៊ីត​អាមីណូ Theanine

អាស៊ីតអាមីណូ Theanine មាន​ក្នុង​ស្លឹកតែ ជាពិសេស​គឺ​តែ​បៃតង និង​ប្រភេទ​ផ្សិត​មួយ​ចំនួន។ អាស៊ីតអាមីណូ Theanine អាច​ជួយ​ជំរុញ​ដល់​សារធាតុគីមី​នៅ​ក្នុង​ខួរក្បាល​ដូចជា​ dopamine GABA និងserotonin ដែល​សុទ្ធ​តែ​ជួយ​ដល់​ការ​គេង។ ម៉្យាងទៀត អាស៊ីដ​អាមីណូ Theanine អាច​បន្ថយ​កម្រិត​គីមី​នៅ​ក្នុង​ខួរក្បាល​ដែល​កំពុង​មាន​សកម្មភាព​ឥទ្ធិពល​ផ្សេងៗ។ អ្នកជំនាញ​ជឿ​ថា​Theanine អាច​ជួយ​បង្កើន​ភាព​ងងុយ និង​ជួយ​ឲ្យ​គេង​លក់​លឿន ក៏​ដូចជា​ជួយ​ឲ្យ​គុណភាព​នៃ​ដំណេក​កាន់តែ​ល្អ។ ដូចបាន​លើក​ឡើង​ខាងលើ យើង​អាច​ទទួល អាស៊ីតអាមីណូ​Theanine បាន​ពី​តែ​បៃតង។

៦ ជាតិដែក

រោគសញ្ញា​ទី​មួយ​ដែលបង្ហាញ​កម្រិត​ជាតិ​ដែក​ក្នុង​ឈាម​ទាប​គឺ​អស់កម្លាំង និង​ការ​រំខាន​ដំណេក។ កម្រិត​ជាតិ​ដែក​ទាប​គឺ​ជា​កត្តា​ហានិភ័យ​មួយ​នៃ​រោគសញ្ញា​ជើង​នៅ​មិន​ស្ងៀម​ដែល​អាច​រំខាន​ដល់​ដំណេក ហើយ​ក៏​អាច​បង្ក​អារម្មណ៍​ថប់បារម្ភ​ធ្វើឲ្យ​ពិបាក​ក្នុង​ការ​គេង​ដែរ។ ដើម្បី​ជួយ​រាងកាយ​ក្នុង​ស្រូប​យក​ជាតិ​ដែក​បាន​ល្អ វីតាមីន C អាច​ជួយ​បាន។ អាហារ​ដែល​សំបូរ​ដោយ​ជាតិដែក​មាន​សាច់គោ អយស្ទើរ សាច់​មាន់ សណ្ដែក តៅហ៊ូ ដំឡូងបារាំង​ដុត គ្រាប់ស្វាយចន្ទី និង​បន្លែពណ៌បៃតង​ជាដើម។

. អាស៊ីតអាមីណូ Tryptophan

ការសិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា​អាស៊ីត​អាមីណូ Tryptophan អាច​ធ្វើ​ឲ្យ​ងងុយ​គេង​ និង​ជួយ​ឲ្យ​គេង​លក់​លឿន។ យើង​អាច​ទទួល​បាន​អាស៊ីត​អាមីណូ​នេះពី​គ្រាប់​ធញ្ញជាតិ សាច់មាន់ ទឹកដោះគោ ស្ពៃពួយឡេង ស៊ុត និង​ត្រី​សាល់ម៉ុន។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.lifehack.org/832133/vitamins-for-sleep

កំណែ​ប្រែបច្ចុប្បន្ន

12/05/2020

អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

ប៉ុន្មានវិធីនេះអាចដោះស្រាយបញ្ហាងងុយគេងក្រោយបាយថ្ងៃត្រង់

វីតាមីន D ល្អដល់ថ្នាក់ហ្នឹងផង? អាចបង្ការទឹកនោមផ្អែម


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ May 12, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម