ឆ្លងមេរោគ ម្ដាយឈឺពេលពពោះ ឈាមកកក្រោយសុក ឬសុកពាំងមាត់ស្បូន សុទ្ធតែជាមូលហេតុចម្បងនៃបញ្ហាចុះខ្សោយរបស់ទារកក្នុងផ្ទៃ។ ការលូតលាស់មានបញ្ហារបស់ទារកក្នុងផ្ទៃ ជាភាពចុះខ្សោយនៃទារក ដែលវាពេលជូនកាលមានសភាពស្រួចស្រាវ ឬរ៉ាំរ៉ៃ ដែលទាមទារឲ្យមានការព្យាបាលជាបន្ទាន់។ នេះបើតាមការឲ្យដឹងរបស់មន្ទីរពេទ្យ កាល់ម៉ែត ។
បញ្ហាភាពចុះខ្សោយនៃអាអូនក្នុងផ្ទៃត្រូវបានពេទ្យចែកចេញជា ២ សំខាន់ គឺ ភាពចុះខ្សោយរ៉ាំរ៉ៃ (កើតឡើងពេលពពោះ រកឃើញដោយអេកូសាស្ត្រ) និងភាពចុះខ្សោយស្រួចស្រាវ (កើតមានក្នុងពេលសម្រាល កើតមានពេលដែលទារកខ្វះអុកស៊ីសែនធ្ងន់ធ្ងរ)។ ចំពោះបញ្ហាចុះខ្សោយ នៃទារកក្នុងផ្ទៃនេះ មានការវិវត្ត ៣ដំណាក់កាលសំខាន់ៗដូចជា៖
ដំណាក់ទី១- ដំណាក់កាលនេះមិនមានប៉ះពាល់ដល់ខួរក្បាលទារកទេ ដែលការវិវត្តនៃភាពខ្សោយរបស់ទារកនឹងបាត់ក្នុងរយៈពេល ២៤-៤៨ ម៉ោង។
ដំណាក់ទី២- បញ្ហាភាពខ្សោយរបស់ទារកនឹងបាត់ក្នុងរយៈពេល ១ សប្ដាហ៍។ ទារកអាចប៉ះពាល់ដល់ខួរក្បាលក្នុងកម្រិតតិច។
ដំណាក់ទី៣- មានលក្ខណៈធ្ងន់ធ្ងរជាមួយអត្រាស្លាប់ខ្ពស់។
ប្រសិនបើកូនមានបង្ហាញសញ្ញា លូតលាស់មិនគ្រប់គ្រាន់ សរសៃឈាមទារកមិនប្រក្រតី មានចេញលាមកព្រៃក្នុងទឹកភ្លោះ ឬភាពចុះខ្សោយនៃខួរក្បាល ពេទ្យសន្និដ្ឋានបានថា អាអូនក្នុងផ្ទៃមានបញ្ហាចុះខ្សោយហើយ។
ចំពោះការព្យាបាលបញ្ហានេះត្រូវធ្វើទៅតាមមូលហេតុ និងរោគសញ្ញារបស់ទារក។ ដូចនេះហើយ ម៉ាក់ៗត្រូវតាមដានសុខភាពតាមការណែនាំរបស់គ្រូពេទ្យឲ្យបានទៀងទាត់ ដើម្បីចៀសវាងបញ្ហាផ្សេងៗ ជាពិសេសអំឡុងពេលជិតសម្រាល។
[embed-health-tool-pregnancy-weight-gain]