backup og meta

ពពោះ កើតជំងឺបម្រុងក្រឡាភ្លើងធ្ងន់ធ្ងរអាចមានគ្រោះថ្នាក់ដល់គភ៌មេ៉ចខ្លះ?

ពពោះ កើតជំងឺបម្រុងក្រឡាភ្លើងធ្ងន់ធ្ងរអាចមានគ្រោះថ្នាក់ដល់គភ៌មេ៉ចខ្លះ?

ជំងឺ​បម្រុង​ក្រឡា​ភ្លើង និង​ក្រឡា​ភ្លើង ជា​ជំងឺ​មួយ​ដែល​កើត​មាន​ពេល​​ស្ត្រី​មាន​ផ្ទៃពោះ​ចាប់​ពី ២០​សប្ដាហ៍​ឡើង​ទៅ​ ដែល​មាន​សញ្ញា​ចម្បង​រួម​មាន ហើម លើស​សម្ពាធ​ឈាម ទឹក​នោម​ប្រៃ ឈឺ​ក្បាល វិល​មុខ និង​ចុក​ចុង​ដង្ហើម ជាដើម។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​លោក​វេជ្ជបណ្ឌិត ចាន់ រស្មី ឯក​ទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី។

ម៉ាក់ៗ​ពពោះ​ភាគ​ច្រើន​ពុំ​បាន​ដឹង​ច្បាស់​ពី​អាការៈ​នៃ​ជំងឺ​បម្រុង​ក្រឡា​ភ្លើង​នេះ ទើប​ធ្វើ​ឲ្យ​មាន​ការ​ធ្វេស​ប្រហែស​បណ្ដោយ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត។ ក្នុង​ករណី​ដែល​មិន​ដឹង និង​ពិនិត្យ​រក​រោគ​សញ្ញា​ទាន់​ពេល​វេលា មិន​ត្រឹម​តែ​ផ្ដល់​ផល​ពិបាក​ដល់​ម៉ាក់ៗ​ទេ តែ​ទារក​ក្នុង​ផ្ទៃ​ក៏​អាច​ជួប​បញ្ហា​ដូច​ជា៖

– ទារក​លូត​លាស់​មិន​ប្រក្រតី

– ទម្ងន់​តូច​ជាង​អាយុ​នៃ​គភ៌

– ខ្សោយ​ប្រាជ្ញា​ស្មារតី

– ស្លាប់​ក្នុង​ពោះ

-​ សម្រាល​មិន​គ្រប់​ខែ។

លោក​វេជ្ជបណ្ឌិត​បន្ត​ថា ចំពោះ​ម្ដាយ​វិញ អាច​ប្រឈម​នឹង​​ការ​ដាច់​សរសៃ​ឈាម​ខួរក្បាល ងងឹត​ភ្នែក ហើម​សួត​ស្រួច​ស្រាល់ ខាន់​លឿង ឬខូចមុខងារ​​ថ្លើម ខ្សោយ​តម្រង​នោម​ធ្ងន់ធ្ងរ និង​របេះ​សុក​មុន​ពេល​កំណត់។

ជាក់​ស្ដែង រោគ​សញ្ញា​ដែល​បញ្ជាក់​ថា​ស្ត្រី​ពពោះ​អាច​មាន​អាការៈ​ជំងឺ​បម្រុង​ក្រឡា​ភ្លើង​ដូច​ជា ហើម លើស​សម្ពាធ​ឈាម ទឹក​នោម​ប្រៃ ឈឺ​ក្បាល វិលមុខ ស្រវាំង​ភ្នែក ហត់ ចុក​ចុង​ដង្ហើម ប្រកាច់​និង​កន្ត្រាក់ ។ល។

វេជ្ជបណ្ឌិត​ឯក​ទេស​ផ្នែក​សម្ភព​រូប​នេះ បាន​បញ្ជាក់​ថា គ្រប់​ស្ត្រី​ពពោះ​ទាំង​អស់​​ត្រូវ​ទៅ​ពិនិត្យ​ផ្ទៃ​ពោះ​ជា​ប្រចាំ​តាម​ការ​ណាត់​របស់​គ្រូពេទ្យ ដែល​យ៉ាង​តិច​ណាស់ ៤​ដង​ក្នុង​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ ដើម្បី​តាម​ដាន​រក​រោគ​សញ្ញា​ដែល​កើត​មាន ព្រោះ​ស្ត្រី​ពពោះ​អាច​មិន​ដឹង​ថា​ខ្លួន​កើត​ជំងឺ​បម្រុង​ក្រឡា​ភ្លើង​នេះ។​

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

29/06/2020

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

អំឡុងពេលពពោះ គួរ​ឡើងទម្ងន់ប៉ុន្មានទើប​ល្អ​សម្រាប់​ម៉ាក់ៗ និង​កូន?

ស្រីៗពពោះញ៉ាំបន្លែផ្លែឈើច្រើន ជួយការពារពីជំងឺបម្រុងក្រឡាភ្លើង


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jun 29, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម