backup og meta

ទម្លាប់ញ៉ាំអាហារនេះ សក្តិសម​បំផុតបើគ្នាយើង​កំពុង​ពពោះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សន សុភា · កែ Oct 02, 2020

    ទម្លាប់ញ៉ាំអាហារនេះ សក្តិសម​បំផុតបើគ្នាយើង​កំពុង​ពពោះ

    ចង់​ទទួល​បាន​របប​អាហារ​មាន​តុល្យភាព​អំឡុង​ពេល​ពពោះ ស្រីៗ​គ្នា​យើង​ទាំង​អស់ គួរ​តែ​ចេះ​ថ្លឹង​ថ្លែង​អាហារ​គ្រប់​ប្រភេទ​ឲ្យ​បាន​ត្រឹម​ត្រូវ ​អត្ថបទ​ខាង​ក្រោម​នេះ នឹង​ជួយ​គ្នា​យើងយល់​ច្បាស់​ពី​អាហារ​ណា​ញ៉ាំ​ទៅ​មាន​សុខភាព​ល្អ ពិសេស​អំឡុង​ពេល​ពពោះ​តែ​ម្តង។

    ១- ពពោះគួរញ៉ាំអី្វខ្លះ?

    ដើម្បី​សុខភាព​ល្អ គ្នា​យើង​អាច​ញ៉ាំ​អាហារ​ណា​ដែល​គ្មាន​ជាតិ​ស្ករ ឬ​អាហារ និង​ភេសជ្ជៈ​មាន​ជាតិ​ស្ករ​តិច​តួច​បាន​ហើយ។

    ស្រីៗ​ពពោះ​អាច​ញ៉ាំ​អាហារ​ផលិត​ពី​សាច់​សត្វ ដែល​មាន​ជាតិ​ខ្លាញ់​ទាប​ដូចជា អាហារ​ស្ងោរ ឬ​សាច់​ចម្អិន​ឆ្អិន​ល្អ សាច់​មាន​ជាតិ​ខ្លាញ់​ទាប និង​សាច់​ត្រី​សម្បូរ​ខ្លាញ់ ទឹក​ដោះ​គោ​គ្មាន​ជាតិ​ខ្លាញ់ ក៏​ដូច​ជា​ផលិត​ផល​ផលិត​ពី​ទឹក​ដោះ​មួយ​ចំនួន​ដែល​បាន​សម្លាប់​មេរោគ​ត្រឹម​ត្រូវ។

    អំឡុង​ពេល​ពពោះ គ្នា​យើង​នៅ​តែ​មាន​ញ៉ាំ​បង្អែម និង​អាហារ​មាន​ខ្លាញ់​ឆ្អែត​បាន​ដដែល គ្រាន់​តែ​ត្រូវ​កម្រិត​បរិមាណ​ឲ្យ​សម​ល្មម ឬ​តិច​តូច​ទៅ​បាន​ហើយ។

    ក្រុមប្រឹក្សា​សុខភាព​ចំណី​អាហារ នៃ​ក្រសួង​សុខាភិបាល​ប្រទេស​សឹង្ហបុរី Health Promotion Board បាន​ណែនាំ​ឲ្យ​ស្រីៗ​ពពោះ គួរ​ញ៉ាំ​អាហារ​ដូច​ខាង​ក្រោម ដើម្បី​ទទួល​បាន​សុខភាព​ល្អ ទាំង​ម៉ាក់ៗ និង​បេប៊ី​ក្នុង​ផ្ទៃ។

    អត្ថបទពាក់ព័ន្ធ៖

    ២- អាហារ​​ប្រចាំ​ថ្ងៃ

    ស្រីៗ​កំពុង​ពពោះ គួរ​ផឹក​ទឹក​តិច​បំផុត ១,២ លីត្រ/ថ្ងៃ ឬ ១-២ កែវ គ្រប់​ពេល​ញ៉ាំ​អាហារ និង​អាច​ផឹក​ចន្លោះ​ពេល​ញ៉ាំ​អាហារ​បន្ថែម​ទៀត។ ភេសជ្ជៈ​ដែល​ត្រូវ​រាប់​បញ្ចូល​ជា​ជាតិ​ទឹក គឺ​មាន​តែ​បុរាណ និង​តែ​ផ្លែ​ឈើ​គ្មាន​ជាតិ​ស្ករ ហើយ​បើ​ផឹក​ទឹក​ផ្លែ​ឈើ​ចម្រោះ គឺ​កាន់​តែ​ប្រសើរ។

    ត្រូវ​ញ៉ាំ​អាហារ​ចម្អិន​ពី​បន្លែ​ឲ្យ​បាន ៣​ដង និង​ផ្លែ​ឈើ ២ ដង/ថ្ងៃ។ អាហារ​ផលិត​ពី​គ្រាប់​ធញ្ញ​ជាតិ​ល្អ​សម្រាប់​ស្រីៗ​ពពោះមាន​នំបុ័ង ប៉ាស្តា និង​បាយ (បើ​អាច​ញ៉ាំ​ជា​អាហារ​គោល​ប្រចាំ​ថ្ងៃ គឺ​ល្អ) ឬ​យើង​អាច​ញ៉ាំ​ដំឡូង​បារាំង​លាយ​ជា​មួយ​ប្រេង​រុក្ខជាតិ មាន​ជាតិ​ខ្លាញ់​តិចតួច​ក៏​បាន។

    ៣- កម្រិត​បរិមាណ​អាហារ

    – ទឹក​ដោះ​គោ និង​ផលិត​ផល​ពី​ទឹក​ដោះ​គោ៖ ញ៉ាំ​យ៉ាង​តិច ៣ លើក/ថ្ងៃ ប៉ុន្តែ​ត្រូវ​តែ​ជា​ផលិត​ផល​មាន​ជាតិ​ខ្លាញ់​ទាប។។

    – សាច់​សត្វ និង​ត្រី (មិន​មែន​សាច់​ឆៅ)៖ ញ៉ាំ​សាច់​គ្មាន​ជាតិ​ខ្លាញ់ ឬ​ផលិត​ផល​ពី​សាច់​គ្មាន​ជាតិ​ខ្លាញ់​ឲ្យ​បាន ៣-៤ ដង/សប្តាហ៍ ហើយ​ត្រូវ​ញ៉ាំ​ត្រី​ឲ្យ​បាន ២ ដង/សប្តាហ៍ ដូច​ជា​ត្រី ស្បៃកា ត្រី​សាល់​ម៉ុន​ជាដើម។

    ៤- កម្រិត​បរិមាណ​អាហារ​ផ្សេងៗ

    – ប្រេង និង​ជាតិ​ខ្លាញ់៖ ការ​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ ប្រេង​បន្លែ​អាច​ប្រើ​ប្រហាក់​ប្រហែល ២ស្លាប​ព្រា​បាយ សម្រាប់​ចម្អិន​អាហារ និង​ខ្លាញ់ ១-២ ស្លាប​ព្រា​បាយ សម្រាប់​ញ៉ាំ​ជា​មួយ​នំបុ័ង ឬ​ចម្អិន​អាហារ។

    – បង្អែម និង​អាហារ​សម្រន់៖ ១ កូន​ចាន/ថ្ងៃ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សន សុភា · កែ Oct 02, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម