backup og meta

ហេតុអីស្ត្រីសម្រាលកូនដោយវះកាត់ មានអាការៈឈឺស្បូនជាងសម្រាលធម្មជាតិ?

ហេតុអីស្ត្រីសម្រាលកូនដោយវះកាត់ មានអាការៈឈឺស្បូនជាងសម្រាលធម្មជាតិ?

ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ!

មាន​ម៉ាក់​ៗ​មួយ​ចំនួន​ក្រោយ​សម្រាល​កូន​រួច​មាន​អាការៈ​ឈឺ​ចុកចាប់ស្ទើរគ្រប់ផ្នែកលើរាងកាយ ហើយ​អ្នក​ខ្លះ​ទៀត​ក្រោយ​សម្រាល​ហើយ​ក៏​មាន​តែ​ទទួល​រង​ភាព​ឈឺចាប់​ផ្នែក​ខាង​ក្នុង​មួយ​ដំណាក់កាលទៀត​ដែរ នោះ​គឺ​ឈឺ​ស្បូន។

វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ឲ្យ​ដឹង​ថា ការឈឺនេះដោយសារការកន្ទ្រាក់ស្បូនដោយឯងឯង ហើយសម្រាប់​ម៉ាក់​ៗ​សម្រាល​កូន​ទី ១ មិន​សូវ​ជា​ជួប​បញ្ហា​ឈឺ​ស្បូន ដូច​កាល​កូន​ទី២ ឬទី៣ ​ឡើយ។ អាការៈ​ឈឺចាប់​ស្បូន​នេះ គឺ​បណ្ដាល​មកពី​ស្បូន​មិន​សូវ​រីក ឬ​យឺត ពេលសម្រាល ហើយ​សម្រាប់​អ្នក​វះកាត់ រឹតតែ​ជួប​ប្រទះ​បញ្ហានេះច្រើន​ទៅ​ទៀត។

នៅ​មាន​មូលហេតុ ២ យ៉ាង​ផ្សេង​ទៀត​ដែល​បណ្ដាល​ឲ្យ​ឈឺចាប់​ស្បូន​នោះ ទី​១ ដោយសារ​ស្បូន​កន្ទ្រាក់ និង​ទី២ ដោយសារ​ស្បូន​ត្រលប់​ទៅ​រក​សភាព​ដើម​វិញ ក្រោយ​ពី​សម្រាល​កូន​រួច។ ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​ នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន សែន​សុខ​ បន្ត​ទៀត​ថា អាការៈ​ឈឺចុក​ចាប់​ស្បូន​នេះ​មាន​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ យ៉ាង​ច្រើន ១ សប្ដាហ៍ ហើយ​ទោះ​ជា​មិន​ប្រើប្រាស់​ថ្នាំ​ក៏​អាច​បាត់​ទៅ​វិញ​ដោយ​ឯកឯង​ដែរ តែ​អ្នក​ខ្លះ​មិន​អាច​ទ្រាំ​ឈឺចុកចាប់​បាន​ត្រូវ​ប្រើ​ថ្នាំ​ជំនួយ។ សម្រាប់​អ្នក​វះកាត់​សម្រាល​ឈឺ​ជាង​អ្នក​សម្រាល​ធម្មជាតិ ព្រោះ​ស្បូន​ត្រូវ​រង​មុខ​កាំបិត តាំងពីស្រទាប់​ស្បែក​ពោះ ឬ​ស្រទាប់​ផ្សេង​ៗ​ទៀត​ដូចជា​ខ្លាញ់ សាច់ សុទ្ធតែ​ត្រូវ​ដេរ​ភ្ជាប់​ឡើង​វិញ​ទាំងអស់។

ដូចនេះ​មុន​ពេល​សម្រាល​វះកាត់ ពេទ្យ​នឹង​ចាក់​ថ្នាំ​ស្ពឹក​សិន ដើម្បី​ឲ្យ​ដំណើរ​ការ​វះ​គ្មាន​ការ​ឈឺ​ចុកចាប់ ហើយ​ក្រោយ​អស់​ជាតិ​ថ្នាំ​ស្ពឹក ១ ថ្ងៃ អាការៈ​ឈឺចាប់តាម​មុខ​របួស​វះ ស្បូន និង​ឈឺ​ផ្ទៃ​ខាង​ក្នុង​ដែល​មាន​ស្នាម​ដេរក៏​លេចឡើង​ផ្ទួន​ៗ​គ្នា ធ្វើឲ្យ​យើង​មាន​អារម្មណ៍​កាន់តែ​ឈឺ​ខ្លាំង​ឡើង។

វេជ្ជបណ្ឌិត​រូប​នោះ​បាន​បន្ថែម​ទៀត​ថា ព្រោះ​តែ​សង្កេត​ឃើញ​វះកាត់​សម្រាល​មាន​អត្រា​គ្រោះថ្នាក់​ផ្សេង​ៗ និង​ភាព​ឈឺ​ចុកចាប់​​ច្រើន​ទាំង​អំឡុង និង​ក្រោយ ទើប​គ្រូពេទ្យ​តែងតែ​លើក​ទឹក​ចិត្ត​ឲ្យ​ស្ត្រី​ពពោះ​ទាំងអស់​សម្រាល​តាម​ធម្មជាតិ​ឲ្យ​អស់​លទ្ធភាព​សិន ចាំ​គិត​ជម្រើស​មុខ​កាំបិត។

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

05/10/2020

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

មូលហេតុបណ្ដាលឲ្យឈឺឆ្អឹងខ្នង ក្រោយវះកាត់សម្រាលកូន

វះកាត់សម្រាលកូនប៉ុន្មានថ្ងៃ ទើបមុខរបួសជាសះស្បើយ?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Oct 05, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម