backup og meta

ចំណីប្រភេទនេះ មានគុណសម្បត្តិកាត់បន្ថយអាការៈចាញ់កូន

ចំណីប្រភេទនេះ មានគុណសម្បត្តិកាត់បន្ថយអាការៈចាញ់កូន

ជា​ធម្មតា​ម៉ាក់​ៗ​ដែល​មាន​អាការៈ​ចាញ់​កូន​ត្រឹម ៣ ខែ​ដំបូង តែ​ក៏​មាន​ខ្លះ​ទៀត​ចាញ់​ច្រើន​ខែ ឬ​រហូត​ដល់​ជិត​កើត​ក៏​មាន។ លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា បាន​ឲ្យ​ដឹង​ថា ចាញ់​កូន​មកពី​ការ​ផ្លាស់ប្ដូរ​អ័រម៉ូន​អំឡុង​ពេល​មាន​ផ្ទៃពោះ​នេះ​តែ​ម្ដង។

លោក​បន្ត​ទៀត​ថា ប្រភេទ​នៃ​ការ​ចាញ់​នេះ ម៉ាក់​ៗ​ភាគ​ច្រើន​ចេះ​តែ​ចង់​ក្អួត​ចង្អោរ ឬ​ក្អួត​ចង្អោរ​នៅ​រៀងរាល់​ព្រឹក​ព្រលឹម ឬ​ធុំ​ក្លិន​អាហារ និង​ក្លិន​ក្រអូប​មិន​បាន​ជា​ដើម។ ​វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​ទូទៅ រូប​នោះ​បាន​បន្ត​ទៀត​ថា ការ​ព្យាបាល ឬ​កាត់​បន្ថយ​អាការៈ​ក្អួត​ចង្អោរ​ក្នុង​អំឡុង​ពេល​មាន​ផ្ទៃពោះ គឺ​ដូចគ្នា​ទៅ​នឹង​ការ​ថែទាំ​សុខភាព​ខ្លួនឯង ដោយ​ការ​ញ៉ាំ​គ្រាប់​ធញ្ញជាតិ​ឲ្យ​បាន​ច្រើន។

គ្រាប់​ធញ្ញជាតិ​សម្បូរ​ពពួក​វីតាមីន B វីតាមីន B កំផ្លេច ដែល​អាច​ជួយ​កាត់​បន្ថយ​ការ​ចាញ់ ក្នុង​នោះ​មាន​ដូចជា​សណ្ដែក​ដី គ្រាប់​ស្វាយ​ចន្ទី កៅឡាក់ អាល់ម៉ុន គ្រាប់​រីករាយ វ៉ុលណាត់ ជាដើម។ ក្រៅពី​មាន​ជាតិ​វីតាមីន B វា​ក៏​សម្បូរ​សារធាតុ​ចិញ្ចឹម​ផ្សេង​ៗ​ដូចជា អាស៊ីដ​ខ្លាញ់​អូមេហ្គា ៣ ម៉ាញេសូម។

ក្នុង​នោះ​យើង​អាច​សាកល្បង​វិធី​មួយ​ចំនួន​ដូច​ខាង​ក្រោម​ទៀត ដើម្បី​កាត់​បន្ថយ​អាការៈ​ចាញ់៖

– ញ៉ាំ​អាហារ​សាប​ៗ

– ញ៉ាំ​តិច​ៗ តែ​ច្រើន​ដង

– ញ៉ាំ​អាហារ​មាន​ជាតិ​ខ្ញី

– ផឹកទឹក​ឲ្យ​បាន​ច្រើន

– កុំ​ញ៉ាំ​អាហារ​ហឹរ និង​មាន​ជាតិ​ខ្លាញ់

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

02/07/2020

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

ចាញ់កូនជារឿងល្អឬអាក្រក់? ម៉េចបានចាញ់បែបនេះ?

បើចាញ់កូនខ្លាំងពិបាកទ្រាំ អាចបន្ធូរអាការៈ តាមវិធីទាំងនេះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Jul 02, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម