backup og meta

ម៉ាក់ៗប្រយ័ត្នផង! ផលវិបាកប៉ុន្មាននេះ បណ្ដាលឲ្យកូនស្លាប់ក្នុងផ្ទៃ

ម៉ាក់ៗប្រយ័ត្នផង! ផលវិបាកប៉ុន្មាននេះ បណ្ដាលឲ្យកូនស្លាប់ក្នុងផ្ទៃ

កូន​ស្លាប់​ក្នុង​ផ្ទៃ ជា​ធម្មតា​ត្រូវ​បាន​កំណត់​ថា ជា​ការ​ស្លាប់​របស់​ទារក​នៅ ឬ​បន្ទាប់​ពី​២៤ សប្ដាហ៍​នៃ​ការ​មាន​ផ្ទៃ​ពោះ។ នេះ​បើ​តាម​ការ​ពន្យល់​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត ច័ន្ទ រស្មី ឯកទេស​ផ្នែក​សម្ភព និង​រោគស្ត្រី។

មូលហេតុ​អ្វី​បណ្ដាល​ឲ្យ​មាន​បញ្ហា​កូន​ស្លាប់​ក្នុង​ផ្ទៃ?

វេជ្ជបណ្ឌិត​រូប​នេះ​បន្ត​ថា ជារឿយៗ ខាង​ក្រុម​គ្រូពេទ្យ​មិន​ដឹង​ពី​មូលហេតុ​ច្បាស់​ទេ ប៉ុន្តែ​ពេល​ខ្លះ បញ្ហា​នេះ​អាច​បណ្ដាល​ពី​ផល​វិបាក​ផ្សេងៗ​កើត​មាន​អំឡុង​ពេល​ពពោះ​ដូច​ជា៖

១. ជំងឺ​បម្រុង​ក្រឡា​ភ្លើង ឬជំងឺក្រឡាភ្លើង

២. បញ្ហា​ទាក់ទង​នឹង​សុក ឬ​ទង​សុក កំណើត​មិន​ធម្មតា

៣. ការ​បង្ក​រោគ​ដូច​ជា​ជំងឺ​គ្រុនចាញ់ និង​ជំងឺ​កាម​រោគ

៤. សុខភាព​មិន​សូវ​ល្អ​របស់​ម្ដាយ។

ស្ត្រី​ណា​ខ្លះ​ប្រឈម​នឹង​ហានិភ័យ​បញ្ហា​កូន​ស្លាប់​ក្នុង​ផ្ទៃ?

ការ​ស្លាប់​របស់​ទារក​ក្នុង​ផ្ទៃ​អាច​កើត​ឡើង​លើ​ស្ត្រី​ពពោះ​គ្រប់​វ័យ ហើយ​វា​អាច​កើត​ឡើង​ដោយ​មិន​អាច​ទាយ​ទុក​មុន​បាន ពិសេស​បើ​ស្ត្រី​មាន​កត្តា​ប៉ុន្មាន​ខាង​ក្រោម​នេះ ហានិភ័យ​កូន​ស្លាប់​ក្នុង​ផ្ទៃ​​ខ្ពស់​ដូច​ជា៖

  • ម៉ាក់​ពពោះ​អាយុ​លើស​​​​ ​៣៥​ឆ្នាំ​ឡើង
  • ជក់​បារី ផឹក​គ្រឿង​ស្រវឹង ឬ​ប្រើ​គ្រឿងញៀន
  • ថែ​ទាំ​សុខភាព​មុន​សម្រាល​មិន​បាន​ល្អ
  • ខ្វះ​អាហារូបត្ថម្ភ
  • ពពោះ​កូន​ភ្លោះ (២ឬច្រើន)
  • ធាត់​លើស​ទម្ងន់
  • ប្រើប្រាស់​បច្ចេកវិទ្យា​ជំនួយ​ការ​បន្ត​ពូជ
  • ការ​មាន​ផ្ទៃពោះ​ដំបូង។

វេជ្ជបណ្ឌិត​ផ្នែក​សម្ភព​ដដែល​បន្ថែម​ឲ្យ​ដឹង​ទៀត​ថា ការ​បញ្ជាក់​ពី​ការ​ស្លាប់​ទារក​ធ្វើ​ឡើង​តាម​រយៈ​ការ​មើល​អេកូសាស្ត្រ។ ការ​ពិនិត្យ​អេកូសាស្ត្រ​ជា​ប្រចាំ​តាម​ការ​ណាត់​ជួប​របស់​វេជ្ជបណ្ឌិត ក៏​អាច​ផ្ដល់​ផល​ល្អ​ក្នុង​ការ​រក​ឃើញ​បញ្ហា​មួយ​ចំនួន​ក្នុង​ការ​មាន​ផ្ទៃ​ពោះដែល​អាច​ព្យាបាល ដើម្បី​ចៀសវាង​ការ​ស្លាប់​របស់​ទារក។ ម៉ាក់​ៗ​ដែល​មាន​ប្រវត្តិ​ធ្លាប់​មាន​កូន​ស្លាប់​ក្នុង​ផ្ទៃ គួរ​តាមដាន​បន្ថែម​មុន​ពេល​សម្រាល​កូន​នៅ​ពេល​ពពោះ​ក្រោយ​ៗ​ទៀត។

កូនស្លាប់ក្នុងផ្ទៃ

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

07/06/2021

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ឈឺចាប់​បរិវេណ​គូទពេល​ពពោះ​ ដោះស្រាយបែបណាល្អ?

ផ្លែ​សាវម៉ាវ​មាន​អត្ថប្រយោជន៍​ច្រើន​ ចំពោះ​ស្ត្រី​ពពោះ​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jun 07, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម