backup og meta

បែក​ទឹកភ្លោះ​មុន​ឈឺពោះ​សម្រាល មកពីអ្វី? គ្រោះថ្នាក់ទេ?

បែក​ទឹកភ្លោះ​មុន​ឈឺពោះ​សម្រាល មកពីអ្វី? គ្រោះថ្នាក់ទេ?

កៀក ឬ​ដល់​ថ្ងៃ​សម្រាល ស្រាប់តែ​ស្រីៗ​ពពោះ​មួយ​ចំនួន​​បែក​ទឹកភ្លោះ​មុន ដោយ​គ្មាន​សញ្ញា​ឈឺពោះ​អី​បន្តិច​សោះ។ តើ​ករណី​​នេះ​បណ្តាល​​មក​ពី​អ្វី? ម៉ាក់ៗ និង​កូន​មាន​គ្រោះថ្នាក់​ទេ?

បើ​តាម​ផេក​ផ្លូវការ​របស់​មន្ទីរពេទ្យ​កាល់ម៉ែត ករណី​បែក​ទឹកភ្លោះ​នេះ​បណ្តាល​មក​ពី​មូលហេតុ​ជា​ច្រើន ដូច​ជា​ការ​បង្ករោគ ការ​រីក​តឹង​នៃ​ស្បូន (ករណីកូនភ្លោះ កូនថ្លោស ឬទឹកភ្លោះច្រើន) ការ​រួមភេទ​ធ្វើឲ្យ​មាន​ការ​ប៉ះទង្គិច​ជាដើម។

ទូទៅ​ស្រីៗ​ពពោះ​អាច​បែក​ទឹកភ្លោះ​ពេល​ជិត​គ្រប់​ខែ ដែល​គភ៌​អាយុ​មុន ឬក្រោយ ៣៧ អាទិត្យ ក្នុង​ករណី​ដែល​ម៉ាក់ៗ​ដែល​មាន​កូន​ដំបូង មិនបាន​ចាប់​អារម្មណ៍​លើ​ការ​បែក​ទឹកភ្លោះ​ទេ អាច​គ្រោះថ្នាក់​ទាំង​ម្តាយ​ទាំង​កូន​ក្នុងពោះ។

បែកទឹកភ្លោះមុនសម្រាល ម៉ាក់ត្រូវធ្វើម៉េច?

បើ​យើង​មាន​ហូរ​ទឹក​ថ្លាៗ ឬ​មាន​ឈាម​លាយ​មក​ជាមួយ​តាម​ទ្វារមាស​នោះ ហើយ​​គ្មាន​អាការៈ​ឈឺ​ពោះ​ទេ នោះ​ជា​ការ​ប្លែក​ទឹកភ្លោះ​មុន​សម្រាលហើយ ត្រូវ​ប្រញាប់​ទៅ​ពេទ្យ។ ​ម៉ាក់ៗ​អាច​នឹង​ឈឺពោះ​សម្រាល​ក្រោយ​បែក​ទឹក​ភ្លោះ ឬ ៥០% ទៀត អាច​នឹង​សម្រាល​ក្នុង​រយៈពេល​ប្រមាណ ជា ៥ ម៉ោង និង​ប្រែហល ៩០% នឹង​សម្រាល​ក្នុង​រយៈពេល ២៤ ម៉ោង។

ការ​មក​មន្ទីរពេទ្យ​បាន​ទាន់​ពេលវេលា គ្រូពេទ្យ​នឹង​តាមដាន​ពី​សុខភាព​ម្តាយ និង​ទារក ដូចជា​វាស់​កម្តៅ តាមដាន​តើ​មាន​ការ​ឈឺពោះ​ឬ​អត់? ការ​រើ​បម្រះ​របស់​កូន តាមដាន​ចង្វាក់​បេះដូង​កូន ហើយ​ទុក​លទ្ធភាព ១២ ម៉ោង ក្រែង​លោ​ម៉ាក់ៗ​ឈឺពោះ​កើត​កូន​ដោយ​ឯកឯង។

ក្នុង​រយៈពេល​នេះ បើ​យើងនៅ​តែ​គ្មាន​សញ្ញា​ឈឺ​ពោះ​ទៀត នោះ​គ្រូពេទ្យ​នឹង​កាត់​បន្ថយ​ការ​លូក​ពិនិត្យ​ទ្វារមាស ដោយ​តាមដាន​បរិមាណ​ទឹក​ភ្លោះ​តាម​រយៈ​ការ​ពិនិត្យ​អេកូសាស្ត្រ តើ​នៅ​គ្រប់​ឬ​អត់?

អត្ថបទពាក់ព័ន្ធ៖

បើ​បែក​ទឹកភ្លោះ​លើស​ ២៤ ម៉ោង​ហើយ ស្បូន​នៅ​តែ​អត់​បើកដល់​លេខ​ដែល​អាច​កើត​បាន ពេទ្យ​អាច​មាន​ជម្រើស​ ២ ​ទៀត​ដើម្បី​បង្កើត​កូន ទី១ ចាក់​ថ្នាំ​ជំនួយ​ស្បូនឲ្យ​បើក​លឿន ប៉ុន្តែ​ស្បូន​នៅ​តែ​បើក​យឺត ហើយ​សុខភាព​ម្តាយ និង​កូន​កាន់​តែ​ខ្សោយ នោះ​មាន​ជម្រើស​ចុង​ក្រោយ គឺការ​សម្រាល​ដោយវះ​កាត់។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

13/07/2020

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ចង់ឆាប់មានកូន ស្រីៗមិនគួររំលងរបបអាហារទាំង៥ប្រភេទនេះឡើយ

ធ្វើម៉េចដឹងថា ម៉ាក់ៗគ្រាន់តែសោកសៅក្រោយសម្រាលឬមានជំងឺធ្លាក់​ទឹកចិត្ត​ក្រោយ​សម្រាល​?​ ​


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 13, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម