backup og meta

សត្វឆ្មា និងផលិតផលសម្អាតផ្ទះ​ខ្លះ​​ ស្រី្ត​ពពោះគួរចៀសវាង​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សន សុភា · កែ Dec 01, 2021

    សត្វឆ្មា និងផលិតផលសម្អាតផ្ទះ​ខ្លះ​​ ស្រី្ត​ពពោះគួរចៀសវាង​

    អំឡុងពេលពពោះ ស្រីៗគ្នាយើងត្រូវចេះប្រយ័ត្នប្រយែងឲ្យបានច្រើន ពិសេសរបស់ក្នុងផ្ទះមួយចំនួន គឺហាមដាច់ខាតកុំប៉ះពាល់ ព្រោះអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរណាស់ដល់អូនៗក្នុងផ្ទៃ។ អត្ថបទនេះនឹងលើកឡើងរបស់ក្នុងផ្ទះយើង ស្រីៗពពោះ មិនគួរ​ប៉ះពាល់ដាច់ខាត។

    ១- សត្វឆ្មា

    ជំងឺ Toxoplasmosis (ជំងឺម្យ៉ាងបង្កឡើងពីបាក់តេរីឆ្លងពីសត្វ) ជាជំងឺឧស្សាហ៍ឆ្លងបំផុតពីបក្សី ថនិកសត្វ សូម្បីតែមនុស្ស ហើយជំងឺ​នេះ​អាចបង្កស្ថានភាពសុខភាពធ្ងន់ធ្ងរលើស្រីៗកំពុងពពោះ។ ពពួកប៉ារ៉ាស៊ីតឈ្មោះថា Toxoplasma gondii ត្រូវគេរកឃើញក្នុងលាមកឆ្មា និងលើដី ឬកាកសំណល់ពីសត្វឆ្មា ដែលអាចឆ្លងចូលទៅក្នុងខ្លួនឆ្មាបានយ៉ាងងាយ។

    បើទោះជាហានិភ័យឆ្លងពពួកជំងឺ Toxoplasmosis អំឡុងពេលពពោះ គឺមានតិចតួចក្តី ប៉ុន្តែបើយើងឆ្លងជំងឺនេះក្នុងដំណាក់កាលទី១ នៃការពពោះ ហានិភ័យរលូតកូន និងកាន់តែខ្ពស់ ថែមទាំងអាចធ្វើឲ្យគភ៌ពិការភ្នែកពីកំណើត ឬខូចខាតខួរក្បាលទៀតផង។

    រោគសញ្ញាជំងឺនេះ មានដូចទៅនឹងជំងឺផ្តាសាយ ឡើងកម្តៅរាងកាយ ឈឺបំពង់ក និងឈឺចាប់សាច់ដុំ។ យ៉ាងណា ករណីភាគច្រើន ជំងឺនេះមិនបង្កចេញជារោគសញ្ញានោះឡើយ។

    ស្រីៗពពោះ មិនអាចតាមដានសុខភាពរកជំងឺ Toxoplasmosis បានរហូតនោះទេ ហេតុនេះសំខាន់បំផុតត្រូវដឹងពីវិធីការពារខ្លួន។

    ២- ផលិតផលសម្អាតផ្ទះ

    ត្រូវត្រួតពិនិត្យស្លាកផលិតផលយើងប្រើប្រាស់ និងត្រូវប្រាកដថា ផលិតផលទាំងនោះ មិនមានសញ្ញាគ្មានសុវត្ថិភាពសម្រាប់យើងកំពុងពពោះនោះឡើយ។ បើសិនជាយើងប្រើផលិតផលមានផ្ទុកជាតិ​កាវ ពណ៌ និងសារធាតុគីមីផ្សេងទៀត ត្រូវតែអនុវត្តតាមស្លាកសញ្ញាណែនាំ និងប្រាកដថា បន្ទប់របស់យើង គឺស្អាត និងបើកចំហរទ្វារបង្អួត មានខ្យល់អាការចេញចូលគ្រប់គ្រាន់។

    សាប៊ូលាងបន្ទប់ទឹក ឬបង្គន់មួយចំនួន មានផ្ទុកសារធាតុគ្រោះថ្នាក់ហៅថា Naphthalene ហើយបើយើងប៉ះពាល់ជាមួយសារធាតុនេះច្រើនពេក វានឹងអាចបំផ្លាញកោសិកាឈាម បង្កជាបញ្ហាសុខភាពមួយហៅថា Haemolytic anaemia។ ក្រៅពីនេះសារធាតុ Naphthalene អាចនាំឲ្យមានបញ្ហាសុខភាពជាច្រើនទៀតចំពោះស្រីៗកំពុងពពោះ ដូចជា បាត់បង់ចំណង់អាហារ ក្អួតចង្អោរ និងរាក ខណៈអូនៗកើតមក កាន់តែមានហានិភ័យសុខភាពច្រើនទៀត បើសិនជាគេប៉ះពាល់ជាមួយសារធាតុ Naphthalene។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សន សុភា · កែ Dec 01, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម