backup og meta

គ្រាន់ឆ្លងពពួកប៉ារ៉ាស៊ីតម៉្យាងនេះ អាចប៉ះពាល់គភ៌បណ្ដាលឲ្យស្លាប់ក្នុងពោះ

គ្រាន់ឆ្លងពពួកប៉ារ៉ាស៊ីតម៉្យាងនេះ អាចប៉ះពាល់គភ៌បណ្ដាលឲ្យស្លាប់ក្នុងពោះ

សុខភាព​របស់​ម៉ាក់ៗ​ពពោះ មិន​រឹង​មាំ​ដូច​សុខភាព​របស់​យើង​ធម្មតា​ទេ ព្រោះ​អំឡុង​ពេល​ពពោះ​ប្រព័ន្ធ​ការពារ​រាងកាយ​របស់​ម៉ាក់ៗ​ចុះ​ខ្សោយ ជា​ហេតុ​អាច​ធ្វើ​ឲ្យ​ងាយ​ឆ្លង​មេរោគ និង​កើត​ជំងឺ​​នានា។ បើ​ម៉ាក់​ៗ​ពពោះ​ឆ្លង​មេរោគ ឬ​ពពួក​ប៉ារ៉ាស៊ីត វា​អាច​បង្ក​គ្រោះ​ថ្នាក់​ធ្ងន់​រហូត​ប៉ះពាល់​អា​អូន​ក្នុង​ផ្ទៃ​បាន ជា​ពិសេស​ពពួក​ប៉ារ៉ាស៊ីត Toxoplasma gondii

Toxoplasma gondii ជា​ប៉ារ៉ាស៊ីត ដែល​រស់​នៅ​ច្រើន​ក្នុង​ពោះ​វៀន​សត្វឆ្មា ហើយបញ្ចេញ​មក​ក្រៅ​តាម​លាមក​ឆ្មា សត្វ​ឆ្កែ និង​រស់​នៅ​ក្នុង​ចំណី​អាហារ។ វា​ក៏​ឆ្លង​មក​មនុស្ស​តាម​រយៈការ​ញ៉ាំ​សាច់​សត្វ​ឆ្មា ឆ្កែ ដែល​មិន​បាន​ចម្អិនឆ្អិន​ល្អ ញ៉ាំ​ចំណី​អាហារ​មិន​ស្អាត ហើយ​វា​ក៏​អាច​ឆ្លង​តាម​​ការ​ប៉ះពាល់​ជាមួយ​សត្វ​ចិញ្ចឹម​ដូច​ឆ្កែ​ឆ្មា​ជាដើម។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​លោក​វេជ្ជបណ្ឌិត សឿ ច័ន្ទវិសាល ឯក​ទេស​ផ្នែក​រោគ​ស្ត្រី និង​សម្ភព។

ក្នុង​ករណី ម៉ាក់​ៗ​ពពោះ​ឆ្លង​ប៉ារ៉ាស៊ីត​នេះ លទ្ធភាព​អាច​ឆ្លង​ទៅ​កូន​ក្នុង​ផ្ទៃ នៅ​ត្រី​មាស​ទី​១ ប្រហែល ១៥% ត្រីមាស​ទី២ ៣០% និង​ត្រី​មាស​ទី​៣ ៦០% ហើយ​វា​ក៏​ផ្ដល់​ផល​វិបាក​ច្រើន​ដល់​អា​អូន​ក្នុង​ពោះ​មិន​តិច​ដែរ៖

– អាច​ឲ្យ​រលូត​កូន កូន​ស្លាប់​ក្នុង​ពោះ

– ពេល​កូន​កើត​មក​អាច​នឹង​មាន​ជំងឺ រលាក​ស្រោម​ខួរក្បាល ភ្នែក​ខ្សោយ​មើល​មិន​ច្បាស់ ឬ​អាច​ខ្វាក់​ភ្នែក ស្ដាប់​មិន​បាន​ល្អ ខ្សោយ​បញ្ញា​ស្មារតី ទឹក​ដក់​ក្នុង​ខួរ​ក្បាល និង​ជំងឺ​សរសៃ​ប្រសាទ (ជំងឺ​ឆ្កួត​ជ្រូក)។ល។

ចំពោះ​ប៉ារ៉ាស៊ីត​នេះ នៅ​មិន​ទាន់​មាន​វ៉ាក់សាំង​ការពារ​នៅ​ឡើយ​ទេ​មក​ដល់​ពេល​នេះ។ ទោះ​យ៉ាង​នេះ​ក្ដី ម៉ាក់ៗ​ពពោះ អាច​បង្ការ​ខ្លួន​ពី​ការ​ឆ្លង​ប៉ារ៉ាស៊ីត​នេះ​បាន​ដោយ​៖

១. ចំណី​អាហារ​ត្រូវ​ចម្អិន​ឲ្យ​ឆ្អិន​ល្អ​មុន​នឹង​ញ៉ាំ

២. លាង​សម្អាត​បន្លែ​ផ្លែ​ឈើ ត្រាំ​ទឹក​លាយ​ជាមួយ​អំបិល ​៣០​នាទី

៣. លាង​ដៃ​នឹង​សាប៊ូ​មុន​ញ៉ាំ​ចំណី

៤. លាង​សម្អាត​របស់​របរ​ប្រើ​ប្រាស់​នៅ​ផ្ទះ​បាយ​ជាមួយ​សាប៊ូ​ឲ្យ​ស្អាតៗ

៥. ជាពិសេស ត្រូវ​កាត់​បន្ថយ ឬ​កុំ​ប៉ះពាល់​ជាមួយ​សត្វ​ចិញ្ចឹម​ដូច​ជា ឆ្កែ ឆ្មា ចាប…តែ​បើ​ប៉ះពាល់​ហើយ ត្រូវ​សម្អាត​ដៃ​ជាមួយ​សាប៊ូ បន្ទាប់​ពី​ប៉ះពាល់​រួច។

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

28/09/2020

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

របស់ក្នុងផ្ទះទាំងនេះ គួរសម្អាតជាប្រចាំ ចៀសវាងតោងជាប់មេរោគ

ពពោះ ឆ្លងមេរោគតេតាណូសប្រឈមផលប៉ះពាល់ដល់ជីវិតទាំងម្ដាយ និងកូន


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Sep 28, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម