ស្រីៗដែលត្រៀមលក្ខណៈយកកូន ចាំបាច់ត្រូវចាក់វ៉ាក់សាំងការពារជំងឺស្អូច និងអុតស្វាយ ឲ្យបាន ៣ ខែ មុនមានផ្ទៃពោះ ទើបមានប្រសិទ្ធភាព និងមិនគ្រោះថ្នាក់។ នេះបើតាមការអះអាងរបស់លោកស្រីវេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ សញ្ញាបត្រមកពីប្រទេសបារាំង។
លោកស្រីវេជ្ជបណ្ឌិតបានបន្តថា វ៉ាក់សាំងបង្ការជំងឺស្អូច វ៉ាក់សាំងអុតស្វាយ មិនអាចចាក់អំឡុងពេលកំពុងមានផ្ទៃពោះនោះទេ។ ដើម្បីបង្ការជំងឺឆ្លងទាំង ២ មុខនេះ ស្រីៗដែលមានបំណងយកកូន ត្រូវចាក់វ៉ាក់សាំងបង្ការជំងឺស្អូច វ៉ាក់សាំងអុតស្វាយ ឲ្យបាន៣ខែ មុនពេលមានផ្ទៃពោះ នោះទើបមានសុវត្ថិភាពទាំងម្តាយទាំងកូន។