backup og meta

បញ្ហា ៥ យ៉ាង ម៉ាក់ៗឆ្អើរភ្លើងក្រោយសម្រាល ច្បាស់ជាជួបប្រទះ

បញ្ហា ៥ យ៉ាង ម៉ាក់ៗឆ្អើរភ្លើងក្រោយសម្រាល ច្បាស់ជាជួបប្រទះ

បើ​តាម​ចាស់ៗ​បុរាណ បន្ទាប់​ពី​សម្រាល​រួច តម្រូវ​ឲ្យ​ម៉ាក់ និង​ទារក​ឆ្អើរ​ភ្លើង ជា​របៀប​សាមញ្ញ ដើម្បី​រក្សា​កម្ដៅ ព្រោះ​ទារក​ទើប​នឹង​កើត​មិន​អាច​ទ្រាំ​នឹង​អាកាសធាតុ​ត្រជាក់​ខាង​ក្រៅ​ពោះ​ម្ដាយ​បាន និង​ការពារ​មិន​ឲ្យ​ម៉ាក់ៗ ឬ​កូន​ឈឺ។ កាល​ពី​មុន ការ​ឆ្អើរ​ភ្លើង​ក៏​ជួយ​កាត់​បន្ថយ​ក្លិន​ឆ្អាប​របស់​ឈាម​ក្រោយ​សម្រាល​បាន ប៉ុន្តែ​វា​អាច​ប៉ះពាល់​ខ្លាំង​ទៅ​ដល់​សុខភាព​ទាំង​ម្ដាយ និង​កូន​វិញ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត សឿច័ន្ទ វិសាល ឯកទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី។

តើ​ការ​ឆ្អើរ​ភ្លើង មាន​ផល​ប៉ះពាល់​អ្វី​ខ្លះ?

១. ផ្សែង​ដែល​ចេញ​ពី​ភ្លើង​មាន​ជាតិ ឧស្ម័នកាបូនម៉ូណូសុីដ (CO)  និង កាបូនឌីអុកសុីត (CO2)  អាច​ធ្វើ​ឲ្យ​ពុល​ម៉ាក់ និង​អា​អូន អាច​ធ្វើ​ឲ្យ​ស្ទះ​ផ្លូវ​ដង្ហើម​ទារក បណ្ដាល​ឲ្យ​ស្លាប់​បាន និង​បង្ក​ជា​ជំងឺ​រលាក​សួត​ទាំង​ម្ដាយ​ និង​កូន​បាន។

២. កម្ដៅ​ចេញ​ពី​ការ​ឆ្អើរ មិន​ស្មើ​សាច់ គ្រប់​ទី​តាំង អាច​ធ្វើ​ឲ្យ​រលាក​ស្បែក ពិសេស​ស្បែក​អា​អូន​នៅ​ខ្ចី ដែល​ងាយ​នឹង​រលាក​ដោយ​កម្ដៅ។

៣. អណ្ដាត​ភ្លើង​អាច​ឆាប​ឆេះ គ្រែ មុង​ភួយ កន្ទេល គ្រោះ​ថ្នាក់​ដល់​ទាំង​ម៉ាក់ និង​អា​អូន។

៤. សីតុណ្ហភាព​ចេញ​ពី​ភ្លើង​ឆ្អើរ ម្ដង​ខ្លាំង ម្ដង​តិច ផ្លាស់​ប្ដូរ​សីតុណ្ហភាព​លឿន​បែប​នេះ អាច​ធ្វើ​ឲ្យ​ខ្លួន​ប្រាណ​ម៉ាក់​ៗ​កាន់តែ​ខ្សោយ ហត់​អស់ កម្លាំង

៥. កម្អែល​ផ្សែង​ដែល​មក​ប៉ះ​ខ្លួន​ប្រាណ​ម៉ាក់ៗ និង​អា​អូន បូក​រួម​ទាំង​ការ​បែក​ញើស​ដោយ​កម្ដៅ និង​ធ្វើ​ងាយ​ឆ្លង​មេរោគ​លើ​ស្បែក បើ​ព្យាបាល​មិន​ទាន់​អាច​មេរោគ​ចូល​ក្នុង​ឈាម។

វេជ្ជបណ្ឌិត​ជំនាញ​សម្ភព​រូប​នេះ​ថា សរុប​មក ការ​ឆ្អើរ​ភ្លើង​សម្រាប់​ម៉ាក់ និង​ទារក​ក្រោយ​សម្រាល វា​សម​ស្រប​ចំពោះ​សម័យ​បុរាណ​ប៉ុណ្ណោះ។ ការ​ឆ្អើរ​ភ្លើង​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​ជា​ច្រើន យក​ល្អ​ម៉ាក់ៗ​គូរ​តែ​ជ្រើស​រក​វិធី​រក្សា​កម្ដៅ​ខ្លួន​ល្អ ហើយ​មាន​សុវត្ថិភាព​ទាំង​ខ្លួន និង​កូន៖

– ពាក់​ខោ​អាវ​ដៃ​វែង ជើង​វែង  ពាក់ស្រោមដៃជើង នៅក្នុងបន្ទប់ចៀសវាងខ្យល់ត្រជាក់

– ប្រើ​ប្រាស់ ម៉ាស៊ីនកម្ដៅ/ត្រជាក់ ជ្រើសរើសសីតុណ្ហភាពឲ្យបានសមស្រប

– ញ៉ាំ​អាហារ​ដែលមាន​សារធាតុ​ចិញ្ចឹម​បាន​គ្រប់​គ្រាន់

– ត្រូវ​ឆាប់​ធ្វើ​ចលនា ដើរ បន្ទាប់ពីសម្រាល ដើម្បីសរីរាង្គធ្វើចលនា និងបង្កើន​កម្ដៅ​ក្នុងខ្លួន

– មិនត្រូវតមងូតទឹកទេ ម៉ាក់ៗ គួរធ្វើអនាម័យខ្លួនឲ្យបានស្អាត (ងូតទឹក កក់សក់ ជាមួយទឹកក្ដៅឧណ្ហៗ…)។ល។

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

15/09/2020

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

ស្រីៗពពោះញ៉ាំបន្លែផ្លែឈើច្រើន ជួយការពារពីជំងឺបម្រុងក្រឡាភ្លើង

សម្រាល​កូនរួចកុំអាំងភ្លើង​ តែ​មាន​ថ្នាំ​អាច​ជួយ​ឲ្យ​ឆាប់​រឹងមាំ​វិញ​បាន​ (វីដេអូ)


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Sep 15, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម