backup og meta

មុនមានកូន ពេលពពោះ ក្រោយសម្រាល ពេលបំបៅដោះកូន ស្រ្តីត្រូវការជីវជាតិអ្វីខ្លះ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Jul 01, 2020

    មុនមានកូន ពេលពពោះ ក្រោយសម្រាល ពេលបំបៅដោះកូន ស្រ្តីត្រូវការជីវជាតិអ្វីខ្លះ?

    ស្ត្រី​ចំនួន​និយាយ​ថា ការ​ថែទាំ​ខ្លួន និង​ញ៉ាំ​ពពួក​វីតាមីន គឺ​ស្ថិត​ក្នុង​អំឡុង​ពេល​មាន​ផ្ទៃពោះ​ប៉ុណ្ណោះ។ តែ​នោះ​ជា​ការ​គិត​ខុស​ទៅ​វិញ​ទេ លោក​វេជ្ជបណ្ឌិត ច័ន្ទ រស្មី ឯកទេស​សម្ភព និង​រោគ​ស្ត្រី បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​ចង់​បាន​កូន អំឡុង​ពេល​ពពោះ ក្រោយ​ពេល​សម្រាល និង​អំឡុង​ពេល​បំបៅ​ដោះ​កូន ស្ត្រី​សុទ្ធ​តែ​ត្រូវការ​ជីវជាតិ​សំខាន់ៗទាំង​អស់។ ខាងក្រោម​នេះ​ជា​វីតាមីន និង​ជីវជាតិ​ល្អ​ៗ​ដែល​ម៉ាក់​ៗ​ត្រូវការ។

    ១- មុន​ពេល​ពពោះ ត្រូវការ​អាស៊ីដ​ហ្វូលិក ឬ​វីតាមីន B9

    ជួយ​ការពារ​ទារក​ពី​ការ​បាត់បង់​ការ​លូតលាស់​បំពង់​សរសៃ​ប្រសាទ​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​ខួរក្បាល និង​ខួរ​ឆ្អឹង​ខ្នង (ឥត​លលាដ៍ក្បាល ឬ​ឆ្អឹង​ខ្នង​បិទ​មិន​ជិត)។ ភាព​ខ្វះ​ខួរក្បាល​នៃ​សរសៃប្រសាទ​កើត​មាន​ឡើង​ក្នុង​រយៈពេល ២៨ ថ្ងៃ​ដំបូង​ក្រោយ​ពេល​មាន​គភ៌ ​មុន​ពេល​ស្ត្រី​ជា​ច្រើន​ដឹង​ថា​ខ្លួន​មាន​ផ្ទៃពោះ។ ដោយសារ​តែ​ពាក់​កណ្ដាល​នៃ​ការ​មាន​ផ្ទៃពោះ គឺ​មិន​ត្រូវ​បាន​គ្រោង​ទុក គ្រូពេទ្យ​បាន​ណែនាំ​ថា ស្ត្រី​ណា​ដែល​មាន​ផ្ទៃពោះ​គួរតែ​ទទួល​ទាន​អាស៊ីដ​ហ្វូលិក ៤០០ មីក្រូក្រាម (mcg) ជា​រៀងរាល់​ថ្ងៃ​ដោយ​ចាប់ផ្ដើម​ពី​ការ​ចង់​បាន​គភ៌ បន្ត​រយៈ​ពេល ១២ សប្ដាហ៍​ដំបូង​នៃ​ការ​មាន​ផ្ទៃពោះ។

    ២- ពេល​ពពោះ​ត្រូវ​ការ​ជាតិ​ដែក

    អំឡុង​ពេល​ពពោះ ម៉ាក់​ៗ​ត្រូវការ​ជាតិ​ដែក​ជា​ចាំបាច់ ដើម្បី​ជួយ​បង្កើត​គ្រាប់​ឈាម​ក្រហម ដើម្បី​ការពារ​ភាព​ស្លេកស្លាំង ខ្វះ​គ្រាប់​ឈាម។

    ៣- ពេល​ពពោះ និង​បំបៅ​ដោះ​កូន​ត្រូវការ​ជាតិ​អ៊ីយ៉ូដ

    ជួយ​ឲ្យ​រាង​កាយ​លូតលាស់ និង​ជាពិសេស​ខួរក្បាល​របស់​ទារក។ ដោយសារ​តែ​ទារក​ទទួល​បាន​ជាតិ​អ៊ីយ៉ូដ​ពី​ម្ដាយ​របស់​ពួកគេ ដូចនេះ​ស្ត្រី​មាន​ផ្ទៃពោះ និង​បំបៅ​ដោះ​កូន​ត្រូវការ​ជាតិ​អ៊ីយ៉ូដ​ច្រើន។

    ពពោះ

    ៤- ពេល​ពពោះ ត្រូវការ​វីតាមីន D

    ចាំបាច់​សម្រាប់​ឆ្អឹង និង​សន្លាក់​រឹងមាំ​ព្រម​ទាំង​សាច់ដុំ ព្រម​ទាំង​សកម្មភាព​សរសៃប្រសាទ។ ប្រសិនបើ​យើង​មិន​ទទួល​បាន​ជាតិ​វីតាមីន D គ្រប់គ្រាន់​អំឡុង​ពេល​មាន​ផ្ទៃពោះ​នោះ ទារក​អាច​កើត​មក​មាន​កម្រិត​វីតាមីន D ទាប ហើយ​អាច​ប៉ះពាល់​ដល់​ការ​រីកលូតលាស់។

    ៥- ពេល​ពពោះ និង​បំបៅ​ដោះ ត្រូវ​ការ​ជាតិ​ជាតិ​កាល់ស្យូម

    ព្រោះ​វា​ជា​ជាតិ​រ៉ែ​ដ៏​សំខាន់​មួយ​សម្រាប់​ឆ្អឹង និង​ធ្មេញ​របស់​កូន ហើយ​វា​ជួយ​រក្សា​ឆ្អឹង​ឲ្យ​បាន​រឹងមាំ​ផង​ដែរ។

    ៦- ពេល​បំបៅ​ដោះ​កូន ត្រូវ​ការ​វីតាមីន E

    ជួយ​ដល់​កោសិកា និង​រចនា​សម្ព័ន្ធ​របស់​វា ហើយ​នៅ​ពេល​កូន​របស់​អ្នក​លូតលាស់ និង​រីកចម្រើន​ក្នុង​ល្បឿន​លឿន​វា​គឺជា​សារធាតុ​ចិញ្ចឹម​ដ៏​សំខាន់​ក្នុង​ការ​រួម​បញ្ចូល​នៅ​ក្នុង​របប​អាហារ​ដែល​មាន​ផ្ទៃពោះ។ ក្នុង​អំឡុង​ពេល​មាន​ផ្ទៃពោះ និង​ពេល​បំបៅ​ដោះ​កូន សូម​ម៉ាក់​ៗ​ជ្រើសរើស​អាហារ​ដែល​មាន​ជីវជាតិ​ខ្ពស់ និង​ប្រើ​ថ្នាំ​គ្រាប់​ជាតិ​ដែក​បន្ថែម ៤២ ថ្ងៃ។ ម្ហូប​អាហារ​ដែល​មាន​ជីវជាតិ​ខ្ពស់​មាន បន្លែ ផ្លែឈើ អាហារ​សមុទ្រ ទឹកដោះ​គោ ថ្លើម​សត្វ ស៊ុត ធញ្ញជាតិ និង​នំបុ័ង។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Jul 01, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម