backup og meta

ចង់ដឹងអត់ បើកូនមានទម្រង់បញ្ច្រាសជើង តើត្រូវសម្រាលយ៉ាងម៉េច?

ចង់ដឹងអត់ បើកូនមានទម្រង់បញ្ច្រាសជើង តើត្រូវសម្រាលយ៉ាងម៉េច?

ការ​ពពោះ​គឺជា​រឿង​មួយ​ដ៏​សែន​ពិបាក​សម្រាប់​ស្ត្រី ហើយ​នៅ​ពេល​កូន​ក្នុង​ផ្ទៃ​មាន​បញ្ហា​បញ្ច្រាស​ជើង ទៀត កាន់តែ​ធ្វើឲ្យ​ប្រឈមមុខ​នឹង​គ្រោះ​ថ្នាក់។ បើ​ម៉ាក់​ៗ​ណា​ជួប​ករណី​នេះ​ត្រូវ​ដឹង​ពី​វិធី​ត្រូវ​សម្រាល ព្រោះ​អាច​មាន​គ្រោះថ្នាក់​ខ្ពស់​ពេល​សម្រាល អាច​សម្រាល​មិន​ចេញ ឬ​ត្រូវ​ការ​វះកាត់។ លោក​វេជ្ជបណ្ឌិត ច័ន្ទ រស្មី ឯកទេស​សម្ភព និង​រោគ​ស្ត្រី បង្ហាញ​ពី​វិធី​សាស្ត្រ​សង្គ្រោះ​កូន​បញ្ច្រាស​ជើង​មុន ថ្ងៃ សម្រាល​ចូល​មក​ដល់​ដែល ភាសា​បច្ចេកទេស ហៅថា VME។

១- VME ជាអ្វី?

VME ពាក្យ​ពេញ​គឺ Version par Manœvre Externe ជា​ការ​បង្វិល​ប្ដូរ​ទី​តាំង​កូន​ក្នុង​ផ្ទៃ​ពេល មាន​ករណី​មិន​ប្រក្រតី ដើម្បី​សម្រួល​ការ​សម្រាល​កាន់​តែ​ងាយ។ ករណី​កូន​បញ្ច្រាស​ជើង ឬនៅ​ចំហៀង​ត្រូវតែ​បង្វិល​ក្បាល​ចុះ​ក្រោម ដើម្បី​សុវត្ថិភាព​ទាំង​ម៉ាក់​ៗ និង​កូន។ ទម្រង់ VME ចាំបាច់​ត្រូវ​ធ្វើ​មុន​ពេល ឈឺពោះកើត​កូន អាច​នៅ​ចន្លោះ​សប្ដាហ៍​ទី ៣៧។ សម្រាប់​កូន​ស្ថិត​ក្នុង​ស្ថានភាព​នេះ​ម៉ាក់​ៗ អាច​នឹង សម្រាល​ដោយ​វះ​កាត់​ពេល​ទម្រង់​បង្វិល​កូន​បរាជ័យ។

២- កត្តា​ចាំបាច់​ត្រូវ​ពិនិត្យ​ផ្ទៃពោះ

– ឆ្លុះ​អេកូ គឺជា​រឿង​ដ៏​ចាំបាច់ ព្រោះ​អាច​ដឹង​ស្ថាន​ភាព​កូន​ក្នុង​ផ្ទៃ ទីតាំង​សុក និង​បរិមាណ​ទឹកភ្លោះ។

– តាមដាន​បេះដូង​កូន គ្រូពេទ្យ​នឹង​ប្រើ​ឧបករណ៍​អេឡិចត្រូនិក ដើម្បី​តាមដាន​មើល ចង្វាក់​បេះដូង​កូន​ក្នុង​ផ្ទៃ​មុន និង​ក្រោយ​ពេល​បង្វិល ព្រោះ​អំឡុង​ពេល​បង្វិល​ក្បាល​កូន បើចង្វាក់​បេះដូង​លោត​នៅ​ចន្លោះ​ពី ១២០-១៦០ ដង/នាទី បញ្ជាក់​ថា​កូន​មាន​សុខភាព​ល្អ ប៉ុន្តែ​បើ​ចង្វាក់​បេះដូង​ប្រែប្រួល​មិន​ធម្មតា ការ​បង្វិល​ត្រូវ​តែ​បញ្ឈប់។

៣- ដំណាក់​កាល​បង្វិល​ក្បាល​ទារក

មុន​បង្វិល​គ្រូពេទ្យ​នឹង​ចាក់​ពពួក​ថ្នាំ Tocolytique (ថ្នាំ​ពន្យារ​កុំ​ឲ្យ​ឆាប់​កើត) ព្រោះ​ថ្នាំ​នេះ​ជួយ​ឲ្យ​ស្បូន មិន​សូវ​មាន​ចលនា ដើម្បី​បញ្ចៀស​ករណី​កន្ទ្រាក់​សាច់​ដុំ​ស្បូន។ ក្រោយ​ស្បូន​ឈប់​កន្ទ្រាក់ ពេទ្យ​នឹង​បង្វិល​កូន​ដោយ​ដាក់​ដៃ​ទាំង​ពីរ​លើ​ពោះ​ម៉ាក់​ៗ ដៃ​ម្ខាង​នៅ​ក្បាល​កូន និង​ម្ខាង​ទៀត​នៅ​លើ​ត្រគាក​រួច រុញ​ច្រាន និង​អូស​បង្វិល​ក្បាល​កូន​មក​ទី​តាំង​ត្រឹម​ត្រូវ​វិញ។ ករណី​នេះ​ម៉ាក់​អាច​នឹង​ឈឺចាប់​ខ្លាំង បើ ស្បូន​កន្ដ្រាក់។ បើ​មុន​ចាប់ផ្ដើម​បង្វិល ចង្វាក់ បេះដូង​កូន​ធ្លាក់​ចុះ នោះ​នឹង​ឈប់​បង្វិល​ភ្លាម ចៀសវាង ផល​វិបាក​ទៅ​ថ្ងៃ​មុខ។ ការ​បង្វិល ឬ​ទម្រង់ VME ត្រូវ​ធ្វើ​នៅ​មន្ទីរពេទ្យ​ដោយ វេជ្ជបណ្ឌិត​ឯកទេស/ជំនាញ ផ្នែក​សម្ភព និង​រោគស្រ្តី ព្រោះ​សម្រាល​ដោយ​វះកាត់​អាច​ធ្វើ​ឡើង​បាន​ភ្លាម​ៗ បើ​មាន​ករណី​បន្ទាន់​ណា​មួយ​កើត​ឡើង។

ករណី​ការ​បង្វិល​មិនទាន់​ធ្វើ​បាន គ្រូពេទ្យ​អាច​នឹង​ប្រើ​ថ្នាំ​ស្ពឹក​ជំនួយ​ឲ្យ​ម៉ាក់​ៗ​អាច​ទ្រាំ​ឈឺ​ចាប់ ព្រម ទាំង​មាន​អត្រា​ជោគជ័យ​ខ្ពស់​ក្នុង​ការ​បង្វិល។

៤- ការ​ថែទាំ​ក្រោយ​ការ​ព្យាបាល

ក្រោយ​ដំណាក់​កាល​បង្វិល​ជោគជ័យ​ទាំង​ម៉ាក់​ៗ និង​កូន​ត្រូវ​តាមដាន​សុខភាព​បន្ថែម​ពី​គ្រូពេទ្យ​ជំនាញ ដើម្បី​ដឹង​ពី​ចលនា​កម្រើក ឬ​ស្ថានភាព​មិន​ប្រក្រតី​ណាមួយ។

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

03/09/2020

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

កូនអត់បង្វិលក្បាល អាចបង្វិលពីក្រៅបានអត់? មកពីអ្វីបានកូនបែបនេះ?

ម៉ាក់ៗមានកូនបញ្ច្រាស មកពីអ្វី? អាចសម្រាលធម្មជាតិបានទេ?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Sep 03, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម