backup og meta

ស្រីៗពពោះម៉ាស្សាបានអត់? មានគុណប្រយោជន៍ម៉េចខ្លះ?

ស្រីៗពពោះម៉ាស្សាបានអត់? មានគុណប្រយោជន៍ម៉េចខ្លះ?

គ្នាយើងភាគច្រើន ច្បាស់ជាស្គាល់អ្វីជាការម៉ាស្សាមិនខាន ហើយជឿថាមានមនុស្ស​មិន​តិចនាក់ដែរ​ចូលចិត្តម៉ាស្សាទៀតផង ព្រោះមិនត្រឹមតែជួយ​ឲ្យ​ស្រួលខ្លួនទេ តែ​ក៏ជួយសុខភាពបានច្រើនដូចគ្នា។ ប៉ុន្តែមានធ្លាប់ដឹងអស់ ពិសេសស្រីៗគ្នាយើង​ម៉ាស្សាក៏មានគុណប្រយោជន៍មហាសាលអំឡុងពេលយើងកំពុងពពោះដែរ បើចង់ដឹង អាចអានអត្ថបទ “Hello គ្រូពេទ្យ” បាន។

១- អ្វីជាការម៉ាស្សាពេលពពោះ?

ការម៉ាស្សាសម្រាប់ស្រីៗពពោះ គឺជាសំដៅលើការម៉ាស្សាដោយប្រើដៃទាំងអំឡុងពេលពពោះ និងក្រោយសម្រាលរួច។ ការម៉ាស្សាពេលពពោះ ជាធម្មតាត្រូវចំណាយពេលប្រមាណ ១ម៉ោង។ អ្នកជំនាញម៉ាស្សាមួយចំនួន និយមប្រើវិធីម៉ាស្សាពេលពពោះនៅលើតុម៉ាស្សា ខណៈតុម៉ាស្សាប្រភេទនេះ ត្រូវគេច្នៃឡើងសម្រាប់ស្រីពពោះតែម្តង និង​មួយចំនួនទៀត អាចប្រើវិធីម៉ាស្សាពីចំហៀងដោយ​​ប្រើខ្នើយពពោះជំនួយ ជួយគ្នាយើងមានអារម្មណ៍ស្រួលខ្លួនអំឡុងពេល​ម៉ាស្សា​។ វិធីម៉ាស្សាអំឡុងពេលពពោះបែបនេះ គឺ​ជួយ​បានច្រើនចំពោះស្រីៗគ្នាយើងដែលឈានដល់ដំណាក់កាលចុងក្រោយនៃការពពោះ។

អត្ថបទពាក់ព័ន្ធ៖

២- គុណប្រយោជន៍ពីការម៉ាស្សាពេលពពោះ

មានការសិក្សាបន្តិចបន្តួចប៉ុណ្ណោះ ដែលធ្វើឡើងផ្តោតទៅលើការម៉ាស្សាដោយប្រើដៃពេលពពោះ ខណៈគុណប្រយោជន៍ជាក់លាក់ ក៏មិនធ្លាប់ចេញផ្សាយលើកាសែតវេជ្ជសាស្ត្រដូចគ្នា។ ប៉ុន្តែការសិក្សានៅឯសាលាវេជ្ជសាស្ត្រ របស់សាកលវិទ្យាល័យ Miami បានរកឃើញថា ការព្យាបាលដោយម៉ាស្សា អាចផ្តល់គុណប្រយោជន៍សុខភាពជាច្រើន ពិសេស៖

– កាត់បន្ថយបញ្ហាថប់បារម្ភ

– កាត់​បន្ថយការឈឺចាប់នៅខ្នង និងជើង

– ពង្រឹងគុណភាពដំណេក

– ការបន្ថយកម្រិតអ័រម៉ូនស្ត្រេស  សម្រាប់ស្រីៗកំពុងពពោះ

– ជំរុញការផលិតអ័រម៉ូនដែលអាចជួយឲ្យអារម្មណ៍ល្អ ដូចជាអ័រម៉ូនសេរ៉ូតូនីន និងដូប៉ាមីន។

ការស្រាវជ្រាវលើទស្សនៈទូទៅ​រកឃើញថា ការម៉ាស្សានៅមានគុណប្រយោជន៍សំខាន់ជាច្រើនទៀត ក្នុងនោះ​ម៉ាស្សាក៏ជួយបំបាត់ការ​ឈឺចាប់ ឬអាចជួយជំរុញសមត្ថភាពប្រព័ន្ធភាពស៊ាំប្រយុទ្ធប្រឆាំង និងវីរុស រួមទាំង​ដុំសាច់​ដុះ​ទៀត​ផង​។

៣- តិចនិកម៉ាស្សាពេលពពោះមានសុវត្ថិភាព

ក្នុងចំណោមកម្មវិធីម៉ាស្សាព្យាបាលជំងឺទាំង ១៣០០ប្រភេទ របស់សហរដ្ឋអាមេរិក គឺមានជាង ៨០ប្រភេទ ជាវិធីម៉ាស្សាដោយប្រើដៃ ហើយ​វិធីពេញនិយមបំផុតសម្រាប់ម៉ាស្សាអំឡុងពេលពពោះ មានដូចជា ម៉ាស្សាទៅលើជាលិកាជ្រៅៗ (Deep-tissue massage) ម៉ាស្សារបៀប Swedish massage និងវិធីម៉ាស្សា Shiatsu។

វិធីម៉ាស្សាទាំងបីខាងលើ ត្រូវអ្នកវិទ្យាសាស្ត្រជឿថា អាចដោះស្រាយបញ្ហាសុខភាពមួយចំនួនអំឡុងពេលពពោះ ដូចជា៖

– បំបាត់ការឈឺចាប់

– ជំរុញការបញ្ចេញអ័រម៉ូនសេរ៉ូតូនីន

– ជួយរាងកាយបញ្ចេញភាពតានតឹង ធ្វើឲ្យអារម្មណ៍ធូរស្រាល។

ទោះជាយ៉ាង អំឡុងពេលពពោះមុនសម្រេចចិត្តម៉ាស្សា​ត្រូវពិភាក្សាជាមួយគ្រួពេទ្យជំនាញ និងស្វែងរកអ្នកជំនាញម៉ាស្សាពិតប្រាកដ​ដែលទទួលស្គាល់ដោយក្រសួងសុខាភិបាល ដើម្បីកាត់បន្ថយហានិភ័យគ្រោះថ្នាក់ផ្សេងដែលអាចកើតមានឡើង។

៤- ស្រីៗពពោះដែលមិនត្រូវម៉ាស្សា

ទោះជាមានការលើកឡើងថា​ម៉ាស្សាអំឡុងពេលពពោះមានសុវត្ថិភាពក៏ពិតមែន ប៉ុន្តែវាក៏មានហានិភ័យច្រើនដូចគ្នាពិសេសនៅ​ពេលស្ថានភាពសុខភាពយើងមិនល្អ ដូចជា៖

– កំពុងក្អួត ចង្អោរ ឬចាញ់កូនខ្លាញ់

– ប្រឈមហានិភ័យរលូតកូនខ្ពស់

– ប្រឈមបញ្ហាអំឡុងពេលពពោះ ដូចជា សុកចាក់ចូលជញ្ជាំងស្បូន (Placental abruption) ឬប្រឈមបញ្ហាសម្រាលមិនគ្រប់ខែជាដើម។

ហេតុនេះ មុនសម្រេចចិត្តធ្វើអ្វីមួយអំឡុងពេលពពោះ ស្រីៗគ្នាយើងចាំបាច់ត្រូវពិភាក្សាឲ្យបានច្បាស់ជាមួយវេជ្ជបណ្ឌិត ឬអ្នកជំនាញព្យាបាលដោយម៉ាស្សា ដើម្បីប្រាកដថា​ទាំងយើងផ្ទាល់ និងអូនៗក្នុងផ្ទៃ​សុទ្ធតែមានសុខភាពល្អ។

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Pregnancy Massage

កំណែ​ប្រែបច្ចុប្បន្ន

04/08/2020

អត្ថបទ​ដោយ សន សុភា

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

ស្រីៗ​ពេលពពោះងូត ឬត្រាំទឹកក្ដៅបានឬអត់? មានសុវត្ថិភាពដល់គភ៌ឬយ៉ាងណា?

ម៉ាក់ៗពពោះឆ្ងល់អត់ ហេតុអីពេទ្យត្រូវលូកមើលមាត់ស្បូនពេលជិតសម្រាល?


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ សន សុភា · កែ Aug 04, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម