backup og meta

ឮគេថាផឹកស្រាបៀរពេលទម្ងន់ កូនកើតមកស្អាតល្អ តែពេទ្យថាគ្រោះថ្នាក់ទាំងម្តាយ និងកូន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Oct 16, 2020

    ឮគេថាផឹកស្រាបៀរពេលទម្ងន់ កូនកើតមកស្អាតល្អ តែពេទ្យថាគ្រោះថ្នាក់ទាំងម្តាយ និងកូន

    កន្លង​មក​នៅតែ​មាន​ការ​យល់​ខុស​អំពី​ការ​ផឹក​ស្រា​អំឡុង​ពេល​មាន​ផ្ទៃពោះ និង​សម្រាល ដោយ​គិត​ថា​ល្អ និង​ជំនួយ​ដល់​សុខភាព។ ក្នុង​ចំណោម​នោះ​មាន​មតិ​លើក​ឡើង​ដោយ​គ្មាន​អំណះអំណាង​ថា ពេល​ពពោះ​បើ​ម៉ាក់​ៗ​ផឹក​ស្រាបៀរ ល្អ​ចំពោះ​កូន ធ្វើ​ឲ្យ​កូន​កើត​មក​ស្បែក​ស្អាត។

    បញ្ហា​នេះ​វេជ្ជបណ្ឌិត ហ៊ាង រតនា បាន​និយាយថា ស្ត្រី​ខ្មែរ​មួយ​ចំនួន​មានចំណេះដឹងទាបទាក់ទង​នឹង​ភេសជ្ជៈ​មាន​ជាតិ​អាល់កុល​ថា មាន​គុណ​ប្រយោជន៍​ចំពោះ​សុខភាព​ទាំង​ពេល​អំឡុង​ពពោះ និង​សម្រាល។ ផ្ទុយ​ទៅ​វិញ​វា​មាន​គុណ​វិបត្តិ​ច្រើន​មហាសាល ដែល​ធ្វើឲ្យ​យើង និង​កូន​មាន​គ្រោះថ្នាក់។ វេជ្ជបណ្ឌិត​ឯកទេស​ទូទៅ​បន្ត​ទៀត​ថា គ្រប់​ជាតិ​អាល់កុល មិន​ថា​ស្រា ឬ​ស្រាបៀ​សុទ្ធតែ​ធ្វើឲ្យ​ប៉ះពាល់​ដល់​ម៉ាក់ និង​ទារក មិន​ថា​ពពោះ​ខែ​ទី​ប៉ុន្មាន​​​​ក៏​ដោយ ព្រោះ​បើ​ផឹក​ស្រា​កូន​ក្នុង​ពោះ​ក៏​ផឹក​ដែរ ហើយ​សរីរាង្គ​ខាង​ក្នុង​របស់​កូន​សុទ្ធ​តែ​ខ្ចី​ទាំងអស់ សុទ្ធតែអាចរងគ្រោះ៖

    – ទារក​ប្រឈម​ស្លាប់​ក្នុង​ផ្ទៃ

    – កើត​មុន​ខែ

    – កូន​ខ្វះ​គីឡូ

    – ប្រឈម​កង្វះ​អវយវៈ

    – កូន​កើត​មក​មិន​ឆ្លាត

    – ក្បាល​តូច

    – កូន​ក្រ​ចេះ​និយាយ

    – ប៉ះពាល់ ខួរក្បាល បេះដូង តម្រងនោម ឆ្អឹង ជាដើម។

    វេជ្ជបណ្ឌិត​រូប​នោះ​បន្ថែម​ទៀត​ថា មិន​ត្រឹម​តែ​ស្រាបៀរ ស្រា​ក្រហម​អ្វី​នោះ​ទេ ស្រា​ថ្នាំ​ត្រាំ​សត្វ ឬ​ឫស​ឈើ​ផ្សេង​ៗ​ទៀត សុទ្ធតែ​គ្រោះថ្នាក់​ទាំងអស់។ ចំណែក​មូលហេតុ​ទារក​ខ្លះ​ពេល​កើត​មក​មាន​ជាប់​ស​ៗ​ដូច​ម្សៅ​មក​ជាមួយ មិន​មែន​អាក្រក់​អ្វី​នោះ​ទេ តែ​ល្អ​ចំពោះ​កូន​ទៅវិញ​ទេ។

    ទារក​ដែល​ទើប​នឹង​កើត​មក​មាន​ក្រមួន​ស​ៗ​នោះ អ្នក​ខ្លះ​ហៅ​ថា​ខ្លាញ់​ជាប់​ស្បែក ដែល​ភាសា​អង់គ្លេស​ហៅ​ថា Vernex Caseosa។ លោក​គ្រូ​ពេទ្យ​បាន​បន្ថែម​ទៀត​ថា ខ្លាញ់​ជាប់​ស្បែក ឬ Vernex Caseosa កកើត​ឡើង​នៅ​ត្រីមាស​ទី ៣ ដែល​មាន​តួនាទី​សំខាន់​សម្រាប់​ការពារ​ទារក​បាន​ច្រើន​យ៉ាង​ ដូចជា​ប្រឆាំង​ទប់ទល់​ជាមួយ​ការ​បាត់បង់​កម្ដៅ​ក្នុង​ខ្លួន និង​ការ​ប្រឆាំង​ជាមួយ​ការ​ឆ្លង​រោគ​ពី​ខាង​ក្រៅ ឬ​ការ​ធ្វើឲ្យ​ស្បែក​ស្ងួត​ជាដើម។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Oct 16, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម