backup og meta

ម៉ាក់ៗប្រយ័ត្ន អាអូនមានបញ្ហាម៉្ញូប​ពីកំណើតអាចដោយសារកត្តាចម្បង ២ នេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Oct 12, 2020

    ម៉ាក់ៗប្រយ័ត្ន អាអូនមានបញ្ហាម៉្ញូប​ពីកំណើតអាចដោយសារកត្តាចម្បង ២ នេះ

    ទារក​ក្នុង​ផ្ទៃ​អាច​ប្រឈម​នឹង​បញ្ហា​សុខភាព​ពី​កំណើត​ច្រើន បើ​ម៉ាក់​ៗ​មិន​បាន​ថែ​សុខភាព​បាន​ល្អ​ទេ​នោះ។ អា​អូន​ខ្លះ​កើត​មក​ភ្លាម យក​ជំងឺ​មក​តាម​​ពី​កំណើត​តែ​ម្ដង ដូច​មាន​បញ្ហា​ភ្នែក ម៉្ញូបពី​កំណើត។ល។ ហើយ​កត្តា​អ្វី​ដែល​ធ្វើ​ឲ្យ​កូន​មាន​បញ្ហា​ភ្នែក​ទាំង​នៅ​តូច​បែប​នេះ?

    “យោង​តាម​ការ​សិក្សា គេ​ឃើញ​ថា ទារក​មាន​បញ្ហាម៉្ញូបពី​កំណើត អាច​បណ្ដាល​មក​ពី​កត្តា​តំណពូជ។ ជូន​កាល បើ​ម៉ាក់​ប៉ាម៉្ញូប​ភ្នែក កូន​ក៏​អាច​មាន​បញ្ហា​នេះ​ខ្ពស់​ដែរ។” នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​លោក​វេជ្ជបណ្ឌិត ឃួន សុវណ្ណារិទ្ធ ឯកទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី។

    លើស​ពី​នេះ បញ្ហាម៉្ញូបពី​កំណើត​អាច​ដោយ​សារ​តែ​ពេល​ម៉ាក់​ៗ​ពពោះ ញ៉ាំ​អាហារ​មិន​ល្អ ខ្វះ​ជីវជាតិ ដូច​ជា វីតាមីន A ជាតិ​រ៉ែ ឬ​អាស៊ីដហ្វូលីក​ជាដើម។ លោក​បន្ត​ថា ករណី​ដែល​កូន​កើត​មក​មាន​បញ្ហា​ម្ញូប​ភ្នែក​នេះ គ្រាន់​តែ​ជា​ករណី​ស្រាល​តែ​ប៉ុណ្ណោះ។ ​

    ចំពោះ​ករណី​នេះ វេជ្ជបណ្ឌិត​ផ្នែក​សម្ភព​ឲ្យ​ដឹង​ថា ខាង​គ្រូពេទ្យ​មិន​អាច​ពិនិត្យ​មើល​អេកូ ឬ​ធ្វើ​តេស្ត​ឈាម​ដឹង​មុន​បាន​ទេ​ថា អា​អូន​នៅ​ក្នុង​ផ្ទៃ​មាន​បញ្ហា​ម៉្ញូប ។ ប៉ុន្តែ បើ​សិន​អា​អូន​មាន​ករណី​ធ្ងន់ធ្ងរ (ករណី​កម្រ) ដូច មិន​មាន​គ្រាប់​ភ្នែក ភ្នែក​រលាង ឬ​មាន​បញ្ហា​ផ្នែក​ក្បាល ឬ​នៅ​លើ​សរីរាង្គ​ផ្សេងៗ​ខាង​គ្រូពេទ្យ​អាច​ពិនិត្យ​មើល​ឃើញ​ធម្មតា។

    និយាយ​រួម បើ​អា​អូន​កើត​មក​មាន​បញ្ហាម៉្ញូបពី​កំណើត ករណី​ចម្បង​ដែល​បណ្ដាល​ឲ្យ​កូន​ឈឺ​គឺ​ដោយ​សារ​កត្តា​ពូជ និង​ម៉ាក់ៗ​មាន​បញ្ហា​កង្វះ​ជីវជាតិ ដូច​ដែល​បាន​រៀប​រាប់​ខាង​លើ។ ដូច​នេះ​ហើយ ទើប​គ្រូពេទ្យ​ឲ្យ​ស្ត្រី​ពពោះ​គ្រប់​រូប​ថែ​ទាំ​សុខភាព​ឲ្យ​បាន​ល្អ ញ៉ាំ​អាហារ​ល្អៗ ដែល​មាន​អាហារូបត្ថម្ភ​គ្រប់​គ្រាន់ ជា​ពិសេស​ត្រូវ​ទៅ​ពិនិត្យ​ជា​មួយ​គ្រូពេទ្យ​ឲ្យ​បាន​ជាប់​លាប់​តាម​ការ​កំណត់។

    លោកថា ម្យ៉ាងវិញទៀត បើអាអូនធំហើយមានបញ្ហាម្ញូបភ្នែក គឺ​អាចបណ្ដាលមកពីការ​សម្លឹងមើលគ្រឿងអេឡិចត្រូនិចច្រើនពេក ឬ​ទម្លាប់របស់កូនទៅតាមនឹងទៀត។ល។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Oct 12, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម