backup og meta

ហើម​ក​ជើង​ពេល​ពពោះ​បណ្ដាល​មក​ពី​អ្វី​?​​ គួរ​ដោះស្រាយ​បែប​ណា?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើម​ក​ជើង​ពេល​ពពោះ​បណ្ដាល​មក​ពី​អ្វី​?​​ គួរ​ដោះស្រាយ​បែប​ណា?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​មាន​កត្តា​ជា​ច្រើន​ដែល​រួម​ចំណែក​ដល់​ការ​ហើម​ជើង​ និង​កជើង​អំឡុង​ពេល​មាន​ផ្ទៃពោះ​។​ ពិត​ណាស់​ រាងកាយ​របស់​យើង​រក្សា​សារធាតុ​រាវ​ច្រើន​នៅ​អំឡុង​ពេល​មាន​គភ៌​។ បន្ថែម​ពី​នេះ ស្បូន​ដែល​កំពុង​លូតលាស់​​បាន​ដាក់​សម្ពាធ​លើ​សរសៃ​ឈាម​វ៉ែន​ ដែល​អាច​ធ្វើ​ឲ្យ​ឈាម​ដែល​​រត់​ទៅ​​កាន់​បេះដូង​​ចុះ​ខ្សោយ​។​ បន្ថែម​ពី​នេះ​ ការ​ផ្លាស់ប្ដូរ​អ័រម៉ូន​ក៏​អាច​រួម​ចំណែក​ដល់​​ការ​​ហើម​ជើង​ និង​ក​ជើង​នេះ​ដែរ​។

ជាក់​ស្ដែង​​ អាការៈ​ហើម​ជើង​ និង​ក​ជើង​កើត​ឡើង​ជា​ទូទៅ​ នៅ​អំឡុង​ពេល​មាន​គភ៌ ហើយ​វា​នឹង​បាត់​ទៅ​វិញ​ បន្ទាប់​ពី​សម្រាល​កូន​រួច​។​ យ៉ាង​ណា​មិញ​ ម៉ាក់​ៗ​ក៏​អាច​អនុវត្ត​តាម​វិធីសាស្ត្រ​​មួយ​ចំនួន​ ដើម្បី​កាត់បន្ថយ​អាការៈ​​នេះ​ផង​ដែរ​។

  • ជៀសវាង​ឈ​រ​យូរ​៖ ម៉ាក់​ៗ​គប្បី​អង្គុយ​ចុះ​ និង​លើក​ជើង​ឡើង​លើ​ ហើយ​ឧស្សាហ៍​បង្វិល​ក​ជើង​ចុះ​ឡើង​​ ព្រម​ទាំង​ពត់​ជើង​​ថ្នម​ៗ ដើម្បី​ឲ្យ​សាច់​ដុំ​កំភួន​ជើង​​លាត​សន្ធឹង​។​ ជាមួយ​គ្នា​នេះ​ដែរ​ ម៉ាក់​ៗ​គួរ​គេង​ដោយ​​លើក​ជើង​ឲ្យ​ខ្ពស់​។
  • គេង​ផ្អៀង​ទៅ​ខាង​ឆ្វេង៖ ទង្វើ​នេះ​អាច​បន្ធូរ​សម្ពាធ​សរសៃ​ឈាម​វ៉ែន​ធំ ដែល​បញ្ជូន​ឈាម​ពី​ពាក់​កណ្ដាល​នៃ​រាងកាយ​ផ្នែក​ខាង​ក្រោម​ទៅ​កាន់​បេះដូង។​ បន្ថែម​ពី​នេះ​ ​ម៉ាក់​ៗ​​គួរ​លើក​ជើង​ដាក់​គង​​លើ​ខ្នើយ​ថ្នម​ៗ​។​
  • បញ្ចេញ​សកម្មភាព​រាងកាយ​ប្រចាំ​ថ្ងៃ៖ ចូរ​ដើរ​ ជិះ​​កង់​ហាត់​ប្រាណ​ (stationary bike) ឬ​ហែល​ទឹក​។
  • ឈរ​ ឬ​ដើរ​នៅ​ក្នុង​អាង​ហែល​ទឹក​៖ ទោះ​បី​ជា​មាន​ការ​ស្រាវជ្រាវ​តិចតួច​លើ​ការ​ប្រើ​សម្ពាធ​ទឹក​ សម្រាប់​បំបាត់​ការ​ហើម​ជើង​ និង​ក​ជើង​យ៉ាង​ណា​ក្ដី ប៉ុន្តែ​ការ​ឈរ​ ឬ​ដើរ​នៅ​ក្នុង​អាង​ទឹក​អាច​ជួយ​ទប់​ជាលិកា​​នៃ​ជើង​ ព្រម​ទាំង​អាច​ជួយ​បំបាត់​ការ​ហើម​ជា​បណ្ដោះ​អាសន្ន​ អំឡុង​ពេល​មាន​គភ៌​​ផង​ដែរ​​។
  • ស្លៀក​សំលៀកបំពាក់​រលុង​ៗ​៖ សំលៀកបំពាក់​តឹង​ពេក​​អាច​​រឹតត្បិត​​ដល់​លំហូរ​ឈាម។​ ដូច្នេះ​ហើយ​ ម៉ាក់​ៗ​មិន​គួរ​​ពាក់​ស្រោម​ជើង​ ឬ​​ស្រោម​ជើង​ក​វែង​ដែល​​តឹង​ជ្រុល​ពេក​ឡើយ​។

ពពោះ១

យោង​តាម​ការ​ស្រាវជ្រាវ​មួយ​ចំនួន​បាន​បង្ហាញ​ថា​ ការ​ម៉ាស្សា​ជើង​​ដែល​ពាក់ព័ន្ធ​នឹង​​ការ​ដាក់​សម្ពាធ​ទៅ​លើ​បរិវេណ​ជាក់លាក់​នៃ​ជើង​ ដៃ​ និង​ត្រចៀក​ អាច​ជួយ​កាត់បន្ថយ​អាការៈ​ហើម​ជើង​ និង​ក​ជើង​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។​

​ទោះ​បី​ជា​ការ​ហើម​ជើង​ ឬ​ក​ជើង​តិចតួច​ អំឡុង​ពេល​មាន​គភ៌ គឺ​ជា​រឿង​ធម្មតា​ក៏​ពិត​មែន​ ប៉ុន្តែ​អាការៈ​ហើម​ជើង​ភ្លាម​ៗ​ដែល​ឈឺ​ចាប់​ខ្លាំង​ ជា​ពិសេស​គឺ​​​កើត​ឡើង​ចំពោះ​ជើង​តែ​ម្ខាង​ អាច​បង្ហាញ​ពី​​កក​ឈាម​ (​​ការ​ស្ទះ​សរសៃ​ឈាម​វ៉ែន​ជ្រៅ​)។​ មួយ​វិញ​ទៀត​ ការ​ហើម​ជើង​ភ្លាម​ៗ​ក៏​អាច​បង្ហាញ​ថា​ សម្ពាធ​ឈាម​របស់​យើង​គឺ​ខ្ពស់​ជាង​ធម្មតា​ ហើយ​បញ្ហា​សុខភាព​ទាំង​ពីរ​នេះ​ គឺ​ត្រូវការ​ការ​​វាយ​តម្លៃ និង​ការ​ព្យាបាល​ភ្លាម​ៗ​។

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.mayoclinic.org/healthy-lifestyle/pregnancy-week-by-week/expert-answers/swelling-during-pregnancy/faq-20058467?p=1

កំណែ​ប្រែបច្ចុប្បន្ន

29/03/2021

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ឈឺចាប់​បរិវេណ​គូទពេល​ពពោះ​ ដោះស្រាយបែបណាល្អ?

រូបមន្ត​ធម្មជាតិ​ទាំងនេះជួយកម្ចាត់​មុន​​ កើតលើស្រ្តីពពោះ​


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Mar 29, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម