មុនពេលត្រៀមយកកូន និងពេលកំពុងពពោះ ស្រីៗតែងតែបំប៉នអាហារល្អៗ ដើម្បីជាជំនួយដល់កូនក្នុងផ្ទៃឲ្យលូតលាស់លឿន។ ក្នុងនោះវេជ្ជបណ្ឌិតផ្នែកសម្ភពណែនាំឲ្យស្ត្រីពពោះបំប៉នអាហារមួយចំនួនខាងក្រោមនេះ ដែលជាប្រភពនៃកាល់ស្យូម ជួយឲ្យឆ្អឹង និងធ្មេញកូនក្នុងផ្ទៃរឹងមាំល្អ។
អាហារដែលសម្បូរកាល់ស្យូម រួមមាន ទឹកដោះគោ (ស្ត្រីអាចញ៉ាំជាប្រចាំតាំងពេលត្រៀមយកកូន អំឡុងពពោះ និងក្រោយសម្រាល) យ៉ាអួ តៅហ៊ូ ស៊ុត ត្រីសាលម៉ុន សណ្តែក ប្រូខូលី បន្លៃបៃតង ល្ង គ្រាប់អាល់ម៉ុន ចំពោះផ្លែឈើ ត្រូវញ៉ាំពពួកដែលសម្បូរវីតាមីន C មានរសជាតិជូរ ពិសេសគឺផ្លែក្រូច។
កាល់ស្យូមប្រហែល៩០ភាគរយ គឺត្រូវបានស្តុកទុកក្នុងឆ្អឹង ក្រៅពីនេះក៏ឃើញមាននៅតាម ជាលិកា សរីរាង្គ និងរត់ក្នុងចរន្ដឈាម។ បើតាមអង្គការសុខភាពពិភពលោក (WHO) ការញ៉ាំកាល់ស្យូមគ្រប់គ្រាន់អំឡុងពេលមានផ្ទៃពោះ មិនត្រឹមតែធ្វើឲ្យឆ្អឹង-ធ្មេញកូនលូតលាស់បានល្អនោះទេ វាជួយឲ្យប្រព័ន្ធឈាមរត់ក្នុងសាច់ដុំ និងប្រព័ន្ធសរសៃប្រសាទដំណើរការបានល្អ កាត់បន្ថយជំងឺបម្រុងក្រឡាភ្លើង។
ស្ត្រីពពោះត្រូវការកាល់ស្យូមយ៉ាងតិច ១.២០០ មិល្លីក្រាម/ថ្ងៃ និងបន្តញ៉ាំឲ្យបាន ១.០០០ មិល្លីក្រាម/ថ្ងៃ អំឡុងបំបៅដោះកូន រហូតដល់គ្រប់១២ខែ។ ក្នុងនោះរបបអាហារខាងលើជាប្រភពកាល់ស្យូមដ៏សំខាន់ រួមទាំងការញ៉ាំថ្នាំវីតាមីនផ្សេងៗ។
[embed-health-tool-due-date]