backup og meta

បញ្ហាទឹកភ្លោះទាំង ៥ នេះ អាចមានគ្រោះថ្នាក់ដល់ម្ដាយ និងកូន

បញ្ហាទឹកភ្លោះទាំង ៥ នេះ អាចមានគ្រោះថ្នាក់ដល់ម្ដាយ និងកូន

ទឹកភ្លោះមានតួនាទីជួយ​ការពារ​កូន​ក្នុង​ពោះ​ពីការ​ប៉ះ​ទង្គិច​ផ្សេងៗ រក្សា​​សីតុណ្ហភាព​របស់​គភ៌ ការពារ​កូន​ពី​ជាតិ​ពុល ឬ​ការ​បង្ក​រោគ​ផ្សេងៗ និង​ជួយ​ឲ្យ​សរីរាង្គ​ទារក​លូត​លាស់​បាន​ល្អ។ តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ស្ត្រី​កំពុង​ពពោះ​ទាំងអស់​ត្រូវដឹង​ពី​ស្ថានភាព​ខ្លួន និង​តាមដាន​ពី​ការ​វិវត្តន៍​នៃ​ទឹកភ្លោះ ព្រោះ​ដើម្បី​ដឹង​ថា កូន​ក្នុង​ផ្ទៃ​មាន​សុវត្ថិភាព​ដែរ​ឬ​ទេ។

លោក​បន្ត​ទៀត​ថា បញ្ហា​ទឹកភ្លោះ​មិន​ប្រក្រតី​ដែល​ស្ត្រី​តែង​ជួប​ប្រទះ​នៅ​ពេល​បច្ចុប្បន្ន​នេះ អាច​នាំ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ទាំង​ខ្លួន​ឯង និង​កូន។ ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន​ សែន​សុខ បញ្ជាក់​ថា ទឹក​ភ្លោះ​ដែល​កូន​រស់នៅ​នោះ បាន​កើតឡើង​តាំងពី​សប្ដាហ៍​ដំបូង​នៃ​ការ​មាន​គភ៌ មាន​លក្ខណៈ​ជា​សន្ទះ​ស្ដើង​ថ្លា ២ ជាន់ រយៈពេល​រីក​ធំធាត់​របស់​ទារក ថង់​ទឹក​ភ្លោះ​នឹង​ពង្រីក​មាឌ​ធំ​ឡើង និង​មាន​ទឹក​នៅ​ខាងក្នុង។ ទឹកភ្លោះ​កើត​ចេញ​ពី​ទឹករងៃ និង​ឈាម​របស់​យើង​ដែល​ជ្រាបចូល​តាមរយៈ​សុក​ត​មកពី​វត្ថុ​រាវ​ជ្រាបចូល​តាមរយៈ​ស្បែក​របស់​ទារក​ក្នុង​ផ្ទៃ។ ខាងក្រោម​នេះ​គឺជា​បញ្ហា​ទឹកភ្លោះ​ដែល​ច្រើន​កើត​លើ​អ្នក​កំពុង​ពពោះ​មួយ​ចំនួន៖

១- ទឹក​ភ្លោះ​ល្អក់

ជា​ធម្មតា​ទឹក​ភ្លោះ​មាន​ពណ៌​ស​ថ្លា ឬ​លឿង​ស្រាល តែ​បើ​មើល​អេកូ​ឃើញ​​ទឹក​ភ្លោះ​មាន​ពណ៌​ស ឬ​ខាប់ ជា​សញ្ញា​គ្រោះថ្នាក់​ហើយ។ ទឹក​ភ្លោះ​ខាប់​ជា​សញ្ញា​​បញ្ជាក់​ថា ទារក​ក្នុង​ផ្ទៃ​ខ្សោយ ឬ​អាច​មក​ពី​កូន​លើស​ខែ ធ្វើ​ឲ្យ​ទឹក​ភ្លោះ​រីង​ខាប់ ហើយ​កូន​ពិបាក​ធ្វើ​ចលនា ដកដង្ហើម ហើយ​ការ​បញ្ជូន​អុកស៊ីសែនទៅ​ចិញ្ចឹម​កូន​មិន​គ្រប់ សុខភាព​កូន​ក៏​ចុះ​ខ្សោយ​អាច​ស្លាប់​ក្នុង​ពោះ​​ក៏​មាន។ ក្នុង​នោះ​ដែរ បើ​ទារក​មាន​ជុះ​អាចម៍​ព្រៃ ក៏​ជា​មូលហេតុ​ធ្វើ​ឲ្យ​ទឹក​ភ្លោះ​ប្រែ​ជា​ខាប់​ដែរ។

២- ទឹក​ភ្លោះ​តិច

រយៈពេល​ ៣ ខែ​ដំបូង​ប្រសិន​បើ​រក​ឃើញ​ថា​មាន​ទឹក​ភ្លោះ​តិច មាន​ន័យ​ថា​កូន​លូត​លាស់​ខុស​ប្រក្រតី អាច​កូន​ក្នុង​ផ្ទៃ​គ្មាន​តម្រង​នោម ឬ​គ្មាន​ក្រលៀន មិន​អាច​នោម​បាន​នោះ​ទេ។

៣- ទឹក​ភ្លោះ​ច្រើន

មាន​ន័យ​ថា​កូន​ក្នុង​ពោះ​មិន​បាន​ផឹក​ទឹក​ភ្លោះ​នោះ​ទេ ធ្វើ​ឲ្យ​ចាល់​បរិមាណ​ទឹកភ្លោះ​ ពោះ​ម៉ាក់​ៗ​ធំ​ខុស​ធម្មតា កូន​សម្រាល​មុន​កំណត់ កូន​អត់​មាន​ក្រពះ មាន​បំពង់​រំលាយ​អាហារ ឬ​ស្ទះ​ពោះវៀន។

៤- ទឹក​ភ្លោះ​រីង

បញ្ហា​នេះ​កើត​ឡើង​ដោយសារ​កូន​ចាស់​ខែ​លើស​ពី ៤១ សប្ដាហ៍។ ចំណែក​មូលហេតុ​គឺ​រយៈពេល​តាំងពី​ថ្ងៃ​ពពោះ​រហូត ៩ ខែ ១០ ថ្ងៃ​គឺជា​វេលា​ដែល​ទឹក​ភ្លោះ​កកើត ហើយ​ក្រោយ​ពី​នោះ​វា​លែង​ផលិត​ទៀត។

៥- បែក​ទឹក​ភ្លោះ​មុន​កំណត់

ការ​បែក​ទឹកភ្លោះ​អាច​កើត​មាន​ទាំង​ពេល​គភ៌​មិន​ទាន់​គ្រប់ខែ (មុន ៣៧ សប្ដាហ៍) និង​ពេល​គភ៌​គ្រប់​ខែ ជា​បញ្ហា​ជួប​ញឹកញាប់។ ក្នុង​ករណី​ដែល​ម្ដាយ​មិន​បាន​ចាប់​អារម្មណ៍​លើ​ការ​បែក​ទឹកភ្លោះ ឬ​ជ្រាប​ទឹកភ្លោះ​មុន​ពេល​សម្រាល​អាច​បង្ក​ផល​ប៉ះពាល់​ទៅ​លើ​សុខភាព​ទាំង​ខ្លួន និង​កូន។ មូលហេតុ​មកពី​ការ​បង្ក​រោគ ការ​រីក​តឹង​នៃ​ស្បូន ឬ​ការ​ប៉ះទង្គិច​។

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

23/09/2020

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ស្រីៗកូនដំបូងត្រូវដឹង បើបែក​ទឹកភ្លោះ ​គ្រោះ​ថ្នាក់​អត់?

ម៉េចបានទឹកភ្លោះច្រើន មានគ្រោះថ្នាក់ទៅវិញ?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Sep 23, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម