ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ!
ជំងឺសើស្បែកពិតជាគួរឲ្យបារម្ភណាស់សម្រាប់មនុស្សទូទៅ ហើយបើកើតចំពេលមានផ្ទៃពោះទៀតនោះ រឹតតែមិនគួរព្រងើយកន្តើយឡើយ ព្រោះវាអាចឆ្លងទៅកូនបាន។
វេជ្ជបណ្ឌិត អ៊ុន យូ បម្រើការនៅមន្ទីរពេទ្យកុមារជាតិបានឲ្យដឹងថា នៅប្រភេទជំងឺអាលែកហ្ស៊ីលើស្បែកមួយចំនួន និងអាលែកហ្ស៊ីផ្សេងៗពិតជាអាចឆ្លងទៅកូនបានមែន ប្រសិនបើម្ដាយកើតពេលអំឡុងពេលពពោះ ព្រោះនោះជាកត្តាហ្សែន។
លោកបានបន្ថែមទៀតថា ជំងឺទាំងនោះមានដូចជាត្រអក កន្ទាលត្រអាក ពេលកូនកើតមកអាចមានបញ្ហាទាំងនោះដូចម្ដាយដែរ ដោយសារជំងឺអស់ទាំងនោះជារោគសញ្ញាអាលែកហ្ស៊ី។ មួយវិញទៀតប្រសិនបើម្ដាយ ឬឪពុកដែលមានហ្សែនអាលែកហ្ស៊ី ត្រអក ឬអាលែកហ្ស៊ីផ្លូវដង្ហើម ហឺត កូនសុទ្ធតែប្រឈមកើតមានអាការៈដូចឪពុក ឬម្ដាយបានជាក់ជាមិនខាន។
វេជ្ជបណ្ឌិតឯកទេសរោគកុមារបន្ថែមថា ក្រៅពីជំងឺទាំងប៉ុន្មានខាងលើ ម្ដាយដែលមានជំងឺកាមរោគ បញ្ហាធ្លាក់ស ស្អូច កញ្ជ្រឹល អុតស្វាយ ពេលកំពុងពពោះសុទ្ធតែប៉ះពាល់ដល់កូនធ្ងន់ធ្ងរ។ ដូចនេះត្រូវប្រញាប់ទៅជួបគ្រូពេទ្យ ដើម្បីតាមដានពីការវិវត្តរបស់កូន និងស្ថានភាពជំងឺខ្លួនឯងឲ្យបានដិតដល់។
[embed-health-tool-pregnancy-weight-gain]