backup og meta

វ៉ាក់សាំងប៉ុន្មានមុខនេះមិនគួរចាក់អំឡុងពេលពពោះ អាចបណ្ដាលឲ្យ​ពិការ​អវយវៈ​កូន

វ៉ាក់សាំងប៉ុន្មានមុខនេះមិនគួរចាក់អំឡុងពេលពពោះ អាចបណ្ដាលឲ្យ​ពិការ​អវយវៈ​កូន

ការ​ចាក់​វ៉ាក់សាំង​ពិតជា​សំខាន់​ខ្លាំង​ណាស់ សម្រាប់​មនុស្ស​គ្រប់​រូប ហើយ​ជា​ពិសេស​ទៅ​ទៀត​នោះ​គឺ​សម្រាប់​ស្រ្តី​កំពុង​មាន​ផ្ទៃពោះ។ ប៉ុន្តែ​វ៉ាក់សាំង​ខ្លះ​មិន​អាច​ចាក់​បាន​ឡើយ ក្នុង​អំឡុង​ពេល​នេះ ព្រោះ​អាច​មាន​គ្រោះថ្នាក់​ដល់​កូន។ នេះ​ជា​ការ​លើក​ឡើង​របស់​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត

លោក​វេជ្ជបណ្ឌិត​ដែល​ជា​ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន សែន​សុខ បាន​ឲ្យ​ដឹង​ទៀត​ថា ចាក់វ៉ាក់សាំង​ដែល​មិន​គួរ​ចាក់​អំឡុង​ពេល​មាន​ផ្ទៃពោះ​នោះ ត្រូវ​ចាក់​មុន​ពេល​មាន​វិញ ទើប​មិន​បង្ក​ផល​ប៉ះពាល់​ដល់​ការ​វិវត្តន៍​ផ្សេង​ៗ​របស់​កូន។ ខាង​ក្រោម​នេះ​ជាវ៉ាក់សាំង​ដែល​មិន​គួរ​ចាក់ និង​ផល​ប៉ះពាល់។

– វ៉ាក់សាំង​ជំងឺ​អុតស្វាយ

– រើម

– វ៉ាក់សាំង​ស្រឡទែន កញ្ជ្រឹល

ពីព្រោះ​វ៉ាក់សាំង​ទាំង​នោះ​អាច​បង្ក​ឲ្យ​កូន​ក្នុង​ផ្ទៃ​ពិការ​អវយវៈ​ផ្សេងៗ​ដូចជា ត្រចៀក ភ្នែក បេះដូង ដៃ ជើង និង​ខួរក្បាល។ ដូច្នេះ​ហើយ​ប្រសិនបើ​ត្រូវ​រៀប​ចំ​គម្រោង​យក​កូន​ជា​មុន និង​ត្រូវ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ ហើយ​គេ​នឹង​ណែនាំ​វ៉ាក់សាំង​ណា​ល្អ​ដែល​គួរ​ចាក់​មុន អំឡុង និង​ក្រោយ​ពពោះ។

មុន​ពេល​មាន​ផ្ទៃ​ពោះ​បើ​ចង់​ចាក់​វ៉ាក់សាំង​អស់​ទាំង​នោះ គួរ​ចាក់​មុន​ពេល​មានផ្ទៃ​ពោះ​ច្រើន​ជាង ១ ខែ​ឡើង​ទៅ។ ដូចនេះ​មុន​សម្រេចចិត្ត​ចាក់​វ៉ាក់សាំង​ណា​មួយ​សូម​កុំភ្លេច​ប្រឹក្សា​យោបល់​ជាមួយ​គ្រូពេទ្យ​ឯកទេស​ជាមុន​សិន។

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

14/09/2020

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ម៉ាក់ៗចាក់វ៉ាក់សាំងផ្ដាសាយពេលពពោះ អាចជួយការពារដល់កូនកើតបាន ៦ ខែ

មកដឹងពីប្រភេទវ៉ាក់សាំង ស្រីៗត្រូវចាក់មុនពេលពពោះ និងពេលពពោះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Sep 14, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម