backup og meta

ពពោះកុំរំលងអាហារទាំងនេះ ញ៉ាំច្រើនជួយឲ្យឆ្អឹង-ធ្មេញកូនរឹងមាំ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Apr 28, 2021

    ពពោះកុំរំលងអាហារទាំងនេះ ញ៉ាំច្រើនជួយឲ្យឆ្អឹង-ធ្មេញកូនរឹងមាំ

    មុន​ពេល​ត្រៀម​យក​កូន និង​ពេល​កំពុង​ពពោះ ស្រីៗ​តែង​តែ​បំប៉ន​អាហារ​ល្អៗ ដើម្បី​ជា​ជំនួយ​ដល់​កូន​ក្នុងផ្ទៃ​ឲ្យ​លូត​លាស់​លឿន។ ក្នុង​នោះ​វេជ្ជ​បណ្ឌិត​ផ្នែក​សម្ភព​ណែនាំ​ឲ្យ​ស្ត្រី​ពពោះ​បំប៉ន​អាហារ​មួយ​ចំនួន​ខាង​ក្រោម​នេះ ដែល​ជា​ប្រភព​នៃ​កាល់ស្យូម ជួយ​ឲ្យ​ឆ្អឹង និង​ធ្មេញ​កូន​ក្នុង​ផ្ទៃ​រឹង​មាំ​ល្អ។

    អាហារ​ដែល​សម្បូរ​កាល់ស្យូម រួម​មាន ទឹកដោះ​គោ (ស្ត្រី​អាច​ញ៉ាំ​ជា​ប្រចាំ​តាំង​ពេល​ត្រៀម​យក​កូន អំឡុង​ពពោះ និង​ក្រោយ​សម្រាល) យ៉ាអួ តៅហ៊ូ ស៊ុត ត្រីសាលម៉ុន សណ្តែក ប្រូខូលី បន្លៃបៃតង ល្ង គ្រាប់អាល់ម៉ុន ចំពោះ​ផ្លែ​ឈើ ត្រូវ​ញ៉ាំ​​ពពួក​ដែល​សម្បូរវីតាមីន C មាន​រសជាតិ​ជូរ ពិសេស​គឺផ្លែ​ក្រូច។

    ញ៉ាំអាហារ

    កាល់​​ស្យូម​​ប្រហែល​៩០​ភាគ​រយ គឺ​ត្រូវ​បាន​ស្តុក​ទុក​ក្នុង​ឆ្អឹង ក្រៅ​​ពី​​នេះ​​​​ក៏​ឃើញ​​មាន​​នៅ​​តាម​​ ជាលិកា សរីរាង្គ និង​​រត់​​ក្នុង​​ចរន្ដ​ឈាម។ បើ​តាម​អង្គការ​សុខភាព​ពិភព​លោក (WHO) ការ​ញ៉ាំ​កាល់ស្យូម​គ្រប់​គ្រាន់​អំឡុង​ពេល​មាន​ផ្ទៃពោះ មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ឆ្អឹង-ធ្មេញ​កូន​លូត​លាស់​បាន​ល្អ​នោះ​ទេ វា​ជួយ​ឲ្យ​ប្រព័ន្ធ​ឈាម​រត់​ក្នុង​សាច់ដុំ និង​ប្រព័ន្ធ​សរសៃ​ប្រសាទ​ដំណើរ​ការ​បាន​ល្អ កាត់​បន្ថយ​ជំងឺ​បម្រុង​ក្រឡា​ភ្លើង។

    ស្ត្រី​ពពោះ​ត្រូវ​ការកាល់ស្យូមយ៉ាងតិច ១.២០០ មិល្លីក្រាម/ថ្ងៃ  និង​បន្ត​ញ៉ាំ​ឲ្យ​បាន ១.០០០ មិល្លីក្រាម/ថ្ងៃ អំឡុង​បំបៅដោះកូន រហូត​ដល់​គ្រប់​១២ខែ។ ក្នុង​នោះ​របប​អាហារ​ខាងលើ​ជា​ប្រភព​កាល់ស្យូម​ដ៏​សំខាន់ រួម​ទាំងការ​ញ៉ាំ​ថ្នាំវីតាមីន​ផ្សេងៗ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Apr 28, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម