backup og meta

ម៉ាក់ៗដឹងអត់ ចេះតាមដានចលនារើបម្រះកូនក្នុងផ្ទៃ មានសារសំខាន់ណាស់

ម៉ាក់ៗដឹងអត់ ចេះតាមដានចលនារើបម្រះកូនក្នុងផ្ទៃ មានសារសំខាន់ណាស់

ការ​តាម​ដាន ចលនា​រើ​បម្រះ​​ទារក​ក្នុង​ផ្ទៃ​ពិត​ជា​មាន​សារសំខាន់​ណាស់ ដើម្បី​ឲ្យ​ស្ត្រី​កំពុងពពោះ​ដឹង​ពីហានិភ័យ​របស់​គភ៌​ ថា​តើ​អា​អូន​មាន​សុខភាព​ល្អ ឬ​ខ្សោយ ឬ​អាច​នឹង​ស្លាប់​ក្នុង​ផ្ទៃ​ជាដើម។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត សឿច័ន្ទ វិសាល ឯកទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី។

លោក​វេជ្ជបណ្ឌិតបន្ត​ថា ជា​ទូទៅ ចំនួន​ចលនា​រើ​បម្រះ​របស់​ទារក​ដែល​ម្ដាយ​ទទួល​អារម្មណ៍​ដឹង​មាន​ចំនួន​តិច​ជាង ចលនា​ធាក់​ពោះ​ពិត​របស់​ទារក ព្រោះ​ម្ដាយ​មិន​អាច​ទទួល​អារម្មណ៍​ដឹង​នៅ​ពេល​ទារក​ធ្វើ​ចលនា​ធាក់​តិចៗ។ ទារក​អាយុ​ពី៦-១៤​សប្ដាហ៍ ម៉ាក់​ៗ​មាន​ផ្ទៃ​ពោះ​មិន​ទាន់​អាច​ទទួល​បាន​អារម្មណ៍​ចលនា​ទារក​បម្រះ​ទេ រហូត​ដល់​ទារក​អាយុ​ពី ១៥-២៧​សប្ដាហ៍ ទើប​ស្ត្រី​ពពោះ​អាច​ចាប់​ផ្ដើម​ទទួល​បាន​អារម្មណ៍​ចលនា​ទារក​បម្រះ​កាន់​តែ​ច្បាស់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។

គណនាថ្ងៃសម្រាលកូននៅទីនេះ

ម៉ាក់​ៗ​ពពោះ គួរ​ជ្រើស​រើស​ពេល​វេលា​តាមដាន​ចលនា​រើ​បម្រះ​ទារក​ក្នុង​ផ្ទៃ គឺ​រើស​យក​ពេល​វេលា​ដែល​ទារក​គេង​តិច និង​ធ្វើ​ចលនា​ច្រើន។

របៀប​តាម​ដាន​ចលនា​រើ​បម្រះ​ទារក​ក្នុង​ផ្ទៃ៖

  • តាមដាន​រយៈ​ពេល​២ម៉ោង គឺ​ចាប់​ពី​ម៉ោង​២២ ដល់​ម៉ោង​២៤ ឬ​ចាប់​ពី​ម៉ោង​២០ ដល់​ម៉ោង​២២។

លទ្ធផល​នៃ​ការ​តាម​ដាន​ចលនា​រើ​បម្រះ​ទារក​ក្នុង​ផ្ទៃ៖

  • ទារក​ក្នុង​ផ្ទៃ​មាន​សុខភាព​ល្អ​ធម្មតា​ពេល​តាម​ដាន​ចលនា​បម្រះ​ទារក​នៅ​អាយុ​ចាប់​ពី ៣០-៣៧​សប្ដាហ៍ រយៈ​ពេល​២​ម៉ោង មាន​ចំនួន​លើស​ពី​១២​ដង
  • តាម​ដាន​ចលនា​រើ​បម្រះ​ទារក​នៅ​អាយុ​ចាប់​ពី ៣៨-៤០​សប្ដាហ៍ រយៈ​ពេល​២​ម៉ោង មាន​ចំនួន​លើស​ពី​១០​ដង

វេជ្ជបណ្ឌិត​រូប​នេះ​បន្ថែម​ថា ប្រសិន​បើ​ទារក​មាន​ចលនា​រើ​បម្រះ​តិច​ជាង​ចំនួន​១០​ដង/២ម៉ោង បញ្ជាក់​ថា អា​អូន​ក្នុង​ផ្ទៃ​អាចខ្សោយ ឬ​អាច​នឹង​ស្លាប់ ដូច​នេះ​ម៉ាក់​ៗ​ដែល​កំពុង​ពពោះ​គ្រប់​រូប​ត្រូវ​ប្រញាប់​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ ដើម្បី​វាយ​តម្លៃ​សុខភាព​ទារក​ឲ្យ​បាន​ច្បាស់​លាស់ និង​មាន​វិធានការ​សង្គ្រោះ​ទារក​ឲ្យ​បាន​ទាន់​ពេល​វេលា។

ចលនា​រើ​បម្រះ​​ទារក

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

02/09/2021

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ម៉ាក់ៗពពោះចង់ដឹងអត់ ក្រៅពីធាក់ កូនក្នុងផ្ទៃអាចធ្វើសកម្មភាពអីបានខ្លះ?

សប្តាហ៍ទី ១៨៖ អាអូនរើផង ធាក់ផង សំខាន់ស្តាប់ឮ​យើង​និយាយ​ទៀត


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Sep 02, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម