backup og meta

ឈប់ប្រើវិធីបុរាណនេះទៀត ព្រោះធ្វើឲ្យម៉ាក់​ៗសម្រាលកូនរួច​ ស្អិតស្បូន​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Nov 26, 2019

    ឈប់ប្រើវិធីបុរាណនេះទៀត ព្រោះធ្វើឲ្យម៉ាក់​ៗសម្រាលកូនរួច​ ស្អិតស្បូន​

    បើ​ម៉ាក់​ៗ​ត្រៀម​ខ្លួន​សម្រាល​កូន គួរ​ដឹង និង​ចៀស​ឲ្យ​ឆ្ងាយ​ពី​ចំណុច​មួយ​នេះ ព្រោះ​ពេល​យើង​ធ្វើ​​ទៅ​ អាច​ប៉ះពាល់​ដល់​សុខភាព​ខ្លាំង នោះ​គឺ​ការ ស្អំ​ថ្ម ក្រោយ​សម្រាល​កូន​រួច។ កាលពី​សម័យ​មុន ក្រោយ​សម្រាល​កូន​រួច​ចាស់​ៗ​តែង​តម្រូវ​ឲ្យ​ម៉ាក់​ៗ​យក​ថ្ម​មក​ស្អំ​ពី​លើ​ពោះ ដោយ​ថ្ម​នោះ​ត្រូវ​ដុត​កម្ដៅ​ជាមុន​សិន។

    ចំពោះ​បញ្ហា​នេះ​លោក​ជំទាវ​វេជ្ជបណ្ឌិត គ្រុយ លាងស៊ីម អនុ​រដ្ឋលេខាធិការនៃក្រសួង​សុខាភិបាល និង​ជា​ទីប្រឹក្សា​​ផ្នែក​សម្ភព នៅ​មន្ទីរពេទ្យ​កាល់ម៉ែត បាន​ឲ្យ​ដឹង​ថា ក្រុម​គ្រូពេទ្យ​បាន​ហាម​ផ្ដាច់​មិន​ឲ្យ​ស្អំ​ថ្ម ក្រោយ​សម្រាល​កូន​ ឡើយ ព្រោះ​​​ប៉ះពាល់​ចំពោះ​សុខភាព​ម៉ាក់​ៗ​ដែល​ទើប​សម្រាល​ខ្លាំង។ លោក​ជំទាវ​វេជ្ជបណ្ឌិត​ក៏​បាន​បន្ត​ថា៖ “ខ្ញុំ​មិន​ចង់​ឲ្យ​ពួក​គាត់​ស្អំ​ថ្ម​នោះ​ទេ ព្រោះ​អី​សរីរាង្គ​ខាង​ក្នុង​ពោះ​ត្រូវ​ទទួល​រង​កម្ដៅ​ពី​ថ្ម យូរ​ៗ​ទៅ ​វា​ទៅ​ជា​ស្អិត​ខាង​ក្នុង​ឯណោះ។ ការ​ធ្វើ​រឿង​បែប​នោះមិន​ត្រឹម​តែ​សរីរាង្គ​ផ្សេង​ៗ​ ដូចជា ​ក្រពះ ពោះវៀន​ទេ សូម្បី​តែ​ស្បូន​ក៏​ស្អិត​​ដែរ នេះ​ជា​បញ្ហា​សំខាន់​ដែល​គ្រូពេទ្យ​តែងតែ​ផ្ដាំផ្ញើ និង​ពន្យល់​ម៉ាក់​ៗ​មិន​ឲ្យ​អនុវត្តវិធី​បុរាណ​មួយ​នេះ​ត​ទៀត មិនថា​សម្រាល​ដោយធម្មជាតិ ឬ​ក៏​វះ​កាត់​ទេ”។

    ចំណែក​មូលហេតុ​តម្រូវ​ឲ្យ​ម៉ាក់​ៗ និង​ចាស់​ជំនាន់​មុន​យក​ថ្ម​ក្ដៅ​ទៅ​ស្អំ គឺ​ដើម្បី​ឲ្យ​សាច់​ពោះ​ដែល​នៅ​សល់ក្រោយ​កើត​កូន​រួច ឆាប់រាប​ស្មើ​ទៅ​វិញ ស្បែក​ពោះ​តឹង រួម​ទាំង​អាច​ធ្វើឲ្យ​ស្នាម​សង្វារ ឬ​ស្នាម​ខ្មៅ​ៗ​​រលុប​អស់។

    បញ្ហាស្អិតស្បូនHello_គ្រូពេទ្យ

    ដើម្បី​កាត់​បន្ថយ​កង្វល់​នេះ ​អនុ​រដ្ឋលេខាធិការនៃក្រសួង​សុខាភិបាលរូបនេះ ​បាន​ប្រាប់​ពី​បច្ចេកទេស​ងាយ​ៗ ហើយ​មិន​ពិបាក​ច្រើន ដោយ​គ្រាន់តែ​យក​ក្រមា ឬ​កន្សែង​មក​រឹត​ពោះ​ក្នុង​កម្រិត​តឹង​ល្មម អាច​ជួយ​ទល់​សាច់​ក្បោះ​ពោះ​នៅ​សេសសល់​មិន​ឲ្យ​រយីករយាក​បាន ឬ​ក៏​ប្រើ​ហ្គេន។

    អត្ថបទពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Nov 26, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម