backup og meta

មូលហេតុ​ទាំង​នេះ​ហើយ ទើប​​ស្រីៗ​ងាយ​នឹង​ជាំ​មុខ

មូលហេតុ​ទាំង​នេះ​ហើយ ទើប​​ស្រីៗ​ងាយ​នឹង​ជាំ​មុខ

មុខ​កើត​មុន​មធ្យម​ទេ ងំ​ត្រង់​មុខ​ជាំ​ទៀត ធ្វើ​ឲ្យ​ស្រីៗ​គ្នា​យើង​បាក់​ទាំង​រូប​សម្រស់ បង់​ទាំង​ទំនុក​ចិត្ត។ ហេតុអី​ស្រីៗ​ងាយ​នឹង​មាន​បញ្ហា​ជាំ​មុខ? ការ​ព្យាបាល​ជាំ​មុខ​មាន​ប្រសិទ្ធភាព​កម្រិត​ណា?

នៅ​ក្នុង​បទ​សម្ភាស​ជាមួយ Hello គ្រូពេទ្យ លោក​វេជ្ជបណ្ឌិត ហេង យូសេង ធ្វើការ​នៅ​ផ្នែក​ជំងឺ​ស្បែក នៃ​មន្ទីរពេទ្យ​ព្រះកុសុមៈ ថា ជាំមុខ​ឲ្យ​ដឹង​មូល​ហេតុ​អ្វី​មួយ​ពិត​ប្រាកដ មិន​ទាន់​ដឹង​នោះ​ទេ គ្រាន់​តែ​គេ​ដឹង​ថា​មាន​កត្តា​ជំរុញ​មួយ​ចំនួន​ធ្វើ​ឲ្យ​ស្បែក​មុខ​ប្រែ​ជា​ជាំ ខ្មៅ​ស្រអាប់ ពិសេស​ស្រីៗ​ដែល​ត្រូវ​កម្តៅ​ថ្ងៃ​ញឹក​ញាប់ និង​ស្ត្រី​មាន​ផ្ទៃពោះ។

១- កត្តា​ជំរុញ​ឲ្យ​មុខ​ជាំ

អ័រម៉ូន៖ អ័រម៉ូន​ភេទ អឺស្ត្រូសែន កើន​ឡើង​ខុស​ប្រក្រតី​អំឡុង​ពេល​ពពោះ ស្រីៗ​ដែល​ប្រើ​ថ្នាំ​ពន្យារ​កំណើត និង​ស្រីៗ​ដែល​មក​រដូវ​មិន​ទៀង សុទ្ធ​តែ​ងាយ​ប្រឈម​នឹង​បញ្ហា​ជាំ​មុខ។

កម្តៅ​ថ្ងៃ ឬ​ភ្លើង៖ ការ​ត្រូវ​កម្តៅ​ថ្ងៃ ឬ​ភ្លើង​ញឹក​ញាប់ ដោយ​មិន​បាន​លាប​ឡេ​ការពារ​កម្តៅ ស្បែក​យើង​ងាយ​នឹង​ខូច ឯ​មុខ​វិញ​ឡើង​ជាំ​ខ្មៅ​ដុំៗ ពិសេស​នៅ​ថ្ពាល់​ផ្នែក​ខាង​លើ​ទាំង​សង​ខាង ដោយសារ​ឥទ្ធិពល​របស់​កាំរស្មី UV ។

ចំពោះ​ការ​ជាំ​មុខ​អំឡុង​ពពោះ​ដោយសារ​អ័រម៉ូន​ប្រែប្រួល លោក​វេជ្ជបណ្ឌិត​ថា ស្រីៗ​មួយ​ចំនួន​ក្រោយ​សម្រាល​កូន​រួច​អាច​បាត់​ជាំ ឯ​មួយ​ចំនួន​ទៀត មិន​បាត់​នោះ​ទេ ទាល់​តែ​ព្យាបាល។

អត្ថបទពាក់ព័ន្ធ​៖ វិធីសាមញ្ញ​បែប​ធម្មជាតិ ជួយឲ្យ​ស្បែក​ស្រស់​ស្អាត​មាន​ពន្លឺ

វេជ្ជបណ្ឌិត ហេង យូសេង
លោកវេជ្ជបណ្ឌិត ហេង យូសេង ធ្វើការនៅផ្នែកជំងឺស្បែក មន្ទីរពេទ្យព្រះកុសុមៈ

២- វិធី​ព្យាបាល​មុខ​ជាំ

ឯ​វិធី​ព្យាបាល​មុខ​ជាំ​វិញ វេជ្ជបណ្ឌិត​ជំនាញ​ជំងឺ​ស្បែក និង​សម្ផស្ស​រូបនេះ បញ្ជាក់​ថា មាន​ការ​លំបាក​បន្តិច ដោយ​ត្រូវ​ចំណាយ​ពេល​វេលា​យូរ និង​ទាមទារ​ការ​អត់ធ្មត់ ដែល​ករណី​ខ្លះ​ព្យាបាល​ជា​ហើយ ស្នាម​ជាំ​រើ​ឡើង​វិញ​ក៏​មាន។

ក្រោយ​ព្យាបាល​រួច អ្នក​មាន​បញ្ហា​ជាំ​មុខ ត្រូវ​ការ​ថែទាំ​ជា​ពិសេស មិន​ឲ្យ​កម្តៅ​ថ្ងៃ កម្តៅ​ភ្លើង និង​លាប​ឡេ​ការពារ​កម្តៅ​ថ្ងៃ​ជា​ប្រចាំ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

14/07/2020

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ការជក់បារី បង្កផលប៉ះពាល់ច្រើនដល់សុខភាពស្បែក

ហេតុអ្វីស្រ្តីពពោះនិងក្មេងៗចាំបាច់ត្រូវប្រើទឹកលាងដៃសម្លាប់មេរោគពិសេសលើសធម្មតា?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 14, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម