backup og meta

ឈឺក្បាលពេលពពោះ សាកតិចនិកធម្មជាតិសិន មុនលេបថ្នាំបំបាត់ការឈឺចាប់

ឈឺក្បាលពេលពពោះ សាកតិចនិកធម្មជាតិសិន មុនលេបថ្នាំបំបាត់ការឈឺចាប់

អាការៈ​ឈឺ​ក្បាល​អាច​ជា​បញ្ហា​ទូទៅ​កើត​ឡើង​នៅ​អំឡុង​ពេល​ម៉ាក់​ៗ​ពពោះ​ដំបូង​ៗ ប៉ុន្តែ​ជួន​កាល​វា​អាច​ជា​សញ្ញា​នៃ​ជំងឺ​បម្រុង​ក្រឡា​ភ្លើង ឬ​ជំងឺ​លើស​សម្ពាធ​ឈាម​ក្នុង​ពេល​មាន​ផ្ទៃ​ពោះ។ ធម្មតា ពេល​យើង​ឈឺ​ក្បាល​ខ្លាំង មាន​តែ​លេប​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ទេ ទើប​ជួយ​សម្រួល​ការ​ឈឺ​ចាប់​បាន​ទាន់​ចិត្ត តែ​ម៉ាក់​ៗ​ពពោះ​មិន​អាច​ចេះ​តែ​ប្រើ​ថ្នាំ​ដោយ​មិន​បាន​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ​ជំនាញ​ឡើយ។ ហេតុ​នេះ​ហើយ បើ​ម៉ាក់​ៗ​ពពោះ​ឈឺ​ក្បាល​លើក​ក្រោយៗ អាច​សាកល្បង​តិចនិក​បំបាត់​ការ​ឈឺ​ចាប់​ដោយ​ធម្មជាតិ​ខាង​ក្រោម​នេះ​សិន។

​តិចនិក​ធម្មជាតិ​បំបាត់​បញ្ហា​ឈឺ​ក្បាល​អំឡុង​ពពោះ

១. ចៀសវាង​អ្វី​បង្ក​ឲ្យ​ឈឺ​ក្បាល៖ ប្រសិន​បើ​ក្លិន ឬ​អាហារ​ណា​មួយ​បណ្ដាល​ឲ្យ​ម៉ាក់​ៗ​ធុំ​ក្លិន​នោះ​ហើយ​ឈឺ​ក្បាល គួរ​តែ​នៅ​ឲ្យ​ឆ្ងាយ​ៗ​ពី​ក្លិន​នោះ។

២. ហាត់​ប្រាណ​ជា​ប្រចាំ៖ សាក​ល្បង​ធ្វើ​សកម្មភាព​រាងកាយ​ឲ្យ​បាន​ច្រើន​ដូច​ជា​ហាត់​ប្រាណ ដោយ​ការ​ដើរ ឬ​ហាត់​យូហ្គា​ជាដើម។

៣. គ្រប់គ្រង​ស្ត្រេស៖ ព្យាយាម​គ្រប់​គ្រង​ភាព​តាន​តឹង​របស់​យើង ព្រោះ​ការ​គិត​ច្រើន​បណ្ដាល​ឲ្យ​យើង​ឈឺ​ក្បាល​កាន់​តែ​ខ្លាំង។

៤. ញ៉ាំ​ឲ្យ​បាន​ទៀងទាត់៖ ម៉ាក់​ៗ​គួរ​ញ៉ាំ​អាហារ​ទៅ​តាម​ពេល​វេលា​ឲ្យ​បាន​ទៀងទាត់ និង​មាន​របប​អាហារ​មាន​តុល្យភាព សម្បូរ​ជីវជាតិ ព្រោះ​ការ​ដែល​មាន​របប​អាហារ​ត្រឹម​ត្រូវ អាច​បង្ការ​កុំ​ឲ្យ​អាការៈ​ឈឺ​ក្បាល​កើត​ឡើង​បាន។ ម៉ាក់​ៗក៏​ត្រូវ​ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់​គ្រាន់​ក្នុងមួយថ្ងៃ​ដែរ។

៥. គេង​ឲ្យ​ទៀងទាត់៖ ការ​​ចូល​គេង​មិន​គ្រប់គ្រាន់ ឬ​មិន​ទៀងទាត់ អាច​ជា​មូល​ហេតុ​បង្ក​ឲ្យ​ម៉ាក់​ៗ​ឈឺ​ក្បាល​ពេល​ពពោះ​។

៦. អនុវត្ត​តិចនិក​សម្រួល​អារម្មណ៍៖ សាក​ល្បង​តិចនិក​ដក​ដង្ហើម ឬ​ការ​តាំង​សមាធិ ឬ​ម៉ាស្សា ដើម្បី​សម្រួល​អារម្មណ៍​ឲ្យ​បាន​ធូរស្រាល​។

ជា​ចុង​ក្រោយ បើ​ឈឺ​ក្បាល​ខ្លាំង​ម៉ាក់ៗ​ក៏​អាច​ប្រើ​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ដោយ​គ្មាន​វេជ្ជបញ្ជា​បាន​ដែរ ព្រោះ​ភាគ​ច្រើន​នៃ​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​មិន​បង្ក​ជា​បញ្ហា​ដល់​គភ៌ ឬ​ម៉ាក់​ៗ​ទេ ប៉ុន្តែ​មុន​នឹង​ប្រើ​ត្រូវ​សួរ​បញ្ជាក់​ពី​គ្រូពេទ្យ​ឲ្យ​បាន​ច្បាស់​សិន។

បន្ថែម​ពី​នេះ បើ​ម៉ាក់​ៗ​មាន​អាការៈ​ឈឺ​ក្បាល​រ៉ាំរ៉ៃ បូក​រួម​ជា​មួយ​រួយ​ក ស្រវាំង​ភ្នែក និង​ហឹង​ត្រចៀក ម៉ាក់​ៗ​គួរ​ទៅ​ពិនិត្យ​ជាមួយ​គ្រូពេទ្យ​ឲ្យ​បាន​ឆាប់ ព្រោះវាអាចជាសញ្ញាជំងឺបម្រុងក្រឡាភ្លើង និងជំងឺលើសសម្ពាធឈាមពេលពពោះ ដើម្បី​រក​មធ្យោបាយ​ព្យាបាល ចៀសវាង​ហេតុការណ៍​មិន​ល្អ​កើត​ឡើង​លើ​ម៉ាក់ៗ ឬ​អា​អូន​ក្នុង​ផ្ទៃ។​

ឈឺក្បាលពេលពពោះ

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.mayoclinic.org/healthy-lifestyle/pregnancy-week-by-week/expert-answers/headaches-during-pregnancy/faq-20058265

https://www.nhs.uk/pregnancy/related-conditions/common-symptoms/headaches/

https://www.whattoexpect.com/pregnancy/symptoms-and-solutions/headaches-during-pregnancy.aspx

កំណែ​ប្រែបច្ចុប្បន្ន

14/06/2021

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

មូលហេតុធម្មតា និងគ្រោះថ្នាក់ បណ្ដាលឲ្យឈឺក្បាលញឹកញាប់

ម៉ាក់ៗ មកដឹងមូលហេតុ និងវិធីដោះស្រាយបញ្ហាឈឺក្បាលក្រោយសម្រាលកូន


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jun 14, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម