backup og meta

សញ្ញាបញ្ជាក់ថាម៉ាក់ៗសល់កម្ទេចសុកក្នុងស្បូន ក្រោយសម្រាលកូន

សញ្ញាបញ្ជាក់ថាម៉ាក់ៗសល់កម្ទេចសុកក្នុងស្បូន ក្រោយសម្រាលកូន

ដំណាក់កាល​សម្រាល​កូន​ពិតជា​ឆ្លងកាត់​ការ​លំបាក និង​មាន​គ្រោះថ្នាក់​ច្រើន​ចំពោះ​សុខភាព​ស្ត្រី ហើយពេល​សម្រាល​ប្រសិនបើ​គ្រូពេទ្យ​មិនមានជំនាញច្បាស់លាស់ សម្អាត​មិន​បាន​ល្អ ក៏បង្ក​ជា​ហានិភ័យ​សុខភាព​ចំពោះ​ម៉ាក់​ៗ។

សញ្ញា​ដែល​បញ្ជាក់​ថា​គ្រូពេទ្យ​លូក​បារ​សម្អាត​មិន​ល្អ​នោះ ម៉ាក់​ៗ​មាន​ធ្លាក់ឈាម​ច្រើន​លើស​ពី ៣ ថ្ងៃ ហើយ​មាន​អាការៈ​ក្ដៅ​ខ្លួន រងារ ហើម​ជើង​ម្ខាង ទឹក​រម្អិលចេញពី​ទ្វារមាស​មាន​ក្លិនស្អុយ ឬ​ឈឺចាប់ នៅ​ក្នុង​ពោះ​កាន់​តែ​ខ្លាំង អាច​ជា​សញ្ញា​សល់​កម្ទេច​សុក​ក្នុង​ស្បូន។ នេះ​ជា​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត

ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន សែន​សុខ​រូប​នេះ​បន្ថែម​ទៀត​ថា ករណី​ធ្លាក់​ឈាម​ធ្ងន់ធ្ងរ ឬ​ហូរ​ឈាម​ជាប់​ជានិច្ច អាច​បណ្ដាល​មក​ពី​ការ​រហែក​នៅ​ក្នុង​ទ្វារមាស ឬ​ស្បូន ប៉ុន្តែ​មូលហេតុ​ញឹកញាប់​បំផុត​នៃ​ការ​ធ្លាក់​ឈាម​ធ្ងន់ធ្ងរ​ក្រោយ​សម្រាល គឺ​ដោយសារ​សំណល់​សុក។

លោក​បន្ត​ទៀត​ថា បើ​សុក ឬ​សូម្បី​តែ​កម្ទេច​តូច​មួយ​នៃ​សុក​​នៅ​សេសសល់​ក្នុង​ស្បូន​ហើយ តែង​នាំ​គ្រោះថ្នាក់​ជានិច្ច ហើយចាស់ៗ​តែង​តែ​គិត​ថា ករណី​នេះ​ជា​ការ​ទាស់​ក្រោយ​សម្រាល។ សញ្ញា​នៃ​ការ​បង្ក​រោគ​ក្នុង​ស្បូន (គ្រុន​ក្ដៅ ញាក់ ក្លិន​អាក្រក់​ពី​ទ្វារមាស) ត្រូវ​តែ​ប្រញាប់មកជួបគ្រូពេទ្យដើម្បីព្យាបាល និងសម្អាតម្ដងទៀត​ឲ្យ​ទាន់​ពេល​វេលា ទើបមិនគ្រោះថ្នាក់ដល់ជីវិត។

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

27/08/2020

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

លម្អិតពីករណីធ្លាក់ឈាមក្រោយសម្រាលទាំង ២ ប្រភេទ និងមូលហេតុ

ធ្លាក់ឈាមក្រោយសម្រាល ប្រើពេលយូរប៉ុនណាទើបអស់?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Aug 27, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម