backup og meta

ស្រីៗពពោះ ភាគច្រើននឹងកើតរមាស់ ត្រង់កន្លែងនេះ

ស្រីៗពពោះ ភាគច្រើននឹងកើតរមាស់ ត្រង់កន្លែងនេះ

ជា​រឿង​ធម្មតា​ទេ​ដែល​ស្ត្រីមាន​ផ្ទៃពោះ តែង​កើត​មាន​​បញ្ហា​កន្ទួល​រមាស់​នៅ​លើ​ស្បែក​ពោះ។ កន្ទួល​រមាស់ កើត​ពី​កម្រិត​អ័រម៉ូន​គ្មាន​តុល្យភាព។ ពេលកូន​ក្នុង​ពោះកាន់តែ​ធំ ស្បែក​ពោះ​នឹងយាររីក​ទៅ​តាម​នោះ​ដែរ ហើយ​ម្ដាយ​នឹង​មាន​អារម្មណ៍​រមាស់ៗ​ជា​ប្រចាំ។

“Hello គ្រូពេទ្យ” នឹង​លម្អិតរឿង​នេះ និង​វិធី​កាត់បន្ថយ​រមាស់​ងាយៗ៖

១- រមាស់​ដោយ​ការ​ស្លៀកពាក់

កាលណា​ស្លៀក​តឹង​ពេក រឹត​ពេក នឹង​ធ្វើ​ឱ្យ​ខោអាវ​កកិត​នឹង​ស្បែក​ពោះ ហើយ​នាំ​ឱ្យ​មាន​ស្នាម​កន្ទួល​រមាស់ នៅ​លើ​ស្បែក​ពោះ។ ស្នាម​រមាស់​ប្រភេទ​នេះ មិន​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃទេ តែ​វាជា​សញ្ញា​មិនល្អ​លើ​សុខភាព​ម្តាយ។ បើមាន​បញ្ហា​នេះ គួរ​ស្លៀកពាក់​រលុងៗ​បន្តិច ហើយ​ត្រូវ​ចៀសវាង​ឈុត​ណា​ដែល​សាច់​រឹងៗ។ ម៉ាក់ៗគួរ​ពាក់​សាច់​កំណាត់​កប្បាស​សុទ្ធ​ទន់ៗ​បាន​ល្អ។

វិធី​ព្យាបាល​មួយ​ទៀត ត្រូវ​ងូត​ទឹក​ត្រជាក់ៗ និង​ប្រើ​សាប៊ូ​ឲ្យ​ត្រឹមត្រូវ ចៀសវាង​សាប៊ូ​ដែល​មាន​ក្លិន​ក្រអូប​ឆួល​ខ្លាំង ព្រោះ​វាអាច​ធ្វើឲ្យ​ស្បែក​ពោះ​កាន់​តែ​រមាស់។

២- រមាស់ដោយលំហូរទឹកប្រមាត់

រមាស់ខ្លះ ជា​បញ្ហា​លំហូរ​នៃ​ទឹក​ប្រមាត់ ដែល​ហៅកាត់​តាម​ពាក្យ​បច្ចេកទេស​ថា “OC”។ សណ្ឋាន​នៃ​រមាស់ មាន​លក្ខណៈ​ដូច​ជា​ផ្ទាំង ឬ​បន្ទះៗ​ពណ៌​ក្រហម ហើយ​រមាស់​ខ្លាំង។ បើ​កើត​បែប​នេះ ត្រូវ​ពិគ្រោះ​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។

រមាស់ពេលពពោះ

៣- រមាស់ដោយសារថ្លើម

ចាស់ៗ​តែង​និយាយ​ថា ឱ្យ​តែ​កើត​រមាស់​ញឹក​ញាប់ គឺ​មក​ពី​ថ្លើម​មិន​សូវ​ល្អ។ ជាក់​ស្ដែង ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ រមាស់​អាច​កើត ដោយសារ​មុខងារ​ថ្លើម​ដំណើរ​ការ​មិន​សូវ​ល្អ ឬ​អាច​ហៅ​ខ្លី ថា “ICP”។

ជំងឺ​នេះ ជា​ករណី​ធ្ងន់​សម្រាប់​សុខភាព​ម្ដាយ។ បើ​ម្ដាយ​មាន​សុខភាព​ធម្មតា ថ្លើម​នឹង​បញ្ចេញ​សារធាតុ​មួយ​ប្រភេទ ដែល​ជួយ​សម្រួល​ដល់​ការ​រំលាយ​អាហារ និង​ជម្រាប​អាហារ​ទៅ​ជ្រាំង​ពោះ​តូចៗ ដែល​សាយភាយ​សារធាតុ​ចិញ្ចឹម​ក្នុង​ខ្លួន។

បើ​ស្ត្រី​ជា​ម្ដាយ​កើត​បញ្ហា ICP (បញ្ហាថ្លើម) នោះ​សារធាតុ​ដែល​ជួយ​សម្រួល​ដល់​ការ​រំលាយ​អាហារ​នេះ នឹង​ថយ​ចុះ។ ពេទ្យ​នៅ​ពុំទាន់​រក​ឃើញ​វិធី​ព្យាបាល​ឱ្យ​ជា​នៅ​ឡើយ ប៉ុន្តែ​ជំងឺ​នឹ​ងជា​ទៅ​វិញ ពេល​ទារក​សម្រាល។ ភាគ​ច្រើន ឱ្យ​តែ​កើត​រមាស់​ប្រភេទ​នេះ គេ​ថា​ជា​ជំងឺ​តពូជ ច្រើន​កើត​លើស្ត្រី​មាន​ផ្ទៃពោះ។

ម្ដាយ អាច​នឹង​កើត​ជំងឺ​នេះ​ទៀត ពេល​ពពោះ​​កូន​បន្ទាប់។ កាន់​តែ​ធ្ងន់ជាង​នេះ​ទៀត កូន​ដែល​កើតពី​ម្ដាយ​មាន​ជំងឺ​នេះ ​អាច​ស្លាប់​ក្នុង​ផ្ទៃ និង​កើតមុន​ពេល​កំណត់​ដល់ ២-៣ សប្ដាហ៍។

បើម្ដាយ​ពិនិត្យ​ដឹងថា​ខ្លួន​មាន​ជំងឺ​ប្រភេទ ICP នេះ គួរ​ជ្រើសរើស​មន្ទីរពេទ្យឲ្យ​បាន​ត្រឹម​ត្រូវ​ដើម្បី​សម្រាល​បេប៊ី និង​មាន​ពេទ្យ​ជំនាញ​ត្រៀម​ជួយ​ពេល​មាន​បញ្ហា​ផ្សេងៗ។

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Itching and intrahepatic cholestasis of pregnancy. http://www.nhs.uk/conditions/pregnancy-and-baby/pages/itching-obstetric-cholestasis-pregnant.aspx. Accessed May 29, 2017.

កំណែ​ប្រែបច្ចុប្បន្ន

15/12/2020

អត្ថបទ​ដោយ vannan

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ហេតុអីស្ត្រីពពោះ ចេះតែអស់កម្លាំង ហើយមួម៉ៅខុសធម្មតា?

ស្ត្រីគួរដឹង​ប្រសិនបើសម្រេចចិត្តពពោះអាយុលើស ៣៥​ឆ្នាំ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ vannan · កែ Dec 15, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម